CEO ក្រុមហ៊ុន​ធំៗ​​​​​ ទទួល​​​បៀវត្សរ៍​​​​​​​​ ត្រឹម​១ដុល្លារ​​​មែន តែ​កុំ​មើល​ចំណូល​

9/19/2014 0 Comments A+ a-

ជា​ទូ​ទៅ​យើង​តែង​តែ​គិត​ថា​អ្នក​ដែល​មាន​តំណែង​ធំ​ៗ​នៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ​ សុទ្ធ​តែ​ទទួល​បាន​​​​បៀវត្សរ៍​​ច្រើន​សន្ធឹក​សន្ធាប់​ជា​ពិសេស​គឺ​អ្នក​ដែល​មាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ហ្នឹង​តែ​ម្ដង​។​ តែ​ខុស​ស្រឡះ​​​​ នាយក​ប្រតិបត្តិ​​ទាំង​​១០​រូប​ខាង​ក្រោម​នេះ​វិញ​បែរ​ជា​ទទួល​បាន​​​បៀវត្សរ៍​ត្រឹម​​១ដុល្លារ​ប៉ុណ្ណោះ ​ តែ​​ពួក​គាត់​​ទទួល​បាន​ប្រាក់​សំណង ​​ប្រាក់​លើក​ទឹកចិត្ត​ និង​​ភាគហ៊ុន​តប​មក​វិញ​នៅ​ដំណាច់​ឆ្នាំ​​​រាប់​លាន​ដុល្លារ​ឯ​ណោះ​។
១. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Whole Foods លោកJohn Mackey
1
កាល​ពី​ឆ្នាំ​មុន​លោក​សម្រេច​បោះ​​បង់​ភាគ​ហ៊ុន​ និង​​ប្រាក់​រង្វាន់​ហើយ​ទទួល​យក​​​បៀវត្សរ៍​​​ត្រឹម​តែ១ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ទទួល​បាន​​​ប្រាក់​​​ថែទាំ​សុខភាព ​និង​កាត​​បញ្ចុះ​តម្លៃ​​ពេល​ទិញ​ឥវ៉ាន់​ដែល​សម​ល្មម​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។
២. Richard Kinder នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក្រុមហ៊ុន​Kinder Morgan
2
​​​កាល​ពី​ឆ្នាំ​២០១២​ភាគ​ហ៊ុន​របស់ ​Kinder ​​ហក់​ឡើង​​​ដល់​ទៅ១ពាន់​លាន​ដុល្លារ​  ដែល​នេះ​ជា​ចំណែក​ដ៏​ក្រាស់ក្រែល​​​ដែល​លោក​​​ទទួល​បាន​វិញ​ក្រោយ​ធ្វើ​ការ​​ដើម្បី​​បៀរវត្សរ៍​ត្រឹម​តែ​១ដុល្លារ​ប៉ុណ្ណោះ​តាំង​ពី​ឆ្នាំ ២០០៧ ​មក (មិន​គិត​ថ្លៃ​សុខភាព ​សំណង​ ប្រាក់​លើក​ទឹកចិត្ត​ និង​ធានារ៉ាប់រង​ផ្សេង​ទៀត)។
៣. Sergey Brin ​សហ​ស្ថាបនិក​ក្រុមហ៊ុន​Google
3
Brin ទទួល​បាន​​​បៀវត្សរ៍​ប្រចាំ​ឆ្នាំ​ត្រឹម​តែ​១ដុល្លារ​​តាំង​ពី​ក្រុមហ៊ុន​ Google​ ចូល​ប្រឡូក​ក្នុង​ទី​ផ្សារ​មូលប័ត្រ​ជា​សាធារណ(IPO)​តាំង​ពី​ឆ្នាំ ២០០៤​មក​ម្ល៉េះ។ ​តែ​បើ​មើល​ពី​​ភាគ​ហ៊ុន​​វិញ​គឺ​មាន​ដល់​ទៅ​ ២៧ភាគរយ​នៃ​ភាគហ៊ុន​សរុប​​តិច​​​ជាង​នាយក​ប្រតិបត្តិ​លោក​​ Larry Page​ តិចតួច​​ប៉ុណ្ណោះ​។ ​ហើយ​សព្វ​ថ្ងៃ​បើ​លោក​ បើក​ហ៊ុន​នោះ​ជាសាច់​ប្រាក់​វិញ​គឺ​​លោក​អាច​ទទួល​បាន​ជា​សាច់​ប្រាក់​ជិត​ ១៤ ​ពាន់​លាន​ដុល្លារ​ឯណោះ។
​​​
​​​៤. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Google លោក​Larry Page
4
