មូលហេតុដែលធ្វើ អោយបុរស​ឈ្លក់​ វង្វេង​និងសុដន់របស់ មនុស្សស្រ្តី

9/19/2014 0 Comments A+ a-

សុដន់​ទាំង​គូ​របស់​សុភាពនារី គឺជា​កន្លែង​ដែល​បង្កប់​នូវ​មន្ត​ស្នេហ៍​យ៉ាង​ដែល​បាន​ទាក់ទាញ​ក្រសែភ្នែក​ហ្វូង​បុរសៗ​ទាំងពួង​ឲ្យ​សម្លឹង ។ អ្វីដែល​សំខាន់​នោះ​​បុរស​មួយចំនួន​តែងតែមាន​ចម្ងល់​ថា ហេតុអ្វី​បានជា​ខ្លួន​ឈ្លក់​វង្វេង និង​មាន​កាមារម្មណ៍​កម្រិត​ខ្ពស់ ចំពោះ​ដើមទ្រូង​ស្ត្រី​ម្ល៉េះ​? ចង់ដឹង​ច្បាស់​សូម​តាមដាន​ការបកស្រាយ​របស់​អ្នកជំនាញ ខាងក្រោម ៖
​លោក Larry Young និង Brian Alexander អ្នកនិពន្ធ​សៀវភៅ “The chemistry between us: love, sex and the science of attraction” ជឿជាក់ថា បុរស​លង់​នឹង​សម្រស់​ដើមទ្រូង​ស្ត្រី ដោយសារតែ​អ័រម៉ូន ដែល​ស្ត្រី​បញ្ចេញ​ក្នុងពេល​បំបៅ​ដោះ​។ អ័រម៉ូន ជួយ​បង្កើត​ទំនាក់ទំនង​ផ្សាភ្ជាប់​គ្នា កាន់តែខ្លាំង​រវាង​ម្ដាយ និង​កូន​ដែល​ធ្វើឱ្យ​ទារក​ស្រឡាញ់​ចូលចិត្ត​សុដន់​តាំងពី​តូច​ម្ល៉េះ​។​
​យោងតាម​សម្តី លោក Young បានឱ្យដឹងថា បុរស​ជា​ថនិកសត្វ​ឈ្មោល​តែមួយគត់​ដែល​ចាប់អារម្មណ៍​លង់​នឹង​ដើមទ្រូង ក្នុង​បរិបទ​សិច ។ ហើយ​ស្ត្រី​ជា​ថនិកសត្វ​ញី​តែមួយគត់​ដែល​ដើមទ្រូង​រីក​ធំ ក្នុងពេល​ពេញវ័យ​ក្រមុំ ពោលគឺ​មានលទ្ធភាព​ពពោះ​បាន ។​
sexy deep
​សរុប​ជារួម​អ្នកនិពន្ធ​ទាំងពីរ​បាន​សរសេរ​ក្នុង​សៀវភៅ​ថា ការពិតទៅ​ក្មេងប្រុស​មិនដឹងថា ដើមទ្រូង​ស្ត្រី គឺជា​របស់​ដែល​ពួកគេ​ត្រូវ​ចាប់អារម្មណ៍​នោះ​ទេ​។ វា​ដោយសារតែ​កត្តា​ជីវសាស្ត្រ (​អ័រម៉ូន​) ដែល​ដិត​ជាប់​យ៉ាងខ្លាំង​ក្នុង​ខួរក្បាល​ពួកគេ​តាំងពី​តូច​ម្ល៉េះ​៕