ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់អ្នកបើកបរ ទាំងពីរនាក់

9/16/2014 0 Comments A+ a-

die moto
ខេត្តក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើង ដោយម៉ូតូ ចំនួនពីរគ្រឿង បើកបញ្ច្រាស ទិសបុកគ្នា ពេញទំហឹងបណ្តាលឲ្យ មនុស្សស្លាប់ទាំងសងខាង  កាលពីវេលាម៉ោង ៨និង៥០នាទី យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចទល់មុខមន្ទីរ ពេទ្យបង្អែក ខេត្តក្រចេះ ។
ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា ម៉ូតូទាំងពីរគ្រឿង បើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូដឹកឈើ បានធ្វើដំណើចេញ ពីទីរួមខេត្តឆ្ពោះ ទៅខាងស្រុកឆ្លូង   លុះមកដល់ចំណុច កើតហេតុ ស្រាប់តែមាន ម៉ូតូមួយគ្រឿងទៀត បើកបញ្ច្រាស់មកក្នុងល្បឿនលឿន ទំនងដូចជា ស្ថិតនៅក្នុងស្ថានភាពស្រវឹងនោះ  បានបុក គ្នាពេញទំហឹងបណ្តាលឲ្យអ្នក បើកម៉ូតូទាំងសងខាងស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ។
ប្រភពបានឲ្យដឹងថា  ជនរងគ្រោះអ្នកបើកម៉ូតូ អាល់ហ្វាពណ៌ក្រហម     ខណះបើកមកដល់ផ្លូវកែង ជិតដល់កន្លែងកើតហេតុបែរមុខទៅក្អួត ស្របពេលដែលល្បឿន ម៉ូតូកំពុងតែលឿន នោះ បែរមកវីញ ស្រាប់តែម៉ូតូដឹកឈើក៍លឿនដែរ បានជ្រុលទៅបុកផ្ទុបជាប់គ្នា  បណ្តាលឲ្យអ្នក បើកម៉ូតូដឹកឈើ គាប់ជាប់ស្លាប់នៅលើម៉ូតូ  និង ម្នាក់ទៀតឃ្ទាតចេញភ្លាមៗ ។
នគរបាលបានឲ្យដឹងថា សពជនរងគ្រោះអ្នកបើកម៉ូតូ ពណ៌ក្រហម មាន ឈ្មោះ បាន សុខាន់  អាយុ ២៣ ឆ្នាំ រស់ភូមិឃុំ ក្របៅ  ស្រុកកំចាយមារ   ខេត្ត ព្រៃវែង មុខរបជាជាង ជួសជុលរថយន្ត ដែលបច្ចុប្បន្នមក រស់សង្កាត់រកាកណ្តាលទី២ ក្រុងក្រចេះ  ត្រូវដឹកបញ្ចូនទៅធ្វើបុណ្យនៅស្រុកកំណើត ទាំងយប់ ។    រីឯម្ចាស់ម៉ូតូដឹកឈើ មានឈ្មោះ យីចាន់ អាយុ ៣៦ឆ្នាំ     រស់នៅភូមិ ជួរក្រូច  ស្រុកចិត្របុរី ខេត្តក្រចេះ  បច្ចុប្បន្នមករស់នៅ ក្នុងសង្កាត់រកាកណ្តាលភូមិ២ ក្រុងក្រចេះ សាកសពត្រូវបានសមត្ថកិច្ច ដឹកយក ទៅដំកល់ទុកនៅវត្តអូរឬស្សី ដើម្បីរងសាច់ញ្ញាតិបងប្អូន ទៅទទួលយកមកធ្វើបុណ្យ ។
ចំណែកម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកទៅរក្សាទូក នៅស្នងការរដ្ឋាន នគបាលខេត្តក្រចេះ ដើម្បីរងចាំដោះស្រាយគ្នា ពេលក្រោយ  ៕




________________
ផ្តល់សិទ្ទិដោយ៖dap-news