កុមារីអាយុ ៦ឆ្នាំម្នាក់ ស្លាប់ ដោយសារ រានទេវតា ធ្លាក់សង្កត់លើ

9/08/2014 0 Comments A+ a-

on body
កណ្តាល ៖ កុមារីម្នាក់ ត្រូវបានឪពុក-ម្តាយ ដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យគន្ឋបុប្ផាភ្លាមៗ បន្ទាប់ ពីកុមារីរងគ្រោះ បានតោងលេងរានទេវតា ហើយបានបាក់ធ្លាក់សង្កត់លើ រងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបានប៉ុន្មានម៉ោង ។
ករណីរានទេវតា ធ្លាក់សង្កត់លើក្មេងស្រីម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតនេះ កើតឡើង កាល វេលាម៉ោង ៥ល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅភូមិប្ញស្សីស្រុក ឃុំឈើទាល ស្រុកៀនស្វាយ ខេត្តកណ្តាល ។
នាយនគរបាលប៉ុស្តិ៍ឈើទាល លោក នៅ នឿន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ សុខ រតនា អាយុ៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។
បើតាមការឲ្យដឹង ពីសាច់ញាតិក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវ បានឪពុក-ម្តាយ នាំយកមកលេងផ្ទះជីដូន ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ក្មេងស្រីរងគ្រោះ គឺរស់ នៅក្នុងភូមិ ឃុំ ជាមួយគ្នានោះ ។ លុះប្រហែលម៉ោង ៥ ល្ងាច ថ្ងៃដដែល ស្រាប់តែលឺសម្លេងលាន់ប្រ៉ាវ លាយឡំនឹង សម្លេងស្រែកយំរបស់ក្មេងស្រីរងគ្រោះ ភ្លាមៗត្រូវបានឪពុក-ម្តាយ ក្មេងស្រីស្ទុះចេញទៅ មើល ក៏ឃើញកូនស្រី ដេកដួលនៅលើដី ដោយមានរានទេវតាសង្កត់ពីលើផងដែរ ។
ជាមួយគ្នានោះដែរ ឪពុក-ម្តាយក្មេងស្រីរងគ្រោះ បានដឹកបញ្ជូននាង ទៅកាន់មន្ទីរពេទ្យ គន្ឋបុប្ផា ដើម្បី សង្គ្រោះបន្ទាន់ ប៉ុន្តែ អកុសល ខណ:បញ្ជូនទៅសង្គ្រោះមិនបានប៉ុន្មានផង ក្មេងស្រីរងគ្រោះ បានផុត ដង្ហើមទៅហើយ ។
បច្ចុប្បន្នកុមារីរងគ្រោះ ត្រូវបានឪពុក-ម្តាយចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី នៅលំនៅឋាន ភូមិ ប្ញស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ៕


_________________
ផ្តល់សិទ្ទិដោយ៖dap-news.com