ជនជាតិភាគតិចអាច នឹងក្លាយជាជនជាតិ ភាគតិចលើទឹកដីខ្លួនឯង
រតនគិរីៈ
ដោយអស់សង្ឃឹមក្នុងជីវិតដោយសារតែជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយ
ក្រុមហ៊ុនឯកជនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលបានបណ្តាល
ឲ្យធ្លាក់ខ្លួនពិការ និងគ្មានជម្រក អតីតទាហានខ្មែរក្រហម
ជាជនជាតិទំពួន លោក សឹង យ៉ារ៉ាត
ដែលពេលខ្លះបានព្យាយាមធ្វើអត្តឃាតខ្លួនឯង
ដើម្បីជាការរំឭកដល់មន្ត្រីរបស់រដ្ឋាភិបាលឲ្យដឹងថា
ជនជាតិភាគតិចមួយចំនួនបានបាត់បង់ដីធ្លី ព្រមទាំងផ្ទះសម្បែង។
រស់នៅលាក់កំបាំងខ្លួនកណ្តាលព្រៃ ជាដីខ្ចីពីមិត្តភក្តិ ហាក់ដូចជាមនុស្សរស់នៅក្រៅសង្គម ស្ថិតក្នុង ឃុំញ៉ាង ស្រុកអណ្តូងមាស បន្ទាប់ពីផ្ទះ ១២ គ្រួសារចុងក្រោយ របស់ជនជាតិទំពួនរស់នៅក្នុង ភូមិសាយស់ ឃុំកាឡែង ស្រុកលំផាត់ ដែលបានតស៊ូក្រាញននៀលដើម្បីទាមទារដីពីសំណាក់ភាគីក្រុមហ៊ុនមក វិញ ប៉ុន្តែត្រូវបានគេរឹបយកអស់នោះ លោក យ៉ារ៉ាត បានថ្លែងថា ល្បិចអាជ្ញាធរខេត្តធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ រហូតបាត់បង់ដីអស់ ហើយដីចម្ការ ៥ ហិកតារបស់លោកត្រូវបានគេរឹបអូសយកអស់ ហើយដោយសារតែរឿងដីនេះ លោកត្រូវបានសន្តិសុខក្រុមហ៊ុន DM group បាញ់ឲ្យពិការជើងម្ខាងនៅក្នុង ឆ្នាំ២០០៩។
លោកថ្លែងថា៖ «ក្រោយពីគេយកដីខ្ញុំអស់ខ្ញុំបានមកសុំដីគេជ្រកកោន ហើយឥឡូវនេះគេយកវិញ ខ្ញុំកំពុងតែជួបបញ្ហាជីវភាពយ៉ាងធ្ងន់ធ្ងរ។ គ្រួសារខ្ញុំមានតែរស់នៅដោយអត់បាយស្លាប់តែប៉ុណ្ណោះ។ សព្វថ្ងៃនេះគេអភិវឌ្ឍតែពួកគេអ្នកមានអំណាចនិងឧកញ៉ាប៉ុណ្ណោះ»។
អង្គុយក្នុងខ្ទមកណ្តាលព្រៃដែលព័ទ្ធទៅដោយទឹកស្ទឹង បានដាំស្រូវ និងពោតខ្លះៗនោះ បុរសសក់ស្កូវល្បាយអាចម៍ខ្លារស់នៅជាមួយកូនៗ ៥ នាក់បានថ្លែងថា លោកមិនដឹងថា តើគ្រួសាររបស់លោកត្រូវបន្តជីវិតដោយវិធីណានោះទេក្រោយពីគេយក ដីវិញ ប៉ុន្តែលោកនៅមានតែវិធីមួយគឺ ទៅចងមុងដេកនៅមុខសាលាខេត្តតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ខ្ញុំគឺមិនរស់ទេ តែខ្ញុំសូមផ្តាំថា ការអភិវឌ្ឍគឺធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សាដល់ពលរដ្ឋ និងកុំធ្វើឲ្យពលរដ្ឋស្លាប់ទៅដោយអយុត្តិធម៌»។
បុរសពិការជើងខាងស្តាំរូបនោះ បានរំឭកថា នៅក្នុងទីតាំងចាស់របស់លោកគឺមានដីចម្ការស្វាយចន្ទីដែលមានទំហំ ៣ ហិកតានិង ៣០ អា ហើយប្រមូលផលបានរៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានក្រុមហ៊ុនកាប់បំផ្លាញដើម្បីយកទៅដាំដើមកៅស៊ូ ហើយដោយសារលោកបដិសេធពុំព្រមទទួលយកសំណង ក្រុមហ៊ុនក៏បាញ់ឲ្យពិការជើងដើម្បីគំរាមទៅពលរដ្ឋផ្សេងទៀត។ អ្វីៗគឺសុទ្ធតែជារបស់ក្រុមហ៊ុនទាំងអស់បើទោះជាពលរដ្ឋមករស់នៅ តាំងពីដូនតាមកក៏ដោយ។
