ប្រការដែលបុរសគួរ ធ្វើក្នុងសមរភូមិលើគ្រែ
វាមិនមែនជារឿងខុសឆ្គងអ្វីនោះទេ ដែលស្ត្រីចូលចិត្តស៊ិចដូចបុរសដែរនោះ។ ភាពខុសប្លែកគ្នាគឺនៅត្រង់ថា ស្ត្រីចង់ឲ្យបុរសដឹងនូវអ្វីដែលខ្លួនចង់បាន ដោយមិនចាំបាច់និយាយត្រង់ៗនោះទេ។ ភាគីបុរសទាំងអស់គួរស្វែងយល់ពីចំណុចពិសេសទាំងអស់ខាងក្រោមនេះ ដែលស្ត្រីភាគច្រើនចង់ឲ្យប្រព្រឹត្តចំពោះខ្លួននៅមុនពេល, ក្នុងអំឡុងពេល និងក្រោយពេលធ្វើសង្គ្រាមកាមគុណលើគ្រែ។
ការថើប : ចូរចំណាយពេលវេលាខ្លះដើម្បីថើបដោយមនោសញ្ចេតនា (បែបសិច) ដែលវាមិនដូចជាការថើបបែបធម្មតា ដែលអ្នកធ្លាប់ធ្វើកាលពីនៅកុមារនោះទេ។ ដៃគូរបស់អ្នកនឹងរំភើបញាប់ញ័ររោលរាលទៅដោយភ្លើងតណ្ហានៅពេលដែលអ្នកអនុវត្តដោយបបូរមាត់ដ៏ទន់របស់អ្នកទៅលើរូបនាង។
ការប្រើកែវភ្នែក : ក្នុងអំឡុងពេលរួមរ័ក ស្ត្រីចង់ឲ្យបុរសសម្លឹងមើលកែវភ្នែករបស់នាង។ អ្នកត្រូវយល់ដឹងបន្ថែមអំពីការប្រាស្រ័យទាក់ទងគ្នាតាមរយៈក្រសែភ្នែក។ ការសម្លឹងកែវភ្នែកនេះអាចបង្កើតនូវភាពល្អូកល្អិន ហើយអាចជួយឲ្យអ្នកទាំងពីរឲ្យមានអារម្មណ៍ល្អជាមួយគ្នា ជាជាងការនិយាយស្តី។
បបោសអង្អែល : ស្ត្រីត្រូវការឲ្យបុរសបបោសអង្អែលបន្ថែមទៀតនៅពេលដែលនាងត្រៀមខ្លួនឲ្យអ្នកបើកយុទ្ធនាការវាយលុក ហើយទង្វើនេះមិនត្រឹមតែជួយបង្កើនឱកាសឲ្យនាងឆាប់ឈានដល់ចំណុចកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យសិចកាន់តែឆេះសន្ធោសន្ធៅគ្មានអ្វីប្រៀប។
បង្កើតបរិយាកាសរ៉ូមែនទិក : ត្រូវចេះបង្កើតបរិយាកាសរ៉ូមែនទិក ដូចជាដុតបំភ្លឺដោយពន្លឺភ្លើងទៀន និងចេះប្រើពាក្យពីរោះៗអមដោយការថ្នាក់ថ្នមស្នេហា។ ជាងនេះទៅទៀត ការរៀបចំដោយដាក់ផ្កាស្រស់ដូចជាផ្កាកុលាបនៅក្នុងបន្ទប់ ក៏ជាប្រការដែលធ្វើឲ្យស្ត្រីមានអារម្មណ៍សិចកាន់តែខ្លាំងផងដែរ។ ស្ត្រីចង់បានសុខស្រួលនៅពេលរួមរ័កជាមួយដៃគូ ព្រមទាំងចង់ឲ្យគេប្រើពាក្យថ្នាក់ថ្នម លួងលោមទៀតផង។
កុំឆាប់ពេក : ប្រាកដណាស់ ស្ត្រីត្រូវការអ្វីដែលរ៉ូមែនទិកមុនពេលរួមរ័ក។ នៅពេលរួមរ័ក នាងត្រូវការភាពស្រណុកស្រួលដែលបានមកពីការត្រេកត្រអាល។ តាមធម្មតាបុរសប្រញាប់បំពេញតម្រេករបស់ខ្លួន ហើយទុកឲ្យនាងនៅតែលទោល។ ការពិតទៅ ក៏ស្ត្រីចង់ឲ្យបុរសចេះនូវវិធីសាស្ត្រផ្សេងៗដែលអាចធ្វើឲ្យនាងសុខស្រួល និងសិចប្រកបដោយសុវតិ្ថភាពផងដែរ។
កុំភ្លេចបរិវេណចំណុចសំខាន់(clitoris) clitoris ជាចំណុចដ៏ស្រើបស្រាលបំផុតរបស់ស្ត្រី មានន័យថាបរិវេណនេះជាកន្លែងដែលមានសរសៃភ្ញោចអារម្មណ៍ភេទយ៉ាងខ្លាំងក្លា។ ជាធម្មតាមានបុរសភាគច្រើន តែងតែភ្លេចនៅត្រង់បរិវេណនេះដែលជាកន្លែងស្ត្រី មានតម្រេកជាទីបំផុត។ គួរចំណាយពេលវេលាខ្លះនៅត្រង់ចំណុចclitoris នោះនឹងបានដឹងថាដៃគូរបស់អ្នករីករាយនឹងសិចជាមួយអ្នកយ៉ាងរោលរាល។
ឱបបង្កើនភាពសម្ព័ន្ធភាព : នេះមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ស្ត្រីចង់ឲ្យដៃគូឱបនាង ក្រោយពេលរួមរ័ករួច ដើម្បីជាការឆ្លើយតបទៅនឹងការប្រព្រឹត្តសិចទៅលើរូបនាង និងយកចិត្តយកថ្លើមដល់នាង។ ចូរឱបនាង ហើយឲ្យនាងសម្រាកយ៉ាងសុខស្រួលនៅក្នុងរង្វង់ដៃទាំងគូរបស់អ្នក។
និយាយពាក្យពីរោះជាមួយនាង : ស្ត្រីតែងតែមានអារម្មណ៍មិនសូវល្អក្រោយពេលរួមរ័ករួច ដូច្នេះប្រសិនបើអ្នកនិយាយស្តីខ្លះជាមួយនាង មានន័យថាអ្នកកំពុងធ្វើឲ្យនាងមានអារម្មណ៍ធូរស្បើយឡើងវិញ៕