ក្រុមហ៊ុនបច្ចេកវិទ្យា ទាំង ១០ដែលមាន បុគ្គលិកច្រើនជាងគេ
កាលពីចុងឆ្នាំ ២០១៣ មានក្រុមហ៊ុនបច្ចេកវិទ្យា ជាច្រើនបានកាត់បន្ថយបុគ្គលិក ដោយសារតែ វិបត្តិសេដ្ឋកិច្ច និងដោយសារតែលក្ខណ ខណ្ឌក្រុមហ៊ុន ប៉ុន្តែបើទោះជា យ៉ាងនេះក្ដី ក៏ក្រុមហ៊ុនទាំងនោះ នៅតែមានបុគ្គលិក ច្រើនដដែល ជាក់ស្ដែងដូចជា Foxconn,IBM,Hitachi និង Panasonic ជាដើម។
តើលោកអ្នកដឹងទេថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយ ណាមានបុគ្គលិកច្រើនជាងគេ បំផុតសម្រាប់ឆ្នាំ ២០១៤ នេះ?
ខាងក្រោមនេះ គឺជាតារាដែលបញ្ជាក់ពី ចំនួនក្រុមហ៊ុនទាំង ១០ ដែលមានបុគ្គលិកច្រើន ជាងគេបំផុត៖
១.ក្រុមហ៊ុនចិន Foxconn មានបុគ្គលិកសរុបចំនួន ១.២៩០.០០០នាក់។ ជាអ្នកផ្គត់ផ្គង់ធំរបស់ Apple ក្នុងការផលិត iPhone, iPad ហើយថ្មីៗនេះបានចាប់ដៃគូ ជាមួយនឹង BlackBerry ក្នុងការផលិតស្មាតហ្វូន តម្លៃទាប។
២.ក្រុមហ៊ុនផលិត និងផ្ដល់សេវាកម្មកុំព្យូទ័រ IBM មានបុគ្គលិកសរុបចំនួន ៤៣៣.៣៦២នាក់។ ក្រុមហ៊ុននេះ អាចចាត់ទុកថា ជាក្រុមហ៊ុនផលិតកុំព្យូទ័រ ដ៏មានវ័យចំណាស់មួយ ព្រោះថាវាត្រូវបានបង្កើត ឡើងតាំងពីឆ្នាំ ១៩១១ ដែលកាលពីឆ្នាំ ២០១៣ កន្លងទៅនេះ រកប្រាក់ចំណូលបាន ៩៩,៧៥ពាន់លាន ដុល្លារអាមេរិក។
៣. ក្រុមហ៊ុនអេឡិចត្រូនិក ជប៉ុន Panasonic មានបុគ្គលិកសរុបចំនួន ៣២៧.៥១២នាក់។ បច្ចុប្បន្នគឺជាក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិកធំជាងគេ នៅក្នុងប្រទេស ហើយជាគូប្រជែងធំ បំផុតរបស់ Sony, Hitachi, Toshiba, Sharp និង Canon។
៤. ក្រុមហ៊ុនអេឡិចត្រូនិក ជប៉ុន Hitachi មានបុគ្គលិកសរុបចំនួន ៣២៦.២៤០នាក់។ វាជាក្រុមហ៊ុន ដែលមានប្រតិបត្តិការអេឡិចត្រូនិក ច្រើនជាងគេបំផុត នៅក្នុង ប្រទេសជប៉ុន ដែលនៅក្នុងនោះ Hitachi មានប្រតិបត្តិធំៗចំនួន ៧ដែលពាក់ព័ន្ធនឹងអាជីវកម្ម ខាងអេឡិចត្រូនិក។
៥. ក្រុមហ៊ុនផលិតកុំព្យូទ័រ HP មានបុគ្គលិកសរុបចំនួន ៣១៧.៥០០នាក់ ដែលកាលពីចុងឆ្នាំ ២០១៣ ក្រុមហ៊ុនមួយនេះ បានកាត់បន្ថយបុគ្គលិកចំនួន ២៤.៦០០នាក់ ហើយបានប្រកាសថា នឹងកាត់បន្ថយរហូតដល់ ចំនួន ៣៤.០០០ នៅចុងឆ្នាំ ២០១៤។
៦. ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ Samsung មានបុគ្គលិកសរុបចំនួន ២៧០.០០០នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បានឈានមុខគេក្នុងការផលិតស្មាតហ្វូន រហូតដល់ជាប់លំដាប់ទី១ ព្រមទាំងជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេផងដែរ។
៧.ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Toshiba មានបុគ្គលិកសរុបចំនួន ១៦៨.៧៣៣នាក់។ Toshiba ជាក្រុមហ៊ុនផលិត ផ្ដល់សេវាកម្ម ព្រមទាំងផ្គត់ផ្គង់ ឧបករណ៍ ខាងបច្ចេកវិទ្យា។
៨.ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Sony មានបុគ្គលិកសរុប ចំនួន ១៤៦.៣០០នាក់ ដែលមានអាជីវកម្ម ផ្ដាច់មុខជាច្រើន ដូចជាហ្គេម ទូរស័ព្ទចល័ត ទូរទស្សន៍ ជាដើម ដែលកាលពីឆ្នាំ ២០១៣ រកប្រាក់ចំណូល បានជិត ៧៣ពាន់លានដុល្លារអាមេរិក។
៩.ក្រុមហ៊ុនលក់ទំនិញ តាមអនឡាញ របស់អេមេរិក Amazon មានបុគ្គលិកសរុបចំនួន ១១៧.៣០០នាក់។ បច្ចុប្បន្ន Amazon បានក្លាយជាក្រុមហ៊ុន លក់ទំនិញតាមអនឡាញធំ ជាងគេបំផុតនៅក្នុងពិភពលោក។
១០. ក្រុមហ៊ុនផលិតកុំព្យូទ័រ Dell មានបុគ្គលិក សរុបចំនួន ១០៨.៨០០នាក់។ ក្រៅពីផលិតកុំព្យូទ័រ ក្រុមហ៊ុនមួយនេះ ក៏ផលិតឧបករណ៍ផ្សេងៗផងដែរ ដូចជា DHTVs, កាមេរ៉ា ម៉ាស៊ីនព្រីន ឧបករណ៍ចាក់តន្ត្រី ជាដើម។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple និង Micrsoft មិនបានជាប់ក្នុង តារាងទាំង ១០នោះទេ ព្រោះថា Apple មានបុគ្គលិក ត្រឹមតែ ៨០.០០០នាក់ប៉ុណ្ណោះ ចំណែក Microsoft វិញ មានត្រឹមតែ ៩៩.០០០នាក់៕