សមត្ថកិច្ចបញ្ជូនក្មេង ស្ទាវជនជាតិវៀតណាម ៧នាក់ទៅតុលាការ ក្រោយពីកាប់យុវជនខ្មែរម្នាក់
មន្ត្រីនគរបាលយុត្តិធម៌
នៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្រុមក្មេងទំនើង
ជាជនសង្ស័យទាំង៧នាក់នោះ មានទី១.ឈ្មោះ វន យ៉ាងដ ភេទប្រុស
អាយុ៣០ឆ្នាំ, ទី២.ឈ្មោះ ង្វៀង យ៉ាងឌឿក ភេទប្រុស អាយុ២០ឆ្នាំ,
ទី៣.ឈ្មោះ ង្វៀង យ៉ាំងងា អាយុ១៨ឆ្នាំ, ទី៤.ឈ្មោះ វន យ៉ាំងហុង
ភេទប្រុស អាយុ២០ឆ្នាំ, ទី៥.ឈ្មោះ ចាំង យ៉ាំងឡេ ភេទប្រុស
អាយុ១៨ឆ្នាំ, ទី៦.ឈ្មោះ ជៀវ ថាន់ញឹក ភេទប្រុស អាយុ១៨ឆ្នាំ
និងទី៧.ឈ្មោះ ឡាំ ញ៉ឹកហី ភេទប្រុស អាយុ២៣ឆ្នាំ។
ចំណែកយុវជនរងគ្រោះ មានឈ្មោះ កែវ សុធារ៉ា អាយុ១៩ឆ្នាំ៕
មន្ត្រីនគរបាលរូបនោះបន្តថា ចំពោះមូលហេតុ
ដែលនាំអោយកើត មានអំពើហិង្សាខាងនេះគឺយុវជនរងគ្រោះ
លេងបាល់ជិតកន្លែង ក្រុមជនជាតិវៀតណាម ផឹកស៊ី។ លុះបាល់របស់ជនរងគ្រោះ
ក៏បានប៉ះចំកន្លែងពួកគេផឹកស៊ី ក៏បានកើតជាជម្លោះ ពាក្យសំដីគ្នា
និងមានការកាប់ចាក់ បណ្តាលអោយយុវជនខ្មែររងគ្រោះ រងរបួសធ្ងន់
រយះក្រោមស្មាខាងឆ្វេង យ៉ាងវែង។
ប្រភពពី Free Press Magazine