ពេជ្រ សិរីរ័ត្ន បង្ហាញមុខគូស្នេហ៍ ក្នុងថ្ងៃកំណើត
ភ្នំពេញៈ
កន្លងមកតារាស្រី អ្នកនាង ពេជ្រ សិរីរ័ត្ន តែងតែព្យាយាមលាក់បាំង ចំណងស្នេហ៍
របស់នាង យ៉ាងជិតឈឹង មិនឲ្យអ្នកណាស្គាល់មុខ បុរសកំពូលស្នេហ៍នាងទេ
តែអ្វីដែលប្លែក នោះ គឺនៅថ្មីៗនេះតារាស្រីរូបនេះបែរ
ជារំលេចរូបថតស្និទ្ធស្នាល ជាមួយបុរសប្លែកមុខម្នាក់
នៅក្នុងកម្មវិធីជប់លៀងមួយ ដែលនាងពោលហៅបុរសនោះ ពេញៗមាត់ថាជា “Honey” ដោយនាងបានយករូបថត មកបង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ នាង ។
នៅថ្ងៃនេះតារាស្រីដែល ទើបតែឆក់បានតំណែង ពិធីការិនីក្នុងកម្មវិធី “វិបត្តិខ្ញុំ” នៅស្ថានីយ ទូរទស្សន៍ MY TV នាង ពេជ្រ សិរីរ័ត្ន បានយករូបថតជាច្រើនសន្លឹក បង្ហោះនៅពេញ Facebook របស់នាង ដោយតាមរយៈការមើលរូបថតនោះ បានសរបញ្ជាក់ឲ្យឃើញថា ចំណងមិត្តភាពរបស់ ពួកគេទាំងពីរនាក់ ហាក់មានភាពផ្អែមល្ហែម និងជិតដិតជាមួយគ្នា ប្រៀបដូចជា គូស្នេហ៍ដែលនេះជា ចេតនាមួយ ដែលនាងចង់បង្ហាញមុខគូស្នេហ៍ ថ្មោងថ្មី បង្អួតភ្នែកទស្សនិកជនដែរ ។
តាមរយៈសម្តីដែល ពិធីការិនីរូបនេះ សរសេរបង្ហោះជាសាធារណៈថា “Happy Birthday Honey” បានបញ្ជាក់ច្បាស់ហើយថា ពិធីជប់លៀងខួបកំណើត កាលពីរាត្រីយប់មិញនេះ គឺជាថ្ងៃកំណើតរបស់បុរស រូបសង្ហារវ័យស្របាលនាង ដែលជាគូស្នេហ៍នោះហើយ ប៉ុន្តែជុំវិញ ការបង្ហាញមុខបុរសរូបនេះ ដោយចំហរនោះ នាងមិនបានបញ្ជាក់ច្បាស់ពី ចំណងស្នេហ៍ របស់ពួកនាងទេ។
Looking TODAY មិនអាចទាក់ទង ទៅតារាស្រីរូបនេះ ដើម្បីឲ្យនាងបកស្រាយ ទាក់ទង និងចំណងស្នេហ៍ ជាមួយបុរសរូបនោះបានទេ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ នេះបើទោះ ជាយ៉ាងណាយើងរង់ចាំ នាងចេញ មុខបកស្រាយនៅពេលក្រោយ ៕