លោកថ្លែងថា៖ «ពួកយើងមិនចេះធ្វើការជាកម្មករគេទេ ពួកយើងចេះតែធ្វើចម្ការពីព្រោះពួកយើងឈប់ពេលណាក៏បាន»។
បើទោះជាលោកនៅមានសង្ឃឹមតិចៗក្នុងការទទួលបានយុត្តិធម៌នៅ
ក្នុងជម្លោះដីធ្លីដែលបានអូសបន្លាយនៅឯតុលាការគ្មានចំណាត់ការ
យ៉ាងណាក៏ដោយ ក៏បុរសរូបនោះបានអំពាវនាវទៅដល់រាជរដ្ឋាភិបាលថា
ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចគឺគួរធ្វើយ៉ាងណាឲ្យមានការ
ចំណេញដល់ភាគីទាំងពីរគឺក្រុមហ៊ុនក៏ទទួលបានផល
ប្រជាពលរដ្ឋក៏ទទួលបានផលពីការអភិវឌ្ឍមិនមែនពលរដ្ឋជាអ្នករង
គ្រោះ ចំណែកឯក្រុមហ៊ុនជាអ្នកទទួលផលនោះទេ។
លោកថ្លែងថា៖ «ខ្ញុំស្នើឲ្យរដ្ឋាភិបាលកុំធ្វើដូចរបប ៣ឆ្នាំ ពីព្រោះពលរដ្ឋរស់នៅក្រោមឱវាទរបស់រដ្ឋ តែបើចង់អភិវឌ្ឍអីមេត្តាប្រាប់ពលរដ្ឋឲ្យដឹងផង មិនមែនអាងតែមានអំណាចមកបាញ់គេតាមតែចិត្តនោះទេ»។
អង្គុយនៅមិនឆ្ងាយពីគ្នាប៉ុន្មាន កំពុងតែជម្រះស្មៅអ្នកស្រី ផ្លិញ ថែម ជនជាតិគ្រឹង អាយុ ៤២ឆ្នាំ ភរិយាលោក យ៉ារ៉ាត បានថ្លែងថា អ្នកស្រីប្រឈមនឹងការលំបាកបំផុតនៅពេលដែលបាត់បង់ផ្ទះសម្បែងនិង ដីចម្ការគឺបណ្តាលឲ្យគ្មានបាយហូប។ អ្នកស្រីថ្លែងថា៖ «យើងតវ៉ាការពារដីរបស់យើងគេថាខុស តែអ្នកយកដីយើង គេថាត្រូវច្បាប់ វាយ៉ាប់ណាស់គេមានអំណាច»។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំនេះបើឲ្យទៅរស់នៅភ្នំពេញមិនចេះរស់នៅទេពីព្រោះគ្មាន ស្រែធ្វើ ហើយមនុស្សច្រើន មានតែងាប់»។
មិនខុសគ្នាពីលោក យ៉ារ៉ាត លោក រម៉ាស ស្វាង ប្រជាសហគមន៍ ភូមិតេន ស្ថិតនៅក្នុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក៏ត្រូវបានចាកចេញពីលំនៅឋានរបស់ខ្លួនស្ថិតនៅក្នុង ភូមិលំ ឃុំយ៉ាតុង ដោយសារតែអាជ្ញាធរភូមិ ឃុំនិងស្រុក ដឹកនាំប្រជាពលរដ្ឋផ្ដិតមេដៃដេញរូបលោកចេញពីភូមិដោយយកលេសថា លោកចូលសាសនាព្រះយេស៊ូ។
បុរសរាងតូចស្តើងរូបនោះថ្លែងថា៖ «តាមពិត គេប្រកាន់បក្ខពួកនិយម គេចង់កាន់អំណាចផ្តាច់ការ ពីព្រោះអីខឹងខ្ញុំចេញមុខតវ៉ារឿងដីធ្លី ហើយផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន គេប្រុងដុតរូបខ្ញុំទាំងរស់ក្នុងផ្ទះខ្ញុំ ដូច្នេះខ្ញុំរត់ចោលផ្ទះដើម្បីសុវត្ថិភាព»។
និយាយទាំងទឹកមុខស្រពោនក្រោយពីបានគេចខ្លួនទៅរស់នៅឯភូមិ កំណើតរបស់ម្តាយ បុរសជនជាតិ ចារ៉ាយ រូបនោះថ្លែងថា លោកមិនដឹងថា តើត្រូវបន្តទៅរស់នៅឯណាទៀតនោះទេ ពីព្រោះផ្ទះម្តាយរបស់លោកក៏លោកពុំអាចរស់នៅបានយូរទៀតដែរដោយ សារតែផ្ទះនោះតូចចង្អៀត ហើយពុំមានដីសម្រាប់លោកធ្វើចម្ការផ្គត់ផ្គង់គ្រួសារ។ លោកថា៖ «ខ្ញុំមិនដឹងកូនៗរបស់ខ្ញុំនឹងទៅរស់នៅឯណាទេ?»។
