ផឹកស្រាខឹងកូន ប្រសារជេរម្រាយ យកដំបងវ៉ៃចៅត្រូវ នគរបាលឃាត់ខ្លួន
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង2និង30នាទីថ្ងៃទី18 ខែកញ្ញាឆ្នាំ2014នៅចំណុចក្រុមទី6ភូមិព្រែកតារ៉ុតសង្កាត់ ព្រែកតាសេកខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។កុមារងគ្រោះដែលត្រូវ តាស្រវឹងស្រាយកដំបងវ៉ៃបណ្ដាលឲ្យរងរបួសនោះឈ្មោះលីផាន់ណាភេទ ប្រុសអាយុ13ឆ្នាំស្នាក់នៅកន្លែងកើតហេតុចំណែកលោកតាដែលជាអ្នក បង្កនោះឈ្មោះម៉ូត សម្បត្តិភេទប្រុសអាយុ58ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី17ខែកញ្ញាឆ្នាំ2014ឪពុករបស់កុមារងគ្រោះដែលជា កូនប្រសាររបស់លោកតាបង្កបានផឹកស្រាហើយបានឈ្លោះគ្នាជាមួយប្រពន្ធ ដែលជាកូនបង្កើតរបស់តាបង្កេីតហើយតាមជេរម្រាយគ្នាយ៉ាងពេញទំហឹងធ្វើ ឲ្យតាដែលជាឪពុកក្មេកខឹងយ៉ាងខ្លាំងលុះដល់ម៉ោងប្រហែល1និង30 នាទីថ្ងៃទី18ខែកញ្ញាឆ្នាំ2014លោកតាបានអង្គុយផឹកស្រាជាមួយនឺង ប្រពន្ធរហូតស្រវឺងហើយខឹងនឹងកូនប្រសារបានជេរម្រាយកាលពីម្សិល ម៉ិញផងនោះក៏ទាញដំបងស្ទុះទៅវាយចៅបណ្ដាលឲ្យរងរបួសដាច់ ស្លឹកត្រចៀកខាងឆ្វេងម្ខាងឃើញបែបនេះកូនប្រសារបានរត់ទៅប្ដឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនលោកតារូបនោះតែម្ដង ៕
___________________________
ប្រភពពីនគរវត្ត