ក្រុមចោរ​គាស់​ផ្ទះ ភ្ជង់​ចាប់​ប្រពន្ធ​ចង គ​ម្រាម​​ប្លន់ យក​មាសប្រាក់​អស់​ ជិត​២​ម៉ឺន​ដុល្លារ​

9/19/2014 0 Comments A+ a-

Robber_cen2បាត់ដំបង​: ក្រុមចោរ​គាស់​ផ្ទះ​មាន​គ្នា ២ នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ភ្ជង់​គ​ម្រា​ប​ស្ត្រី​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​រងគ្រោះ ខណៈដែល​ស្ត្រី​ម្ចាស់ផ្ទះ​ត្រឡប់​មកពី​ទិញ​ម្ហូប​វិញ ហើយ​ចូលទៅ​ទាន់​ក្រុមចោរ​កំពុងតែ​រើរុះ​ឥ​វ៉ាន​ក្នុងផ្ទះ ប្លន់​យក​មាសប្រាក់​អស់​ជិត ២ ម៉ឺន​ដុល្លារ ហើយ​គេចខ្លួនបាត់​។​
​    ​
​ហេតុការណ៍​ក្រុមចោរ​គាស់​ផ្ទះ​ប្លន់​យក​មាសប្រាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះមួយ​កន្លែង​ស្ថិតក្នុង​ក្រុមទី​៣​ភូមិ​ពពាលខែ​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​
​    ​
​លោក​ហៀ​ង ប៊ុន​ថា អធិការ​ង​ប៉ូលិស​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ដែល​ក្រុមចោរ​គាស់​ទ្វារផ្ទះ​ចូលទៅ​រើរុះ​ឥ​វ៉ាន់​ប្លន់​យក​មាសប្រាក់​អស់​ឈ្មោះ​គី គិត អាយុ​៦១​ឆ្នាំ ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ​លឿង ឃិ​ញ អាយុ​៦១​ឆ្នាំ (​នៅក្នុង​ផ្ទះ​តែ​២​នាក់​ចាស់ៗ​មាន​ជំងឺ​ជរា​មិន​ទៀងទាត់​) រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មានកូន​៣​នាក់ តែ​មិនបាន​នៅ​ជាមួយ​ទេ គឺ​ទៅ​រៀនសូត្រ​នៅ​ភ្នំពេញ​និង​បែក​ផ្ទះ​។​
​លោក​បាន​បញ្ជាក់ថា ក្រុមចោរ​មាន​គ្នា ២ នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បានគាស់​បំបាក់​ទំ​ពក់​ក្រវិល​ចាក់សោរ​ម្ខាង បើកទ្វារ​ចូល​
​ទៅ​គាស់​កាត់​សោរ​ទូរ​ខាង​ក្នុងផ្ទះ​រើរុះ​យក​ខ្សែដៃ​ខ្សែ​កមាស​ចិ​ញ្ជៀ​ន​ពេជ្រ និង​ប្រាក់កាស ព្រមទាំង​ភ្ជង់​ចាប់​គម្រាម​ស្ត្រី​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ ចង​ផ្ដាច់​យក​ខ្សែក​រពាក់​ជាប់​នៅ​និង​ខ្លួន​ទៀត​។ ប៉ុន្តែ​ក្នុងករណីនេះ ពុំមាន​មនុស្ស​ណា​ម្នាក់​រងរបួស​នោះទេ​។​
​    ​
​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ​លឿង ឃិ​ញ អាយុ​៦០​ឆ្នាំ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ក្រុមចោរ​គាស់​ផ្ទះ​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម (​មិន​ស្គាល់​ម៉ាក​ទេ​)​។ នៅ​ប្រហែល​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​នោះ គឺ​គាត់​និង​ប្ដី​បាននាំគ្នា​ទៅ​ផ្សារ​ទិញ​ម្ហូប ហើយ​ត្រឡប់មកផ្ទះ​ដល់​វិញ​ប្រហែល​ម៉ោងជាង​៨​ព្រឹក​។ ប៉ុន្តែ​ពេល​ត្រឡប់​មកពីផ្សារ​នោះ គឺ​គាត់​និង​ប្ដី​បាន​ជិះឡាន​មកវិញ​ជាមួយគ្នា ហើយ​ប្ដី​គាត់​បាន​ឈប់​ឲ្យ​គាត់​ចុះ​នៅឯ​ថ្នល់ជាតិ​រួច​គាត់ (​ប្ដី​) បាន​បើកឡាន​យកទៅ​លាង​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៥០០​ម៉ែត្រ​។ ចំណែក​គាត់ (​ប្រពន្ធ​) បាន​ដើរចូល​ទៅផ្ទះ​។ ពេល​បើកទ្វារ​ចូលទៅ​ដល់​ក្នុងផ្ទះ ស្រាប់តែ​ប្រទះឃើញ​មនុស្ស​ប្រុស​២​នាក់​នៅ​​ក្នុងផ្ទះ​ជា​ស្រាច់​។ ពេលនោះ​ពួកចោរ​បាន​ស្ទុះ​ចេញមក​ដក​កាំភ្លើងខ្លី​ភ្ជង់​គាត់ ដោយ​គម្រាម​បាញ់សម្លាប់​។ ភ្លាមនោះ​គាត់​បាន​អង្វរ​ពួកចោរ យក​អ្វី​យកទៅ​សុំ​ទុក​ជីវិត​កុំ​សម្លាប់​។ ពេលនោះ​ពួកចោរ​បាន​ចាប់គាត់​ចងស្លាបសេក​ទាំង​ដៃ​និង​ជើង​ឲ្យ​ដេក​ផ្កាប់មុខ ហើយគ្នា​វា​ម្នាក់​បាន​ទាញ​ផ្ដាច់​ខ្សែក​មាស់​ទម្ងន់​២​ដំឡឹង បណ្ដោង​ពេជ្រ​មួយ​។ ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅក្នុង​ទូរ​គឺមាន​ប្រាក់​ខ្មែរ​ប្រាក់​ដុល្លារ​ខ្សែដៃ​មាស​មួយ​ខ្សែ​ទម្ងន់​មួយ​ដំឡឹង​គិត​ជា​ប្រាក់​អស់​ប្រមាណ​ជិត ២ ម៉ឺន​ដុល្លារ​។​
​លោ​កឡាច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា តាម​ពន្លឺ​សង្ស័យ ដើម្បី​ឈានទៅ​ឃាត់ខ្លួន​មុខសញ្ញា​យកមក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​៕L



ប្រភពពី CEN