បុរសដែលតែងតែចេញមុខប្រឆាំងនិងតវ៉ាដើម្បីការពារដីព្រៃសហគមន៍ និងដីចម្ការរបស់ខ្លួននោះបានថ្លែងថា ប្រជាពលរដ្ឋខ្លះគេអត់ដឹងរឿងផ្ដិតមេដៃធ្វើអី អ្នកខ្លះគេថា ផ្តិតមេដៃដើម្បីបានដីធ្លី ស្រាប់តែលទ្ធផលគេបោកប្រាស់គឺផ្តិតមេដៃដើម្បីលក់ដីធ្លី។ ដូចជារឿងគេបណ្តេញលោកចេញ អ្នកខ្លះអត់ដឹងទេ គេកុហកថា គេផ្តិតមេដៃប្តឹងយកដីធ្លីវិញស្រាប់តែលទ្ធផលគឺដើម្បីបណ្តេញ លោកចេញពីភូមិ។ លោកថ្លែងថា៖ «ពួកគេពុករលួយខ្លាំង គេមិនបានគិតគូរប្រជាពលរដ្ឋខ្លួនឯងទេគឺពួកគេគិតតែពីក្រពះ របស់ពួកគេ»។
បុរសរូបនោះបានថ្លែងឲ្យដឹងទៀតថា លោកពុំដឹងថា តើនៅថ្ងៃអនាគតនឹងទៅជាយ៉ាងណានោះទេ ពីព្រោះសព្វថ្ងៃវប្បធម៌មួយចំនួនបានកំពុងបាត់បង់បន្តិចម្តងៗទៅ ហើយ ដូចជា ប្រពៃណីធ្វើចម្ការវិលជុំ ព្រៃត្រណម ព្រៃកប់ខ្មោច។
លោកថ្លែងថា៖ «បើនៅតែទន្ទ្រានយកដីយើងដូចសព្វថ្ងៃទៀត យើងមិនដឹងក្លាយទៅជាជនជាតិស្អីនោះទេ ពីព្រោះយើងជនជាតិភាគតិចរស់នៅក្នុងព្រៃ តែឥឡូវព្រៃគេយកអស់ តើពួកយើងជាជនជាតិអី?»។
សូមរំឭកថា កាលពីថ្ងៃ ទី៧ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់ និងគ្មានកាលកំណត់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុម ហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទានដែលមានស្រាប់ ទាំងអស់ ហើយលោកនាយករដ្ឋមន្ត្រី បានថ្លែងជាសាធារណៈបញ្ជាឲ្យអាជ្ញាធរទូទាំងប្រទេសធ្វើការវាស់វែង បែងចែកដីធ្លីឲ្យប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ច ហើយធ្វើយ៉ាងយូរបំផុតរយៈពេល ៦ខែ។
ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយដោយសារតែដីសម្បទាន សេដ្ឋកិច្ច កាលពី ខែសីហា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី បានសម្រចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវាស់វែង និងវាយតម្លៃដីសម្បទានសេដ្ឋកិច្ច ដែលបានផ្តល់ជូនក្រុមហ៊ុនឯកជនកន្លងមក និងដកហូតមកវិញចំពោះដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនមិនបាន បំពេញកាតព្វកិច្ចផ្លូវច្បាប់តាមកិច្ចសន្យា។
យោងទៅតាមរបាយការណ៍របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់
បានឲ្យដឹងថា មកទល់ថ្ងៃ ទី០៤ ខែមេសា ឆ្នាំ២០១៤
ពាក់ព័ន្ធនឹងឯកសារគតិយុត្តបម្រើឲ្យបទបញ្ជាលេខ ០១ បប
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអនុប្បយោគកាត់ផ្ទៃដីសរុបទំហំជាង ១
លានហិកតា ដែលក្នុងនោះទំហំជាង ៣៤ ម៉ឺនហិកតា
កាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១២៨ និងទំហំជិត ២៣
ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន ១៦ និងទំហំជិត ៥០
ហិកតាកាត់ចេញពីដីរដ្ឋនិងដីព្រៃមានដីកាដកហូត
ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមរយៈព្រះរាជក្រឹត្យចំនួន
៩៦ អនុក្រឹត្យចំនួន ៦៧៨
និងសេចក្តីសម្រេចផ្តល់ជាគោលការណ៍របស់រាជរដ្ឋាភិបាលចំនួន ៧០៧
