អគ្គិភ័យកំពុង ឆាបឆេះផ្ទះ ប្រជាពលរដ្ឋផ្ទុក របស់របរអេតចាយ ជិតផ្សារកំពង់ថ្ម

9/24/2014 0 Comments A+ a-

chetha-58កំពង់ធំ៖ នៅម៉ោង១១៖៣០នាទីថ្ងៃទី២៤ ខែកញ្ញានេះ  អគ្គិភ័យកំពុងតែឆាបឆេះផ្ទះ ប្រជាពលរដ្ឋផ្ទុករបស់របរអេតចាយ យ៉ាងសន្ធោរសន្ធៅ ដែលក្នុងនោះរួមទាំង រថយន្តកាម៉ារីបាឡែន ១គ្រឿងផងដែរ។
សាក្សីកន្លែងកើតហេតុ បានរាយការណ៍ ឲ្យមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលដឹងថា ផ្ទះកើតហេតុខាងលើ ស្ថិតនៅតាមបណ្តាល ផ្លូវជាតិលេខ៦ ជិតផ្សារកំពង់ថ្ម ខេត្តកំពង់ធំ  ។
សាក្សីដែលបាន ឃើញហេតុការណ៍ មុនគេដែលបានយក អេតចាយទៅលក់នៅ ទីនោះនិយាយថា ការឆេះនេះ អាចមកពីទុស្សេខ្សែភ្លើង ។ គិតមកដល់ពេលនេះ ផ្ទះផ្ទុកអេចចាយខាងលើ បានឆាប់ឆេះស្ទើរទាំងស្រុង ខណៈដែលផ្ទះមួយខ្នងទៀត (ឈើលើថ្មក្រោម) នៅខាងក្រោយនោះក៏កំពុងឆាប់ឆេះផងដែរ ៕
Photo by LookingTODAY
Photo by LookingTODAY