ចាប់​បាន​ឃាតក ​សម្លាប់​ស្ដ្រី​មេម៉ាយ​ បែរជា​ជនសង្ស័យ​ឆ្លើយ ​ថា​ព្រោះ​ស្ដ្រី​រង​គ្រោះ ​បង្ខំ​ឱ្យ​រួមរ័ក​

9/03/2014 0 Comments A+ a-

catch boy​ ខេត្ដឧត្ដរមានជ័យ​ ៖​ សមត្ថកិច្ច​នគរ​បាល​ក្រុង​សំរោង​សហការ​ជាមួយ​នគរ​ បាល​យុត្ដិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដឧត្ដរមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ម្នាក់​បន្ទាប់​ពី​មាន​ករណី​ប្រទះ​ឃើញ​ សាកសព​ស្ដ្រី​មេម៉ាយ​ម្នាក់​ស្លាប់​អាក្រាត​ កាយ​នៅ​តាម​បណ្ដោយ​ផ្លូវលំ​ក្នុងភូមិ​ តែ​ជនសង្ស័យ​ជា​ឃាត​កបាន​បញ្ជាក់​ថា​ មិនមែន​ជា​ករណី​ឃាតកម្ម​ទេ​ ប៉ុន្ដែ​ជា​ រឿង​ស្ដ្រី​រង​គ្រោះ​បង្ខំ​ជនសង្ស័យ​ឱ្យ​រួមរ័ក​ជាមួយ​។​
​ហេតុការណ៍​ប្រទះ​ឃើញ​សាកសព​ ស្ដ្រី​រង​គ្រោះ​បាន​បង្ក​ការ​ភ្ញាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ តាម​បណ្ដោយ​ផ្លូវលំ​ក្រួស​ក្រហម​មួយ​ ស្ថិត​ក្នុងភូមិ​ដូន​កែន​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្ដឧត្ដរមានជ័យ​ ។​ ​ក្រោយ​មានការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ដដែល​ ។​
​មន្ដ្រី​នគរបាល​ក្រុង​សំរោង​បាន​និយាយ​ ឱ្យ​ដឹង​ថា​ ក្រោយ​មាន​សេចក្ដីរាយការណ៍​ ពី​ករណី​ប្រទះ​ឃើញ​សាកសព​ស្ដ្រី​រង​គ្រោះ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សំរោង​ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ក្រោម​ ការ​ដឹកនាំ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក​ ឡឹ​ក​ សុខា​ ស្នងការ​រង​និង​ជា​នាយ​ ការិយាល័យ​កណ្ដាល​យុត្ដិធម៌​បើក​ការ​ ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ នគរបាល​ក្រុង​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​។​ មន្ដ្រី​នគរ​ បាល​ដដែល​បន្ដ​ថា​ ជនសង្ស័យ​ដែល​ សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ លឿ​ត​ ចំរើន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ កន្សែង​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្ដ​ ឧត្ដរមានជ័យ​។​ ដោយឡែក​ស្ដ្រី​រង​គ្រោះ​ ឈ្មោះ​ គង់​ សុរា​ អាយុ​៣៨​ឆ្នាំ​ ជា​ស្ដ្រី​មេម៉ាយ​រស់នៅ​ភូមិ​ដូន​កែន​ សង្កាត់​ សំរោង​ក្រុង​សំរោង​ ។​