ស.ជ.ណ។
លោក ញែន នា ជាជនជាតិដើមភាគតិចទំពួន បម្រើការឲ្យសមាគមខ្មែរលើ ដែលកាន់ទៅលើគម្រោងចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជនជាតិដើមភាគតិចកំពុងមានការផ្លាស់ប្តូរច្រើនគឺពីមុនគាត់មាន ដីចម្ការសម្រាប់វិលជុំពី ២ ទៅ ៣ កន្លែងប៉ុន្តែបច្ចុប្បន្ននេះ មានតែមួយកន្លែងប៉ុណ្ណោះ ហើយការផ្លាស់ប្តូរនេះ មួយផ្នែកមកពីក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច និងមួយផ្នែកទៀតពីសំណាក់អ្នកមានលុយ។
លោកថ្លែងថា៖ «បញ្ហាដែលចម្បងជាងគេសព្វថ្ងៃនេះគឺបញ្ហាដីធ្លីដោយសារការខ្វះ ដីនេះហើយទើបធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់គឺគាត់ខ្វះ ខាតអាហារ»។
លោកឲ្យដឹងទៀតថា ជនជាតិដើមភាគតិចមួយភូមិមានដីមិនស្មើនឹងបុគ្គលម្នាក់ ឬក៏ក្រុមហ៊ុនមួយមានផងគឺជនជាតិម្នាក់មានដីយ៉ាងច្រើនបំផុត ត្រឹម ៧ ហិកតាប៉ុណ្ណោះ ពីព្រោះពួកគាត់កាប់គាស់ដោយដៃបើសរុបមួយឃុំទាំងដីព្រៃអារក្ស ព្រៃបម្រុងទុក ព្រៃខ្មោច ទាំងដីភូមិយ៉ាងច្រើន ២ ពាន់ហិកតាក្នុង ១ ភូមិ ប៉ុន្តែបុគ្គលម្នាក់មានដីយ៉ាងហោចណាស់ ១០០ ទៅ ២០០ ហិកតាតែបើដីសម្បទានទៀតនោះគឺយ៉ាងតិចពី ៨០០០ ហិកតា ទៅ ១ ម៉ឺនហិកតា។
យោងទៅតាមសៀវភៅរាជកិច្ចចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា ចាប់តាំងពី ឆ្នាំ២០០៦ រហូតដល់ ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ឯកជនចំនួន ២២ ដើម្បីវិនិយោគទៅលើដំណាំកសិឧស្សាហកម្មនៅក្នុង ខេត្តរតនគិរី។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋក្នុងបញ្ហា ជម្លោះដីធ្លីនោះលោក ជូ សុភ័ក្ត ប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរី ឲ្យដឹងថា បញ្ហាដែលប្រឈមខ្លាំងគឺបញ្ហាសម្ពាធផ្នែកដីធ្លី គឺការរុករានកាប់ព្រៃយកដីធ្លីធ្វើជាកម្មសិទ្ធិ ហើយឥឡូវក៏នៅតែកើតមាន ពីព្រោះប្រជាជនភាគច្រើនមើលឃើញដីនៅក្នុងតំបន់ការពារមានដីទំនេរ ច្រើន ដូច្នេះពួកគាត់ចូលកាប់ទន្ទ្រានដើម្បីយកធ្វើចម្ការ និងដើម្បីរង់ចាំទទួលបានដីកម្មសិទ្ធិ ជាពិសេសអ្នកចំណាកស្រុកដែលមកពីខេត្តផ្សេងៗ។
លោក ជូ សុភ័ក្ត បានថ្លែងថា៖ «ក្រសួងមានគោលការណ៍មួយគឺដាច់ខាតមិនឲ្យមានការរំលោភយកដីប្រជាជន ទេ ប៉ុន្តែបើសិនជាគាត់ចរចាត្រូវគ្នាយ៉ាងម៉េចនោះគឺជារឿងរបស់គាត់ យើងមិនដឹងទេ។ កន្លងមកយើងតែងតែមានការយល់ច្រឡំគ្នា ដូច្នេះតែងតែមានការតវ៉ាផងដែរ។
លោកបន្ថែមថា ដីដែលឲ្យទៅសម្បទានគឺជាដីមួយចុះកិច្ចសន្យាជួល ដូច្នេះនៅពេលដែលចប់កិច្ចសន្យាដីនោះគឺនៅតែជាដីរបស់រដ្ឋដែល អាចយកទៅចែកជូនប្រជាជនវិញនៅពេលដែលមានតម្រូវការចាំបាច់ដូច្នេះ មិនបាច់បារម្ភទេ ប៉ុន្តែបើយើងទុកនៅចោលឥតមានការគ្រប់គ្រងគឺភាគច្រើនបាត់ដោយ មានការរំលោភយកបន្តិចម្តងៗ ហើយអាចបាត់បង់អត់មានដីសល់ក៏មាន។
