រកឃើញឈើ ប្រណីតជាង ៥០០ ដុំនៅ ស្រុកអូរជុំ
រតនគិរីៈ
ឈើខុសច្បាប់ប្រមាណជា ៥០០
កំណាត់ត្រូវបានសហគមន៍ជនជាតិដើមនិងអង្គការសិទ្ធិមនុស្សបានរកឃើញ
នៅក្នុង ស្រុកអូរជុំ ហើយត្រូវបានគេអះអាងថា
មានពាក់ព័ន្ធទៅនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន។
សកម្មជនសិទ្ធិមនុស្ស អាដហុក ខេត្តរតនគិរី លោក ឆាយ ធី បានឲ្យដឹងថា ប្រជាសហគមន៍គ្រឹង ក្នុង ឃុំចាអ៊ុង បានផ្តល់ព័ត៌មានពីការលួចលាក់ឈើខុសច្បាប់នៅក្នុងព្រៃកាលពី រសៀលថ្ងៃសុក្រសប្តាហ៍មុន ហើយបុគ្គលិកផ្នែកអង្កេតរបស់ អាដហុក លោក មាន ព្រហ្មមុនី រួមនឹងសហគមន៍បានចុះទៅពិនិត្យភ្លាមៗដល់ទីកន្លែង។
លោក ឆាយ ធី បានបញ្ជាក់ថា៖ «យើងឃើញទីតាំងលាក់ទុកឈើពីរកន្លែង នៅក្នុងព្រៃ មានឈើធ្នង់សរុបប្រមាណជា ៥០០ ដុំដែលទីតាំងនោះគេលាក់ទុកឈើយូរមកហើយតែយើងទើបនឹងរកឃើញ»។
លោកបន្តថា ក្រោយពីបានរកឃើញឈើដ៏សម្បើមនោះ អាដហុក បានសុំអន្តរាគមន៍ភ្លាមទៅរដ្ឋបាលព្រៃឈើខេត្ត ហើយរដ្ឋបាលព្រៃឈើខេត្តក៏បានឲ្យមន្រ្តីថ្នាក់ក្រោម និងនគរបាលប៉ុស្តិ៍ ចាអ៊ុង ចុះទៅពិនិត្យមើល។
លោក ឆាយ ធី ថ្លែងដូច្នេះថា៖ «ឈើប្រណីតដូចគ្នានេះមានគេលាក់ទុកច្រើនកន្លែងទៀត ហើយយើងក៏នឹងបន្តរុករកទៀតដែរ និងបានស្នើឲ្យរដ្ឋបាលព្រៃឈើបញ្ជូនសំណុំរឿងនេះទៅតុលាការចាត់ ការរកអ្នកទទួលខុសត្រូវមកដាក់ទោសទៅតាមច្បាប់»។ លោកបន្តថា ឈើទាំងនោះមានជាប់ពាក់ព័ន្ធទៅនឹងអាជ្ញាធរមូលដ្ឋាន។
លោក ពាន សុវណ្ណ នាយប៉ុស្តិ៍ ចាអ៊ុង បានអះអាងថា លោកអត់ដឹងថា អ្នកណាពាក់ព័ន្ធខ្លះទៅនឹងបទល្មើសនេះទេ ព្រោះលោកទើបតែផ្លាស់មកនៅទីនោះបានជាង ៦ខែ ប៉ុណ្ណោះ។
លោកនិយាយថា៖ «យើងមិនដឹងថា ឈើអ្នកណាទេ ព្រោះគ្មានអ្នកហ៊ានចេញមុខ ហើយឈើទាំងនោះត្រូវគេគរទុកយូរហើយ និងពុកខ្លះដែរ»។
ប្រជាពលរដ្ឋសហគមន៍ដែលសុំមិនបញ្ចេញឈ្មោះអះអាងថា ឈើធ្នង់ទាំងនោះត្រូវគេដឹកពី ឃុំហាត់ប៉ក់ ស្រុកវើនសៃ យកមកគរទុក ដើម្បីលក់បន្តឲ្យឈ្មួញនៅ ក្រុងបានលុង។
លោក ផាន ភឺន នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដរតនគិរី មិនទាន់ទទួលបានរបាយការណ៍ពីករណីនេះទេ។ តែមន្រ្តីរដ្ឋបាលព្រៃឈើ អូរជុំ រៀបចំសំណុំរឿងនេះ ដើម្បីចាត់ទៅតាមផ្លូវច្បាប់ហើយ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