សត្វ​ខ្លា​ចូលទៅ​កាច់.ក គោរបស់អ្នកភូមិ ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំស៊ី

9/27/2014 0 Comments A+ a-

កំពង់ឆ្នាំង ​៖ គោមួយ​ក្បាល​របស់ អ្នកស្រុកស្តិតនៅត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ត្រូវ​សត្វ​ខ្លា​ចូលទៅ​កាច់.ក ស៊ី។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ត្រ​ញំ​ង​អញ្ចាញ​ ស្រុក​រលាប្អៀរ​ ខេត្ដកំពង់ឆ្នាំង​។​
លោក​ ម៉ៅ​ សួន​ ដែល​មាន​វ័យ​ជាង​ ៦០​ឆ្នាំ​ ជា​ម្ចាស់​គោ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ គាត់​ពុំ​ដឹង​ថា​ មាន​សត្វ​ខ្លា​ចូល​មក​កាច់.ក​ គោ​ស៊ី​របៀប​នេះ​ទេ​។​ គ្រាន់តែ​គាត់​ បានដឹង​ថា​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៣​យប់​គាត់​បានឮ​សម្លេង​គោ​របស់​គាត់​រើ ​ ប៉ុន្ដែ​នៅ​ពេល​នោះ​គាត់​ពុំ​ចាប់អារម្មណ៍​ នោះ​ទេ​ស្មាន​តែ​សត្វ​គោ​រើ​ដូច​ធម្មតា​។​ លុះ​វេលា​ម៉ោង​ប្រមាណ​ជាង​៤​ទាប​ភ្លឺ​ រូប​គាត់​បាន​ចុះ​មក​ពីលើ​ផ្ទះ​បម្រុង​ទៅ​ មើល​មង​ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សត្វ​ គោ​ដេក​ងាប់​និង​មាន​ស្នាម​សត្វ​ខ្លា​ខ្វេះ​ ភ្នែកគោ​និង​ស្នាម​ទះ​គោ​ត្រង់​ថ្ពាល់​ឡើង​ ប៉ោង​ និង​កំអួត​របស់​សត្វ​ខ្លា​ដែល​ស៊ី​ សត្វ​គោ​ទៅ​វិញទៀត​ផង​។​ ក្រោយ​ពី​ ឃើញ​សភាព​បែប​នេះ​លោក​ ម៉ៅ​ សួន​ បាន​រាយ​ការ​ណ៌​ទៅ​នគរបាល​ប៉ុស្ដិ៍​ និង​ អាជ្ញាធរ​មក​ព​និត្យ​មើល​។​
​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ខែកញ្ញា​ ឆ្នាំ​២០១៤​ អាជ្ញាធរ​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​ពិនិត្យ​មើ​កន្លែង​កើតហេតុ​ ជា​កន្លែង​ដែល​ចង​ ស្នឹងគោ​គឺ​មាន​ស្រក់ឈាម​គោ​នៅ​ទីនោះ​ និង​មាន​ស្នាម​ដានជើង​សត្វ​ខ្លា​ជា​ច្រើន​ កន្លែង​ដែល​បាន​ដើរ​លុកលុយ​តាម​ភូមិ​ ផ្ទះ​របស់​អ្នកស្រុក​ដែល​នៅ​ក្បែរ​ជើងភ្នំ​ ក្រាំង​ដី​មាស​នេះ​។​
​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ កន្លង​មក​ ប្រជាពលរដ្ឋ​ក៏​ធ្លាប់​បានឃើញ​ដានជើង​ របស់​សត្វ​ខ្លា​ដែល​ដើរ​ឆ្លងកាត់​លើ​ផ្លូវ​ បេតុង​ដែល​គណៈកម្មការ​វត្ដ​ចាក់​ធ្វើ​ផ្លូវ​ ហើយ​បេតុង​នេះ​មិន​ទាន់​ស្ងួត​។
សមត្ថកិច្ច មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​សន្និដ្ឋានថា សត្វ​ខ្លា​ដែល​ចូល មក​ចាប់ កាច់.ក គោ​អ្នកស្រុកស៊ី​នេះ ជា​សត្វ​ខ្លា ដែល​ចុះមក​ពីលើ ភ្នំ​ក្រាំង​ដី​មាស​៕
គោមួយ​ក្បាល​របស់ អ្នកភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ដែលត្រូវ​សត្វ​ខ្លា​ចូលទៅ​កាច់.ក ស៊ី
Tiger-bites-cow-_27_9_14-(1)
Tiger-bites-cow-_27_9_14-(3)      ដានជើង​សត្វ​ខ្លា
ដានជើង​សត្វ​ខ្លា
ប្រភពពី Free Press Magazine