សង្ស័យបែកថ្នាំ ឡើងលើដំបូល ផ្ទះប្រជាពលរដ្ឋ ធ្លាក់រងរបួសធ្ងន់

10/02/2014 0 Comments A+ a-

ភ្នំពេញ ៖ បុរសម្នាក់ទំនង ជាបែកថ្នាំបានឡើង ទៅលើផ្ទះគេ ជាន់ទី៣ ហើយ​ដើរ​សសៀ​តាម​ដំបូល​ប្រក់​ស៊ី ប្រូស៊ីម៉ងត៍ បណ្តាលឱ្យធ្លាក់មក ក្រោមកំពស់ជាង៥ម៉ែត្រ រងរបួសបាក់ជើងឆ្វេង បែក​ក្បាល​បង្ក​ឱ្យ មានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកពិនិត្យទាំងយប់ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នៅ​ចំណុ​ច​លើផ្ទះ ជាន់ទី៣ ផ្លូវលេខ១៣៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ បុរសខាងលើមាន ឈ្មោះ លឹម​ ហុកអ៊ួង អាយុ៣១ឆ្នាំ មានមុខរបរ ជាអ្នកបកប្រែភាសារចិន រស់នៅក្បែរ កន្លែងកើតហេតុ។
ទាក់ទងនិងហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា បុរស​ខាង​លើ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​របស់​គេ ប្រហែលជាក្នុងបំណងមិនល្អ ឬអាចមកពីបែកថ្នាំ តែបុរសខាងលើបានឆ្លើយថា បាន​ជា​គេ​ដើរ​សសៀ​លើដំបូលផ្ទះ មិនដើរតាមកាំជណ្តើរព្រោះគេខឹងនឹងបងរបស់គេ។
ក្រោយពេលកើតហេតុ បុរសខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរឬស្សីទី២ សែង​ចុះ​ពី​ជាន់​ទី៣នាំទៅ សង្រ្គោះនៅមន្ទីរពេទ្យ៕
\

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល