តោះទៅមើលតម្លៃ ខ្លួនកីឡាករឡើង វាយក្នុងព្រឹត្តិការណ៍ ONE FC

9/16/2014 0 Comments A+ a-

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញាកន្លងទៅថ្មីៗនេះព្រឹត្ដិការណ៍ ONE FC (Rise of the Kingdom) ដែលរៀបចំ ដោយស្ថាប័ន ONE FC ជាអង្គភាពក្បាច់គុនចម្រុះ (MMA) ដ៏ធំជាងគេប្រចាំទ្វីបអាស៊ីនោះ គឺទទួលបាន ការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនទាំង ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ប៉ុន្ដែគេនៅមិនទាន់ បានដឹងពីតម្លៃខ្លួនរបស់កីឡាករ ដែលចូលរួមប្រកួតក្នុងព្រឹត្តិ ការណ៍ដ៏អស្ចារ្យ មួយនេះនៅឡើយទេ។
បន្ទាប់ពីព្រឹត្តិការណ៍ដែលមានកីឡាករ ជើងខ្លាំងមកពី៩ប្រទេសផ្សេងៗគ្នានេះ ត្រូវបញ្ចប់ភ្លាមមាន ទស្សនិកជនជាច្រើន បានស្វែងរកព័ត៌មាន ចង់ដឹងពីតម្លៃខ្លួនរបស់ កីឡាករម្នាក់ៗ ដែលឡើងវាយគ្នាធ្វើឲ្យកក្រើក មហោស្របកោះពេជ្រនោះ តែទោះជាយ៉ាង ណាព័ត៌មានទាក់ទង នឹងតម្លៃខ្លួននេះមិនត្រូវ បានមន្ដ្រីជំនាញណាម្នាក់ បង្ហើបឲ្យដឹងនោះទេ។
ប៉ុន្ដែប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយដែលជួបគ្នា ដោយចៃដន្យបានបង្ហើប ឲ្យដឹងថា កីឡាករដែលបាន ឡើងវាយក្នុង ទ្រុងនៃព្រឹត្តិការណ៍ ONE FC លើកដំបូងនៅលើ ទឹកដីប្រទេសកម្ពុជានេះ គឺចំពោះតម្លៃខ្លួនរបស់ កីឡាករបរទេសទាំង អស់សម្រាប់អ្នកឈ្នះ គឺទទួលបាន ២ម៉ឺនដុល្លារ ខណៈអ្នកចាញ់ ទទួលបាន ១ម៉ឺនដុល្លារអាម៉េរិក។
ដោយឡែកសម្រាប់តម្លៃរបស់កីឡាករកម្ពុជា ដែលបានឡើងបង្ហាញ សមត្ថភាពក្នុងព្រឹត្តិការណ៍ ដ៏ធំមួយនេះ គឺអ្នកឈ្នះ ទទួលបាន ៥ពាន់ដុល្លារ រីឯអ្នកចាញ់ទទួលបាន តម្លៃខ្លួន ២ពាន់ដុល្លារ។ ដូច្នេះសម្រាប់កីឡាករកម្ពុជា ដែលទទួល បានជ័យជំនះ ២ប្រកួតជាប់គ្នា គឺកីឡាករ ឌុន សំអាង ដែលជាម្ចាស់ពាន Featherweight Grand Prix នោះត្រូវ ទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លារឯណោះ៕