iPhone 6/6Plus លក់បាន ៤លានគ្រឿង ក្នុងរយៈពេល ២៤ម៉ោងដំបូង
ក្រុមហ៊ុន
Apple បានប្រកាសឲ្យដឹងថា ការបញ្ជាទិញ iPhone 6 និង iPhone 6Plus បានចំនួន
៤លានគ្រឿង ក្នុងរយៈពេល ២៤ម៉ោង ដំបូង។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា CNet។
ការបញ្ជាទិញនេះត្រូវបានគេកត់ទុកនៅក្នុងកំណត់ត្រាថ្មី ដោយសារតែកាលពីឆ្នាំ ២០១២ iPhone 5 លក់បានត្រឹមតែ ២លានគ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល ២៤ម៉ោង ហើយសប្ដាហ៍ដំបូងលក់បាន ៥លានគ្រឿង ចំណែក iPhone 5S និង iPhone 5C វិញ លក់បាន ៩លានគ្រឿង សម្រាប់រយៈពេល សប្ដាហ៍ដំបូង។
តាមការបញ្ជាក់បន្ថែម ការបញ្ជាទិញ iPhone 6 និង iPhone 6Plus ទទួលបានកំណត់ត្រាថ្មីនេះ ដោយសារតែ iPhone ទាំងពីរម៉ូដែលមានអេក្រង់ធំ ថ្មកាន់បានយូរជាងមុន កាមេរ៉ាមានសមត្ថភាពលើសមុន និងនៅមានកម្មវិធី Apple Pay ថែមទៀត៕