លោក​ក៏​​ទទួល​បាន​​​​បៀវត្សរ៍​​​ត្រឹម​១ដុល្លារ​ដូច​ស្ថាបនិក​​ Brin ដែរ។ លោក​មាន​ភាគហ៊ុន​​ Class B របស់​ Google រហូត​ដល់​ទៅ ៤២ភាគរយ (ច្រើន​ជាង​Brin)​។ សព្វថ្ងៃ​ភាគហ៊ុន បើ​គិត​ជា​សាច់​ប្រាក់​ហ៊ុន​របស់​លោក​មាន​តម្លៃ​ដល់​ទៅ​ជាង​​១៤ពាន់​លាន​ដុល្លារ។
៥. Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន ​​Facebook
5
ក្នុង​ឆ្នាំ​២០១៣ ស្ថាបនិក​ម្នាក់​នេះ​បាន​កាត់​​បៀវត្សរ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ឲ្យ​នៅ​សល់​តែ​១ដុល្លារ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​រក​ប្រាក់​ចំណូល​បាន​២លាន​ដុល្លារ​​នៅ​មួយ​ឆ្នាំ​មុន។​ ប៉ុន្តែ​ភាគ​ហ៊ុន​និង​ប្រាក់​សំណង​សរុប​ដែល​ Zuckerberg ទទួល​បាន​ប្រចាំ​ឆ្នាំ​គឺ​​​​ស្មើ​នឹង​ ៦៥៣ ១៦៥ដុល្លារ​អាមេរិក។​
៦. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sears Holdings លោក Eddie Lampert
6
- បៀវត្សរ៍​​​ត្រឹម​តែ ១ដុល្លារ
- ភាគហ៊ុន ​និង​ប្រាក់​សំណង​សរុប​​ប្រចាំ​ឆ្នាំ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​មាន​ចំនួន ៤,៣លាន​ដុល្លារ។
៧. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Akamai Technologies លោក Tom Leighton
7
- ​បៀវត្សរ៍​​ ១ដុល្លារ
- ប្រាក់​រង្វាន់​​លើក​ទឹកចិត្ត​ ២ដុល្លារ
- ភាគហ៊ុន​និង ប្រាក់​សំណង​​ប្រចាំ​ឆ្នាំ​សរុប​ចំនួន ៧,៦លាន​ដុល្លារ។
៨. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Hewlett-Packard លោក​ស្រី Meg Whitman
8
- ​បៀវត្សរ៍​ ១ដុល្លារ
- ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ ២៦ម៉ឺន​ដុល្លារ
- ភាគហ៊ុន​និង ប្រាក់​សំណង​សរុប​ចំនួន ១៧,៤លាន​ដុល្លារ
- ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​សរុប ​១៧,៦លាន​ដុល្លារ។
៩. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Oracle លោកLarry Ellison
9
- ​បៀវត្សរ៍​ ១ដុល្លារ
- ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ ១១២៦ដុល្លារ
- ភាគហ៊ុន​និង ប្រាក់​សំណងប្រចាំ​ឆ្នាំ​​សរុប​ចំនួន ៧៨,៤លាន​ដុល្លារ។
១០. ​ប្រធាន ​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Outfitters លោក​ Richard Hayne
10
- ​បៀវត្សរ៍​ ១ដុល្លារ
- ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ ៤ម៉ឺន​ដុល្លារ
- ភាគហ៊ុន​និង ប្រាក់​សំណង​សរុប​ចំនួន ២៨៤៨៦​ដុល្លារ
- ចំណូល​សរុប​ប្រចាំ​ឆ្នាំ ៦៨៤៨៧ដុល្លារ៕
ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ money.cnn