Cristiano Ronaldo ប្រាប់ថាចង់មកលេងឲ្យ Manchester United វិញថ្ងៃណាមួយ
ទីក្រុងម៉ាឌ្រីដ៖ Cristiano Ronaldo
មានបំណងពេញទំហឹង នៅថ្ងៃណាមួយ នឹងវិលមកលេងឲ្យបិសាចក្រហម Manchester
United ដែលជាអតីតដ៏រុងរឿង ដ៏ឆាប់រហ័សខ្លួន ។
កីឡាករសញ្ជាតិព័រទុហ្គាល បានល្បីរន្ទឺយ៉ាងខ្លាំង ក្នុងអំឡុងពេលលេង រយៈពេល ៦ ឆ្នាំ ឲ្យបិសាចក្រហម នៅចន្លោះឆ្នាំ ២០០៣ ដល់ ២០០៩ ជួយឲ្យក្លិបនេះ ឈ្នះពាន Premier League ចំនួន ៣ FA Cup ចំនួន ១ និង ពាន Champions League ១ ផងដែរ ។ កីឡាករ Ronaldo បានបន្តចូលរួមលេងឲ្យ Real Madrid ដោយកំណត់ត្រាខ្ពស់របស់ពិភពលោក ក្នុងតម្លៃ ៨០ លានផោន ប្រហែល ១៣០ លានដុល្លារ អាមេរិក ក្នុងចន្លោះទីផ្សារផ្ទេរកីឡាករ ហើយកាន់តែទទួលបានការចាប់អារម្មណ៍ និងលើកពាន Ballon d’Or ដើម្បីបង្អាកតំណែង ៤ ឆ្នាំរបស់ Lionel Messi ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានទទួចថា គាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ជាមួយនឹង Galacticos ដែលជាកន្លែងសល់កិច្ចសន្យា ៤ ឆ្នាំទៀត តែគាត់កំពុងស្ថិតនៅលើជោគវាសនា ដោយសម្រេចចិត្តវិលទៅកាន់បិសាចក្រហម នៅថ្ងៃណាមួយ ។
ថ្លែងប្រាប់ទៅទំព័រ Daily Mail កីឡាករ Ronaldo និយាយថា “ខ្ញុំស្រលាញ់បិសាចក្រហម អ្នកទាំងអស់គ្នាបានដឹងហើយ ព្រោះខ្ញុំនិយាយវាជាច្រើនដង ព្រោះថាបិសាចក្រហមជាបេះដូងរបស់ខ្ញុំ ដោយចាកចេញពីមិត្តភក្តិល្អៗនៅទីនោះ តែក៏ជូនពរខ្លួនឯង ឲ្យមានថ្ងៃណាមួយ វិលទៅកាន់ បិសាចក្រហមវិញ។ ម្យ៉ាងវិញទៀតនៅ Real Madrid ក៏ជាកន្លែងរីករាយដែរ ដោយខ្ញុំនៅសល់រយៈពេល ៤ ឆ្នាំទៀត តែយើងមិនអាចមើលឃើញពីអនាគត ព្រោះពេលនេះនៅតែស្រលាញ់បិសាចក្រហម ” ។
បិសាចក្រហម ក្រោយ Alex Ferguson ចូលនិវត្តន៍ បានស៊ូទ្រាំអស់រយៈពេល ១២ ខែ ដោយធ្លាក់ទៅកាន់កណ្តលតារាង ក្រោមថ្វីដៃដឹកនាំរបស់ David Moyes ហើយក៏ត្រូវបានក្លិបបណ្តេញចេញ ។ រហូតដល់ Louis van Gaal ដែលជាជើងខ្លាំងមួយរូប ដឹកនាំ ៤ ប្រកួតចុងក្រោយ នៅមិនទាន់ឃើញលទ្ធផលឈ្នះនៅឡើយ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ Ronaldo គិតថា បិសាចក្រហម នឹងវិឡទៅកាន់ភាពល្អប្រសើរវិញ ខ្ញុំប្រាកដណាស់ ព្រោះក្លិបនេះជាក្លិបដ៏អស្ចារ្យ ៕