​បើ​តាម​ជនសង្ស័យ​ឆ្លើយ​ថា​ នៅ​ល្ងាច​ ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ស្ដ្រី​រង​គ្រោះ​ គង់​ សុរា​ បាន​បបួល​ជនសង្ស័យ​ លឿ​ត​ ចំរើន​ ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​រហូត​ ដល់​ស្រវឹង​រៀងៗ​ខ្លួន​ លុះដល់​វេលា​ម៉ោង​ ជាង​១១​យប់​ពួក​គេ​បាន​ត្រឡប់​មក​វិញ​ ហើយ​ស្ដ្រី​រង​គ្រោះ​បាន​បង្ខំ​ឱ្យ​ជនសង្ស័យ​រួម​ភេទ​ជាមួយ​ តែ​ដោយ​ជនសង្ស័យ​មិន​ ព្រម​ក៏​កើតជា​រឿង​ជម្លោះ​វាយ​ប្រតាយ​ ប្រតប់​គ្នា​នៅ​ចំណុច​កើតហេតុ​តាម​ បណ្ដោយ​ផ្លូវលំ​វាលស្រែ​ក្នុងភូមិ​ធ្វើ​ឱ្យ​ជន​ សង្ស័យ​ឈ្មោះ​ លឿ​ត​ ចំរើន​ ខឹង​ក៏​ចាប់​ ស្ដ្រី​រង​គ្រោះ​ជ្រមុជ​ទឹក​នៅ​វាលស្រែ​ ។​
​ជនសង្ស័យ​នៅ​បាន​ចម្លើយ​ប្រាប់​ សមត្ថកិច្ច​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ ភាព​ចាប់​ស្ដ្រី​រង​គ្រោះ​ជ្រមុជ​ទឹក​មែន​ មូលហេតុ​ដោយសារ​ជន​រង​គ្រោះ​បង្ខំ​រូបគេ​ឱ្យ​រួម​រ័ក្ស​ជាមួយ​ តែ​ពេល​ធ្វើ​សកម្ម​ ភាព​ចាប់​ជ្រមុជ​ទឹក​នោះ​ស្ដ្រី​រង​គ្រោះ​មិន​ទាន់​ស្លាប់​នៅឡើយ​ទេ​ហើយ​គេ​ ក៏​បាន​ អូស​ស្ដ្រី​រង​គ្រោះ​ឡើងគោក​វិញ​ដែរ​រួច​ ក៏​បាន​ទៅ​ផ្ទះ​ដោយ​ទុក​ឱ្យ​ស្ដ្រី​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​។​
​មន្ដ្រី​នគរបាល​ក្រុង​សំរោង​បាន​បញ្ជាក់​ ថា​ មូលហេតុ​ដែល​ស្ដ្រី​រង​គ្រោះ​ដេក​ ស្លាប់​ទាំង​អាក្រាត​កាយ​នោះ​សង្ស័យ​ ដោយសារ​ស្ដ្រី​រង​គ្រោះ​ដោះ​សម្លៀក​ បំពាក់​ខ្លួនឯង​ចេញ​ដើម្បី​បង្ខំ​ឱ្យ​ជនសង្ស័យ​ រួមរ័ក​ជាមួយ​ហើយដោយ​យោង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នៅ​ពេល​ជនសង្ស័យ​យក​ ស្ដ្រី​រង​គ្រោះ​មក​លើគោក​ វិញ​នោះ​ស្ដ្រី​រង​គ្រោះ​ក៏​មិន​ទាន់​ស្លាប់​ដែរ​ តែ​ដោយសារ​ឈ្លក់ទឹក​និង​ស្រវឹងស្រា​ផង​នោះ​ទើប​ធ្វើ​ឱ្យ​ស្ដ្រី​រង​គ្រោះ​ ស្លាប់​តែ​ម្ដង​ ទៅ​។​ បច្ចុប្បន្ន​ជនសង្ស័យ​ លឿ​ត​ ចំរើន​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​សំរោង​ ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ បន្ដ​ទៅ​សាលាដំបូង​ខេត្ដ​ចាត់ការ​តាម​ នីតិវិធី​ ។​
​អ្នក​តាមដាន​ករណី​ឃាតកម្ម​ខាងលើ​ នេះ​បាន​លើក​ឡើង​ថា​ តាម​ចម្លើយ​សារ​ ភាព​ជនសង្ស័យ​ជា​ឃាតក​គឺ​គ្រាន់តែ​ជា​ ការ​ដោះ​បន្ទុក​ប៉ុណ្ណោះ​ ព្រោះ​ស្ដ្រី​ខ្មែរ​បើ​ អត់ឃ្លាន​យ៉ាងណា​ក៏​មិន​ដល់​ថ្នាក់​ស្រាត​ ខោ​ដោះ​អាវ​បង្ខំ​ឱ្យ​មនុស្ស​ប្រុស​មក​រួម​ រ័ក​នោះ​ដែរ​ ។​
​ប្រភព​បាន​បន្ដ​ថា​ ចំពោះ​កា​រស​ន្និ​ ដ្ឋា​ន​របស់​សមត្ថកិច្ច​ក៏​ដូច​ជា​មិន​សមរម្យ​ ដែល​មើលទៅ​ហាក់បីដូចជា​ស៊ីចង្វាក់​ ជាមួយនឹង​ចម្លើយ​ជនសង្ស័យ​ ។​ ដូច្នេះ​ តុលាការ​គួរតែ​ពិនិត្យ​សំណុំរឿង​ករណី​ ឃាតកម្ម​ទៅ​លើ​ស្ដ្រី​មេម៉ាយ​ខាងលើ​ នេះ​ឱ្យ​មាន​យុត្ដិធម៌​ដើម្បី​ឱ្យ​ស្ដ្រី​រង​គ្រោះ​ ស្លាប់​បិទ​ភ្នែក​ជិត​ ៕
________________
ប្រភពពីនគរវត្ត