លួងលោមក្មេងស្រី រំលោភបានសម្រេច ម្ដងនៅលើផ្ទះមិនអស់ ចិត្ដរំលោភម្ដងទៀត នៅក្នុងទ្រុងមាន់ម្ដាយ មកទាន់ចាប់ដាក់គុក
ខេត្ដកំពត ៖
ក្មេងប្រុសជំទង់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការ
ដ្ឋាននគរបាលខេត្ដកំពតជាប់សង្ស័យពី
បទលួងលោមរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជនបានសម្រេច២ដង
បន្ដបន្ទាប់គ្នា ។
ជនសង្ស័យឈ្មោះអេង កក្កដា អាយុ១៦ឆ្នាំ
មានទីលំនៅក្នុងភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្ដកំពត
ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៤៥នាទី រសៀលថ្ងៃ
ទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជនសង្ស័យតែម្ដង។ ចំណែក
កុមារីរងគ្រោះឈ្មោះ ន.ស.ណ អាយុ១២ ឆ្នាំ
មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ខណៈដែលអាណា ព្យាបាលក្មេងស្រីរងគ្រោះមិននៅផ្ទះ ជនសង្ស័យឈ្មោះអេង កក្កដា បានទៅ លួងលោមក្មេងស្រីឱ្យមកលេងផ្ទះរបស់ខ្លួន លុះឃើញឱកាសល្អក៏ធ្វើសកម្មភាព លួងលោមចាប់នាងរំលោភនៅក្នុងផ្ទះតែម្ដង ហើយក្រោយពីរំលោភលើកទី១ មិនអស់ចិត្ដក៏ចាប់នាងរំលោភនៅក្នុង ទ្រុងមាន់ម្ដងទៀត។
សមត្ថកិច្ចបានបន្ដទៀតថា នៅរសៀលថ្ងៃនោះក្រោយពីរំលោភបាន២លើកមិន ទាន់បែកការណ៍នៅឡើយទេ លុះពេល កុមារីរងគ្រោះដើរចេញពីផ្ទះជនសង្ស័យបម្រុងទៅផ្ទះវិញគាប់ជួនម្ដាយ នាងមកទាន់និងមានការសង្ស័យក៏សួរដេញ ដោលកូនស្រីទើបធ្លាយរឿងក្មេងប្រុស ចាប់រំលោភ។ ពេលនោះអាណាព្យាបាល ក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ជនសង្ស័យទៅសាកសួរតែម្ដង ។ ជនសង្ស័យបានឆ្លើយ សារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួន ពិតជាបានលួងលោមក្មេងស្រីឈ្មោះ ន.ស.ណ រំលោភបានសម្រេចចំនួន២ លើកក្នុងថ្ងៃតែមួយមែនដោយលើកទី១ រំលោភនៅក្នុងផ្ទះនិងលើកទី២រំលោភ នៅក្នុងទ្រុងមាន់ ។ យោងតាមចម្លើយ របស់ជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ កំពតដើម្បីចាត់ការបន្ដនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ៕
_________________
ប្រភពពីនគរវត្ត