លោកបន្ថែមថា៖ «ការរំលោភយកដីនោះគឺប្រជាជន ហើយជនជាតិដើមភាគតិចគឺគាត់មានដីច្រើនណាស់ ជនជាតិនៅទីនេះកម្រមានអ្នកណាអត់ដីណាស់។ មានបញ្ហាខ្លះចេះតែចោទលើក្រុមហ៊ុនដីសម្បទានបានយកដីគាត់ ប៉ុន្តែខ្ញុំធ្វើការចុះទៅផ្ទាល់គឺកន្លែងណាមានបញ្ហាគឺយើងកាត់ ចេញឲ្យគាត់តែម្តង ប៉ុន្តែវាមានរឿងគាត់ចរចាត្រូវគ្នាលក់ឲ្យគេ ចំពោះបញ្ហាហ្នឹងពិបាកហៅថា បាត់ដីណាស់»។
លោកថា ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចយើងឲ្យដំបូងគឺជាគោលការណ៍ទេ ប៉ុន្តែកន្លងមកក្រុមហ៊ុនគាត់អាចធ្វើខុសគឺគាត់ចង់ឈូសឆាយគឺឈូស ឆាយតែម្តង ដោយគាត់អត់មានធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានទេ ដូច្នេះហើយបានជាតែងតែកើតមានបាតុកម្ម ប៉ុន្តែឥឡូវយើងមិនឲ្យដូចមុនទេ បើចង់ឈូសឆាយត្រូវដាក់លិខិតមកស្នើសុំឈូសឆាយ ទើបយើងឲ្យជំនាញចុះទៅធ្វើការសិក្សាអំពីផលប៉ះពាល់ថា តើមានប៉ះពាល់ដីប្រជាជនដែរ ឬ អត់?
បើយោងទៅតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំ ឆ្នាំ២០១២-២០១៣ និងទិសដៅ ឆ្នាំ២០១៣-២០១៤ បង្ហាញឲ្យដឹងថា មកទល់ពេលនេះរដ្ឋាភិបាលកម្ពុជាបានផ្តល់គោលការណ៍វិនិយោគជូនក្រុម ហ៊ុនសម្បទានសេដ្ឋកិច្ច និងបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១២១ ក្រុមហ៊ុនលើផ្ទៃដីកិច្ចសន្យាសរុបចំនួន ១ ២៣០ ៣៦៤ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន ១៧ ដែលក្នុងនោះមានក្រុមហ៊ុនមកពីបរទេសសរុបចំនួន ៨២ វិនិយោគលើផ្ទៃដីសរុប ៦២០ ៩៨៧ ហិកតា។
លោក ឡេ ធិនឡាំ នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ងអាន អូរយ៉ាដាវ ខូអិលធីឌី បានថ្លែងឲ្យដឹងថា ពេលណាដែលមានការប៉ះពាល់ដីប្រជាពលរដ្ឋនៅចំកណ្តាលដីចម្ការកៅស៊ូ គឺក្រុមហ៊ុនធ្វើការចរចាដោះដូរជាមួយពួកគាត់ឲ្យទៅនៅខាងក្រៅ ដោយផ្តល់នូវអ្វីដែលពួកគាត់មាន។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បើមានដីណាគាត់ពុំព្រមចេញដោយសុំនៅកន្លែងនោះគឺយើងទុកឲ្យពួក គាត់ យើងមិនបង្ខំពួកគាត់នោះទេ។ យើងមិនដែលឈូសឆាយឬបណ្តេញយកដីពលរដ្ឋនោះទេ»។
លោកបានថ្លែងឲ្យដឹងទៀតថា ចំពោះបុគ្គលិកគឺជាជនជាតិវៀតណាម ប៉ុន្តែកម្មករគឺជាបងប្អូនជនជាតិខ្មែរទាំងអស់។ លោកបានថ្លែងថា៖ «ដីគឺជាដីរបស់កម្ពុជាគឺពួកយើងធ្វើការតាមកុងត្រាគឺយើងទៅវិញ ក៏មិនអាចយកដីទៅវិញបានដែរ ពេលចប់កុងត្រាគឺយើងទៅវិញតែដៃនិងជើងទទេតែប៉ុណ្ណោះ»។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា ដើមចមនៃទំនាស់ដីធ្លីគឺបានចាប់ផ្តើមតាំងពី ឆ្នាំ១៩៩៩ បន្ទាប់ពីបញ្ចប់ការសម្បទានព្រៃ គឺសម្បទានដីសេដ្ឋកិច្ចដែលបានចាប់ផ្តើមមុនគេគឺនៅ ខេត្តកំពង់ស្ពឺ ហើយបន្ទាប់មកគឺ ខេត្តក្រចេះ ហើយកាន់តែរីករាលដាលមែនទែននៅ ឆ្នាំ២០០៦-២០០៨ រហូតឈានទៅដល់ខេត្តខាងប៉ែកឦសាន ដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ហើយជម្លោះក៏ចាប់ផ្តើមខ្លាំងឡើងនៅក្នុងអំឡុងពេលនោះផងដែរ។
លោកបានថ្លែងថា៖ «ជម្លោះកើតឡើងដោយសារតែប៉ះពាល់ដីរបស់ពលរដ្ឋតែអាជ្ញាធរមិនដោះ ស្រាយបណ្តាលឲ្យក្លាយទៅជាមហារីក រីកធំឡើងៗ ជាពិសេសគឺជនជាតិភាគតិចតែម្តង ហើយដោយសារតែការតវ៉ាខ្លាំងរបស់បងប្អូនជនជាតិក៏បានសម្រេចតំបន់ ព្រៃអារក្សតែមិនឲ្យលើស ៧ ហិកតា»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអាដហុក នៅ ខែសីហា ឲ្យដឹងថា គិតត្រឹមថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០១៤ តួលេខនៃប្រជាពលរដ្ឋដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងទំនាស់ ដីធ្លី គឺបានកើនឡើងហួសតួលេខទាំងស្រុង ក្នុងរយៈពេលពេញមួយឆ្នាំនៃ ឆ្នាំ២០១៣ ដែលក្នុងនោះ ពលរដ្ឋ ១២៦ នាក់រងការចោទប្រកាន់ ១៩ នាក់ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារបើធៀបនឹង ឆ្នាំ២០១៣ គឺមានប្រជាពលរដ្ឋ ១០៩ នាក់បានរងការចោទប្រកាន់ ៤៣ នាក់ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោស។ បើសរុបចាប់ពី ឆ្នាំ២០០០ រហូតដល់ ឆ្នាំ២០១៣ មានមនុស្សចំនួន ៧៧០ ០០០ នាក់ត្រូវបានរងនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារការទន្ទ្រាន ដីធ្លី។
លោក យ៉ារ៉ាត ថ្លែងថា៖ «បើគ្មានជម្រើសទេ យើងនឹងចងកឲ្យស្លាប់ដើម្បីឲ្យរដ្ឋាភិបាលដឹងថា យើងកំពុងតែអត់ដី»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
រស់នៅលាក់កំបាំងខ្លួនកណ្តាលព្រៃ ជាដីខ្ចីពីមិត្តភក្តិ ហាក់ដូចជាមនុស្សរស់នៅក្រៅសង្គម ស្ថិតក្នុង ឃុំញ៉ាង ស្រុកអណ្តូងមាស បន្ទាប់ពីផ្ទះ ១២ គ្រួសារចុងក្រោយ របស់ជនជាតិទំពួនរស់នៅក្នុង ភូមិសាយស់ ឃុំកាឡែង ស្រុកលំផាត់ ដែលបានតស៊ូក្រាញននៀលដើម្បីទាមទារដីពីសំណាក់ភាគីក្រុមហ៊ុនមក វិញ ប៉ុន្តែត្រូវបានគេរឹបយកអស់នោះ លោក យ៉ារ៉ាត បានថ្លែងថា ល្បិចអាជ្ញាធរខេត្តធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ រហូតបាត់បង់ដីអស់ ហើយដីចម្ការ ៥ ហិកតារបស់លោកត្រូវបានគេរឹបអូសយកអស់ ហើយដោយសារតែរឿងដីនេះ លោកត្រូវបានសន្តិសុខក្រុមហ៊ុន DM group បាញ់ឲ្យពិការជើងម្ខាងនៅក្នុង ឆ្នាំ២០០៩។
លោកថ្លែងថា៖ «ក្រោយពីគេយកដីខ្ញុំអស់ខ្ញុំបានមកសុំដីគេជ្រកកោន ហើយឥឡូវនេះគេយកវិញ ខ្ញុំកំពុងតែជួបបញ្ហាជីវភាពយ៉ាងធ្ងន់ធ្ងរ។ គ្រួសារខ្ញុំមានតែរស់នៅដោយអត់បាយស្លាប់តែប៉ុណ្ណោះ។ សព្វថ្ងៃនេះគេអភិវឌ្ឍតែពួកគេអ្នកមានអំណាចនិងឧកញ៉ាប៉ុណ្ណោះ»។
