យក​ភក់​លាបមុខ​ លប​សង្គ្រុប​ក្មេង​ស្រី​ កំពុង​ដេក​​ក្នុង​ខ្ទម​ចាំ ចម្ការ​រំលោភ​ខណៈ​ ម្ដាយ​នាង​ទៅ​ផ្សារ​

9/16/2014 0 Comments A+ a-

rape 16ខេត្ដ ​ប៉ៃលិន​ ៖​ ជន​ល្មោភកាម​ម្នាក់​ បាន​លប​សង្គ្រុប​លើ​ក្មេង​ស្រី​កំពុង​ដេក​ ក្នុង​ខ្ទម​ចាំចម្ការ​រួច​រំលោភ​រហូត​បាន​ សម្រេច​ ខណៈ​ដែល​ម្ដាយ​របស់​នាង​ទៅ​ ផ្សារ​និង​បងប្រុស​ទៅ​ធ្វើ​ការងារ​សំណង់​ ។​
​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ចំណុច​ ខ្ទម​ចាំ​ស្រែ​ខាងកើត​ភ្នំ​តូច​ ក្នុងភូមិ​កូន​ភ្នំ​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​
​បើ​យោង​តាម​ម្នាក់​ អាយុ​៦៤​ឆ្នាំ​ ជា​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ កូនស្រី​របស់​គាត់​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ​ នេះ​ឈ្មោះ​ ហ​.​ម​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុក​ ។​ នៅ​ពេល​កើតហេតុ​រូប​គាត់​មិន​បាន​នៅ​ខ្ទម​ចាំចម្ការ​ទេ​ គឺ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ ដើម្បី​ទិញ​អង្ករ​និង​ដែកគោល​ រីឯ​កូន​ប្រុស​របស់​គាត់​ម្នាក់​ទៀត​បាន​ចេញ​ទៅ​ ធ្វើ​ការងារ​សំណង់​ ។​
​បើ​តាម​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ ប្រាប់​នគរបាល​នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​នាង​ថា​ មុន​ពេល​កើតហេតុ​នាង​កំពុង​ ដេក​នៅ​ក្នុង​ខ្ទម​ម្នាក់ឯង​ ស្រាប់តែ​មាន​ បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​ បាន​ចូល​មក​ចាប់ដៃ​នាង​ទាំង​២​សង្កត់​រួច​ចាប់​ហែក​ខោអាវ​រំលោភ​យ៉ាង​កំរោល​ ។​ ពេល​ធ្វើ​សកម្មភាព​រំលោភ​នាង​រួច​ ហើយ​ជន​កំណាច​នោះ​បាន​គេចខ្លួន​បាត់​ ។​ ​នាង​បាន​បញ្ជាក់​ថា​ មុន​ពេល​ដែល​ ជនសង្ស័យ​គេចខ្លួន​ចេញ​ទៅ​គេ​បាន​គំរាម​សម្លាប់​នាង​ប្រសិនបើ​នាង​យក​រឿង​ ទាំង​ នេះ​ទៅ​ប្ដឹង​សមត្ថកិច្ច​ ។​
​នាង​បានឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ មាន​មាឌធំ​ តែ​នាង​មិន​ស្គាល់​មុខ​ទេ​ ព្រោះ​ជនសង្ស័យ​បាន​យក​ភក់​លាបមុខ​ ដែល​មិន​អាច​មើល​ស្គាល់​ថា​ជា​អ្នក​ណា​ នោះ​ទេ​ ។​ នៅ​ពេល​ដែល​ជនសង្ស័យ​ចាប់​ សង្កត់​ដៃ​នាង​ទាំង​២​ដើម្បី​រំលោភ​នោះ​ នាង​ក៏​ប្រឹង​រើបម្រះ​ស្រែក​ឱ្យ​ គេឯង​ជួយ​ដែរ​ តែ​ដោយសារ​ខ្ទម​ចាំចម្ការ​របស់​នាង​នៅ​ឆ្ងាយ​ពី​ភូមិ​ទើប​មិន​មាន​អ្នក​ណា​ឮ ​ ។​ នាង​បាន​បញ្ជាក់​ថា​ ទោះបី​យ៉ាងណា​នាង​ ក៏​បាន​យកដៃ​ខ្វាច​ធ្វើ​ឱ្យ​ក​ជនសង្ស័យ​ដាច់​រលាត់​ខ្លះៗ​ដែរ​ ។​
​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​មុន​ពេល​ធ្វើ​សកម្មភាព​រំលោភ​ គេ​បាន​ទះកំផ្លៀង​នាង​ចំនួន​៣​ដៃ​និង​ វាយ​ក្បាលពោះ​នាង​មួយ​ដៃ​ឱ្យ​ចុក​ឆ្អល់​ ទើប​ចាប់​ហែក​ខោ​ហែក​អាវ​រំលោភ​ជា​ ក្រោយ​ ។​
​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ គាត់​បាន​ នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​នគរ​ បាល​ប៉ុស្ដិ៍​រួច​ហើយ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ ជួយ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​យក​ មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ។​
​ទាក់ទិន​នឹង​ករណី​ជន​មិន​ស្គាល់​មុខ​ ចាប់​ក្មេង​ស្រី​រំលោភ​ទាំង​កំរោល​ខាងលើ​ នេះ​នគរបាល​សង្កាត់​អូរ​តា​វ៉ៅ​ នៅ​ពុំ​ទាន់​ សន្និដ្ឋាន​ចំពោះ​ជនសង្ស័យ​ថា​ជា​អ្នក​ណា​ នៅឡើយ​ទេ​ ។​ ​បើ​ទោះ​ពុំ​ទាន់​មានការ​សន្និដ្ឋាន​ពី​ សមត្ថកិច្ច​ក៏​ដោយ​តែ​ត្រូវ​បាន​អ្នក​ភូមិ​ ខ្លះ​លើក​ឡើង​ថា​ ការ​ដែល​ជនសង្ស័យ​ យក​ភក់​លាបមុខ​រួច​ចាប់រំលោភ​ក្មេង​ ស្រី​រង​គ្រោះ​គឺ​ជនសង្ស័យ​និង​ក្មេង​ស្រី​រង​ គ្រោះ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ទើប​គេ​ យក​ភក់​មក​លាប​លើ​មុខ​ដើម្បី​កុំឱ្យ​ក្មេង​ ស្រី​រង​គ្រោះ​ស្គាល់​រូបគេ​(​ជនសង្ស័យ​) ៕
ប្រភពពីនគរវត្ត