រថយន្ដដឹកអុស បុករថយន្ដ បែនដឹកដី ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់របួស ពីរនាក់

9/08/2014 0 Comments A+ a-

fall down
ព្រៃវែង ៖ រថយន្ដដឹកអុសធុនធំមួយគ្រឿង បានក្រឡាប់ធ្លាក់ផ្លូវជាតិលេខ១ ក្រោយ ពីបុកគូទរថយន្ដបែនដឹកដី កាលពីវេលាម៉ោង ៨យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ នៅជិត ផ្សារកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បណ្ដាលឱ្យស្លាប់និងរបួសពីរនាក់ អ្នកស្លាប់ គឺជាកម្មករជិះនៅលើរថយន្ដ ដោយឡែក អ្នករងរបួសបាក់ជើង គឺជាអ្នកបើករថយន្ដ ។
អធិការនគរបាលស្រុកព្រះស្ដេច លោក ទ្រី សេងហ៊ាង បានឱ្យដឹងថា រថយន្ដដឹកអុស ធុនធំមួយគ្រឿង បានធ្វើដំណើរតាមផ្លូវជាតិ លេខ១ លុះពេលជិត ទៅដល់ផ្សារកំពង់សឹង្ហ បានបុករថយន្ដបែនដឹកដីពីមុខបណ្ដាលឱ្យរេ ចង្កូតក្រឡាប់ធ្លាក់ផ្លូវ ធ្វើឱ្យអុសនិងរថយន្ដ សង្កត់កម្មករម្នាក់ រហូតដល់ស្លាប់ រីឯអ្នកបើក រថយន្ដរងរបួសបាក់ជើង ។
លោកទ្រី សេងហ៊ាង បានឱ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មាននៃគ្រោះថ្នាក់ ចរាចរខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននាក់បាន ចុះទៅជួយអន្ដរាគមន៍ ដោយនាំគ្នាជួយជញ្ជូន អុសចេញពីរថយន្ដដើម្បីជួយសង្គ្រោះកម្មករ ដែលត្រូវសង្កត់ ។
អធិការនគរបាលរូបនេះ បានបញ្ជាក់ថា ប្រតិបត្ដិការបានធ្វើឡើងតាំងពីម៉ោងកើត ហេតុ រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ទើបយកសពជនរងគ្រោះចេញ ពីក្រោមគំនរអុសនិងរថយន្ដដែលសង្កត់ពី លើ ។ ដោយឡែកអ្នកបើករថយន្ដដែលរង របួសបាក់ជើងនោះ ត្រូវបានដឹកបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្ដសញ្ញាណ ជនរងគ្រោះឡើយទេ ហើយបានទាក់ ទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕


\

_________________
ផ្តល់សិទ្ទិដោយ៖dap-news