អង្គុយក្នុងខ្ទមកណ្តាលព្រៃដែលព័ទ្ធទៅដោយទឹកស្ទឹង បានដាំស្រូវ និងពោតខ្លះៗនោះ បុរសសក់ស្កូវល្បាយអាចម៍ខ្លារស់នៅជាមួយកូនៗ ៥ នាក់បានថ្លែងថា លោកមិនដឹងថា តើគ្រួសាររបស់លោកត្រូវបន្តជីវិតដោយវិធីណានោះទេក្រោយពីគេយក ដីវិញ ប៉ុន្តែលោកនៅមានតែវិធីមួយគឺ ទៅចងមុងដេកនៅមុខសាលាខេត្តតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ខ្ញុំគឺមិនរស់ទេ តែខ្ញុំសូមផ្តាំថា ការអភិវឌ្ឍគឺធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សាដល់ពលរដ្ឋ និងកុំធ្វើឲ្យពលរដ្ឋស្លាប់ទៅដោយអយុត្តិធម៌»។
បុរសពិការជើងខាងស្តាំរូបនោះ បានរំឭកថា នៅក្នុងទីតាំងចាស់របស់លោកគឺមានដីចម្ការស្វាយចន្ទីដែលមានទំហំ ៣ ហិកតានិង ៣០ អា ហើយប្រមូលផលបានរៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានក្រុមហ៊ុនកាប់បំផ្លាញដើម្បីយកទៅដាំដើមកៅស៊ូ ហើយដោយសារលោកបដិសេធពុំព្រមទទួលយកសំណង ក្រុមហ៊ុនក៏បាញ់ឲ្យពិការជើងដើម្បីគំរាមទៅពលរដ្ឋផ្សេងទៀត។ អ្វីៗគឺសុទ្ធតែជារបស់ក្រុមហ៊ុនទាំងអស់បើទោះជាពលរដ្ឋមករស់នៅ តាំងពីដូនតាមកក៏ដោយ។
លោកថ្លែងថា៖ «ពួកយើងមិនចេះធ្វើការជាកម្មករគេទេ ពួកយើងចេះតែធ្វើចម្ការពីព្រោះពួកយើងឈប់ពេលណាក៏បាន»។
លោក យ៉ារ៉ាត និងភរិយាក្នុងពេលនៅផ្ទះដែលគាត់បានសាងសង់ឡើងនៅកណ្ដាលព្រៃ។ ហេង ជីវ័ន
លោកថ្លែងថា៖ «ខ្ញុំស្នើឲ្យរដ្ឋាភិបាលកុំធ្វើដូចរបប ៣ឆ្នាំ ពីព្រោះពលរដ្ឋរស់នៅក្រោមឱវាទរបស់រដ្ឋ តែបើចង់អភិវឌ្ឍអីមេត្តាប្រាប់ពលរដ្ឋឲ្យដឹងផង មិនមែនអាងតែមានអំណាចមកបាញ់គេតាមតែចិត្តនោះទេ»។
អង្គុយនៅមិនឆ្ងាយពីគ្នាប៉ុន្មាន កំពុងតែជម្រះស្មៅអ្នកស្រី ផ្លិញ ថែម ជនជាតិគ្រឹង អាយុ ៤២ឆ្នាំ ភរិយាលោក យ៉ារ៉ាត បានថ្លែងថា អ្នកស្រីប្រឈមនឹងការលំបាកបំផុតនៅពេលដែលបាត់បង់ផ្ទះសម្បែងនិង ដីចម្ការគឺបណ្តាលឲ្យគ្មានបាយហូប។ អ្នកស្រីថ្លែងថា៖ «យើងតវ៉ាការពារដីរបស់យើងគេថាខុស តែអ្នកយកដីយើង គេថាត្រូវច្បាប់ វាយ៉ាប់ណាស់គេមានអំណាច»។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំនេះបើឲ្យទៅរស់នៅភ្នំពេញមិនចេះរស់នៅទេពីព្រោះគ្មាន ស្រែធ្វើ ហើយមនុស្សច្រើន មានតែងាប់»។
មិនខុសគ្នាពីលោក យ៉ារ៉ាត លោក រម៉ាស ស្វាង ប្រជាសហគមន៍ ភូមិតេន ស្ថិតនៅក្នុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក៏ត្រូវបានចាកចេញពីលំនៅឋានរបស់ខ្លួនស្ថិតនៅក្នុង ភូមិលំ ឃុំយ៉ាតុង ដោយសារតែអាជ្ញាធរភូមិ ឃុំនិងស្រុក ដឹកនាំប្រជាពលរដ្ឋផ្ដិតមេដៃដេញរូបលោកចេញពីភូមិដោយយកលេសថា លោកចូលសាសនាព្រះយេស៊ូ។
បុរសរាងតូចស្តើងរូបនោះថ្លែងថា៖ «តាមពិត គេប្រកាន់បក្ខពួកនិយម គេចង់កាន់អំណាចផ្តាច់ការ ពីព្រោះអីខឹងខ្ញុំចេញមុខតវ៉ារឿងដីធ្លី ហើយផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន គេប្រុងដុតរូបខ្ញុំទាំងរស់ក្នុងផ្ទះខ្ញុំ ដូច្នេះខ្ញុំរត់ចោលផ្ទះដើម្បីសុវត្ថិភាព»។
