Samsung ទិញក្រុមហ៊ុនព្រីន តាមរយៈទូរស័ព្ទដៃ របស់កាណាដា
សេអ៊ូល៖ ក្រុមហ៊ុនអេឡិត្រូនិកយក្សកូរ៉េខាងត្បូង Samsung បានឲ្យដឹងនៅថ្ងៃពុធកន្លងទៅនេះថា ខ្លួនបានយល់ព្រមលើកចិក្ចព្រមព្រៀងទិញក្រុមហ៊ុនព្រីនតាមរយៈទូរស័ព្ទរបស់កាណាដា PrinterOn ដើម្បីជាផ្នែកមួយក្នុងការជំរុញទីផ្សារស្មាតហ្វូន។
PrinterOn ជាក្រុមហ៊ុនមួយផ្ដល់សេវាកម្ម
និងបង្កើតកម្មវិធីទាក់ទងនឹងការព្រីនដោយអនុញ្ញាតឲ្យអ្នកប្រើអាច
ធ្វើការព្រីនតាមរយៈ Wireless ពីស្មាតហ្វូនទៅកាន់ម៉ាស៊ីនព្រីន
បានយ៉ាងងាយស្រួលដែលចំណុចនេះហើយទើបធ្វើឲ្យ Samsung សម្រេចចិត្តទិញ
ប៉ុន្តែតម្លៃនៃកិច្ចព្រមព្រៀងមិនត្រូវបានបញ្ជាក់ឲ្យដឹងឡើយ។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនធំៗ ដូចជា Samsung តែងតែទិញកូនក្រុមហ៊ុនតូចៗដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន៕

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនធំៗ ដូចជា Samsung តែងតែទិញកូនក្រុមហ៊ុនតូចៗដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន៕