ថៅកែ​​ភោជនីយដ្ឋាន ​​ប៊ូ​ចាខាល់​​ប៊ី​​ ជន​ជា​តិ​​កូរ៉េ​​ចង.ក​ធ្វើ​អត្ត​ឃាត អត់​ដឹង​មូល​​ហេតុ​

9/02/2014 0 Comments A+ a-

timthumbសៀមរាប៖ ថៅកែ​ភោជនីយដ្ឋាន​ជនជាតិ​កូរ៉េ​ម្នាក់ បាន​យក​ខ្សែនី​ឡុង​​ចង​ភ្ជាប់​នឹង​ ចម្រឹង​ដែក​​ចង​​.ក​ធ្វើ​​អត្ត​​ឃាត​​ នៅ​ក្នុង​ហាង​​របស់​ខ្លួនយីហោ​​ ប៊ូ​ចា ខាល់​​ប៊ី​ ហើយ​​ត្រូវ​​បុគ្គលិក​​ប្រទះ​ឃើញ​ នៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៣១ខែសីហា នៅ​ចំណុច​​អតីត​​អគ្គិសនី​ចាស់ ក្នុង​បុរី​​អាត់​ខែម ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ដោយមិនទាន់ដឹង​ពី​មូលហេតុ។
លោក​​អនុសេនីយ៍​ត្រី​ ស៊ូ វ៉ាន់​​ដេត នាយ​ប៉ុស្តិ៍​​នគរបាល​​សង្កាត់​ស្វាយ​ដង្គុំ បាន​ប្រាប់​ថា​ បុរស​រងគ្រោះ​ឈ្មោះ​​ Lee Heung sik ភេទប្រុស អាយុ​៦២ឆ្នាំ ជាថៅកែ​​ភោជនីយដ្ឋាន​​ប៊ូ​ចា ខាល់​​ប៊ី​ ។
ក្រោយពី​កើត​ហេតុ សមត្ថកិច្ច​បាន​ចុះ​​ត្រួត​ពិនិត្យ និង​ធ្វើ​កោសល្យ​​វិច័យ​​សន្និដ្ឋានថា​ សព​មិនមាន​ជាប់​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​ទេ​​ គឺ​ស្លាប់​​ដោយ​ចង​.កធ្វើ​​អត្ត​ឃាត។បន្ទាប់ពី​ត្រួតពិនិត្យ​ហើយ សមត្ថកិច្ច​បានប្រគល់​សព ទៅ​ឲ្យ​ស្ថានទូត​កូរ៉េ ប្រចាំ​កម្ពុជា ដើម្បី​យកទៅ​ធ្វើបុណ្យ​៕
មន្ត្ត្រី​ជំនាញ​ចុះ​ត្រូួត​ពិនិត្យ​
ប្រភពពី Free Press Magazine