និយាយទាំងទឹកមុខស្រពោនក្រោយពីបានគេចខ្លួនទៅរស់នៅឯភូមិ កំណើតរបស់ម្តាយ បុរសជនជាតិ ចារ៉ាយ រូបនោះថ្លែងថា លោកមិនដឹងថា តើត្រូវបន្តទៅរស់នៅឯណាទៀតនោះទេ ពីព្រោះផ្ទះម្តាយរបស់លោកក៏លោកពុំអាចរស់នៅបានយូរទៀតដែរដោយ សារតែផ្ទះនោះតូចចង្អៀត ហើយពុំមានដីសម្រាប់លោកធ្វើចម្ការផ្គត់ផ្គង់គ្រួសារ។ លោកថា៖ «ខ្ញុំមិនដឹងកូនៗរបស់ខ្ញុំនឹងទៅរស់នៅឯណាទេ?»។
បុរសដែលតែងតែចេញមុខប្រឆាំងនិងតវ៉ាដើម្បីការពារដីព្រៃសហគមន៍ និងដីចម្ការរបស់ខ្លួននោះបានថ្លែងថា ប្រជាពលរដ្ឋខ្លះគេអត់ដឹងរឿងផ្ដិតមេដៃធ្វើអី អ្នកខ្លះគេថា ផ្តិតមេដៃដើម្បីបានដីធ្លី ស្រាប់តែលទ្ធផលគេបោកប្រាស់គឺផ្តិតមេដៃដើម្បីលក់ដីធ្លី។ ដូចជារឿងគេបណ្តេញលោកចេញ អ្នកខ្លះអត់ដឹងទេ គេកុហកថា គេផ្តិតមេដៃប្តឹងយកដីធ្លីវិញស្រាប់តែលទ្ធផលគឺដើម្បីបណ្តេញ លោកចេញពីភូមិ។ លោកថ្លែងថា៖ «ពួកគេពុករលួយខ្លាំង គេមិនបានគិតគូរប្រជាពលរដ្ឋខ្លួនឯងទេគឺពួកគេគិតតែពីក្រពះ របស់ពួកគេ»។
បុរសរូបនោះបានថ្លែងឲ្យដឹងទៀតថា លោកពុំដឹងថា តើនៅថ្ងៃអនាគតនឹងទៅជាយ៉ាងណានោះទេ ពីព្រោះសព្វថ្ងៃវប្បធម៌មួយចំនួនបានកំពុងបាត់បង់បន្តិចម្តងៗទៅ ហើយ ដូចជា ប្រពៃណីធ្វើចម្ការវិលជុំ ព្រៃត្រណម ព្រៃកប់ខ្មោច។
លោកថ្លែងថា៖ «បើនៅតែទន្ទ្រានយកដីយើងដូចសព្វថ្ងៃទៀត យើងមិនដឹងក្លាយទៅជាជនជាតិស្អីនោះទេ ពីព្រោះយើងជនជាតិភាគតិចរស់នៅក្នុងព្រៃ តែឥឡូវព្រៃគេយកអស់ តើពួកយើងជាជនជាតិអី?»។
សូមរំឭកថា កាលពីថ្ងៃ ទី៧ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់ និងគ្មានកាលកំណត់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុម ហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទានដែលមានស្រាប់ ទាំងអស់ ហើយលោកនាយករដ្ឋមន្ត្រី បានថ្លែងជាសាធារណៈបញ្ជាឲ្យអាជ្ញាធរទូទាំងប្រទេសធ្វើការវាស់វែង បែងចែកដីធ្លីឲ្យប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ច ហើយធ្វើយ៉ាងយូរបំផុតរយៈពេល ៦ខែ។
ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយដោយសារតែដីសម្បទាន សេដ្ឋកិច្ច កាលពី ខែសីហា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី បានសម្រចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវាស់វែង និងវាយតម្លៃដីសម្បទានសេដ្ឋកិច្ច ដែលបានផ្តល់ជូនក្រុមហ៊ុនឯកជនកន្លងមក និងដកហូតមកវិញចំពោះដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនមិនបាន បំពេញកាតព្វកិច្ចផ្លូវច្បាប់តាមកិច្ចសន្យា។
លោក យ៉ារ៉ាត
បានឈប់សម្រាកបន្ទាប់ពីដើរអស់ពេលជាច្រើនម៉ោងចូលក្នុងព្រៃដើម្បី
សំដៅទៅផ្ទះរបស់គាត់ដែលកប់នៅកណ្តាលព្រៃ។ហេង ជីវ័ន