ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ វាយ​បាក់​ក​និង​បាក់​ឆ្អឹង ជំនី​ប្រកាច់​និង​បាន​ស្លាប់​ ពេល​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ

10/02/2014 0 Comments A+ a-

ខេត្ត​កំពង់​ឆ្នាំង​ ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​ឃ្វាល​គោ​ប្រទះ​ឃើញ​ប្រកាច់​ ​និង​មាន​របួស​ជា​ច្រើន​​កន្លែង​ ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​ ​។ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោងជាង​២រសៀល​ ​ថ្ងៃ​ទី​១ ខែ​តុលា​ ​ឆ្នាំ​២០១៤ នៅ​ភូមិ​ត្រពាំង​មាស​ ​ឃុំ​ត្រងិល​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់​ឆ្នាំង​ ​។
ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ​ ​យ​ន​ ​យៀ​ង​ ​អាយុ​៥៤ឆ្នាំ​ ​រស់​នៅ​ភូមិ​ស្នោ​ ​ឃុំ​ខុន​រ៉​ង​ ​ស្រុក​បរិបូរ​ណ៌​ ​មក​វ៉ៃ​ថ្ម​នៅ​ភូមិ​ទំពាំង​មាស​ ​ឃុំ​ត្រងិល​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់​ឆ្នាំង​ ​។
តាម​ប្រភព​ពី​សមត្ថ​កិច្ច​បាន​អោ​យ​ដឹង​ថា​ ​ក្រោយ​វេលា​កើត​ហេតុ​ ​មាន​អ្នក​ស្រុក​ឡើង​ទៅ​ឃ្វាល​គោ​លើ​ភ្នំ​ ​ក៏​មាន​ឮ​សំឡេង​មនុស្ស​ស្រែក​អោ​យ​ជួយ​ ​ពេល​ទៅ​មើល​ឃើញ​ស្ត្រី​ឈ្មោះ​ ​យ​ន​ ​យៀ​ង​ ​កំពុង​តែ​ដេក​ប្រកាច់​ ​ក៏​បាន​ហៅ​អ្នក​ភូម​នៅ​ក្បែរ​នោះ​មក​ជួយ​ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​ ​ប៉ុន្តែ​ដោយសារ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ពេក​ ​គ្រូ​ពេទ្យ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ត​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​ ​ហើយ​ត្រូវ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ​។  ក្រោយ​ពី​ស្លាប់​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​លំនៅ​ដ្ឋា​ន​នៅ​ស្រុក​បរិបូរ​ណ៌​ ​។
ប្រភព​បាន​បន្ត​ថា​ ​ដោយសារ​ក្រុម​គ្រួសារ​មាន​ការ​សង្ស័យ​ករណី​ស្លាប់​របស់​ជន​រង​គ្រោះ​ ​រាយ​ការណ៍​ទៅ​នគរបាល​ស្រុក​បរិបូរ​ណ៌​ ​អោ​យ​ធ្វើ​ការ​ពិ​និត្យ​សាកសព​ ​ដោយ​សហ​ការ​ជាមួយ​នគរបាល​ការិយាល័យ​បច្ចេកទេស​ ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ ​បាន​ពិ​និត្យ​ឃើញ​ថា​ ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ ​មាន​ស្នាម​វាយ​ត្រង់​ក​ ​ប​ណ្តា​ល​អោ​យ​បាក់​ក​ ​បាក់​ឆ្អឹងជំនី​រ​ ​និង​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​ទៀត​ ​ដែល​គេ​សន្និដ្ឋាន​ថា​ ​ជា​ករណី​ឃាតកម្ម​មក​លើ​ស្ត្រី​រូប​នេះ​ ​។ នៅ​កន្លែង​កើត​ ​ហេតុ​សមត្ថ​កិច្ច​បាន​រក​ឃើញ​មាន​ដែក​ស្បៃ​ ​ដំបង​ ​ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​វាយ​នៅ​ជើង​ភ្នំ​ ​រួច​អូស​យក​ទៅ​លើ​ភ្នំ​ចំ​ងាយ​ពី​ប្រមាណ​៥០ម៉ែត្រ​ ​ជន​រង​គ្រោះ​បាន​គ្រប​នឹង​ដើម​ក​ន្ទ្រាំ​ង​ថែ​ត​.។
ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ឃុំ​កើត​ហេតុ​បាន​អោ​យ​ដឹង​ថា​ ​ស្ត្រី​រង​គ្រោះ​មក​វាយ​ថ្ម​នៅ​ទី​នោះ​ ​គឺ​នៅ​ជាមួយ​និង​កូន​ចិញ្ចឹម​ម្នាក់​ ​ឈ្មោះ​ ​រ៉ា​ ​ភេទ​ប្រុស​ ​ហើយ​កូន​ចិញ្ចឹម​ ​និង​ជន​រង​គ្រោះ​នោះ​ពុំ​សូវ​ដែល​ត្រូវ​គ្នា​នោះ​ទេ​ ​ឈ្លោះ​គ្នា​សឹង​រាល់​ថ្ងៃ​ ​។ នៅ​មុន​ពេល​កើត​ហេតុ​ ​កូន​ប្រុស​ចិញ្ចឹម​នេះ​ក៏​នៅ​ជាមួយ​គ្នា​ដែរ​ ​ប៉ុន្តែ​ក្រោយ​ពេល​កើត​ហេតុ​ ​កូន​ចិញ្ចឹម​ឈ្មោះ​ ​រ៉ា​ ​នេះ​បាន​គេច​ខ្លួន​បាត់​តាំង​ពី​ថ្ងៃ​១ ខែ​តុលា​ ​មក​ម្ល៉េះ​ ​។ នៅ​ពេល​នេះ​ ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ ​និង​ស៊ើប​អង្កេត​បន្ត​ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន​ជន​ដៃ​ដល់​យក​មក​ផ្ត​ន្ទា​ទោស​ ​៕
ប្រភពពី នគវត្ត


Read more: http://www.cambodiapage.info/?p=43440#ixzz3EyRqksH7