សមត្ថកិច្ចកំពុង តាមចាប់ខ្លួន យោធា ផ្កាយពីរ អគ្គនាយក ក្រុមហ៊ុនរថយន្ដក្រុង GST សម្លាប់ប្រពន្ធចុង និងកូនស្រី

8/13/2014 0 Comments A+ a-

  0
មន្រ្តីយោធាផ្កាយពីរ ដែលសមត្ថកិច្ចស្វែករកចាប់ខ្លួន
មន្រ្តីយោធាផ្កាយពីរ ដែលសមត្ថកិច្ចស្វែករកចាប់ខ្លួន
-ជនដៃដល់ ជាយោធា នៅក្រសួងការពារជាតិ តែទៅបម្រើការងារ នៅអាជ្ញាធរប្រឆាំង គ្រឿងញៀន
ភ្នំពេញ ៖ សំណុំរឿងអំពើឃាតកម្មដ៏ សាហាវព្រៃផ្សៃ ដែលបង្កឡើងដោយមន្ដ្រី យោធាពាក់ផ្កាយពីរ និងមានងារជាឧកញ៉ា អគ្គនាយកក្រុមហ៊ុន ដឹកជញ្ជូន GST លោក គឹម ម៉ារិន ដែលសម្លាប់ស្ដ្រីជា ប្រពន្ធចុងនិង កូនស្រីបង្កើតរបស់ខ្លួនអាយុជាង៦ឆ្នាំ កាល ពីអំឡុងខែមីនា ឆ្នាំ២០១៤កន្លង ទៅនោះ អាចនិយាយបានថា គឺជារឿងឃាតកម្មដែល មជ្ឈដ្ឋានទូទៅ ជាពិសេសថ្នាក់ដឹកនាំធំៗបាន និងកំពុងតាម ដានយ៉ាងយកចិត្ដទុកដាក់ ជា ពិសេសតាមដានជំនាញរបស់នគរបាលក្រសួង មហាផ្ទៃ កំពុងតាម ប្រមាញ់ជនដៃដល់រូប នេះ រួមជាមួយអ្នកពាក់ព័ន្ធពីរនាក់ទៀត គឺ កូនប្រុស បង្កើត និងអង្គរក្សដែលរួមដៃគ្នា សម្លាប់ជនរងគ្រោះ រួចយកសពដឹកតាម រថយន្ដទៅទម្លាក់ចោលនៅក្នុងព្រៃជ្រោះ ពេជ្រនិលឯស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើ នេះ បានធ្វើឱ្យកាន់តែភ្ញាក់ផ្អើលខ្លាំងឡើង ក្រោយពីជនសង្ស័យ ម្នាក់ ត្រូវជាកូនប្រសា របស់យោធាផ្កាយពីរ គឹម ម៉ារិន ត្រូវបាន ចាប់ខ្លួនពីសំណាក់កម្លាំងនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៤កន្លងទៅ ទើបដឹងថា ជនដៃដល់ពិត ប្រាកដនោះ មិនមែនកូនប្រសានេះឡើយ ពោល ជាយោធាផ្កាយពីរ គឹម ម៉ារិន ដែល ជាអគ្គនាយក ក្រុមហ៊ុនដឹកជញ្ជូនទៅវិញ ហើយ បានសម្លាប់ជាប្រពន្ធចុង និងកូនស្រីបង្កើត ដោយគ្មានញញើត និងគ្មានអាណិតអាសូរ ទាល់តែសោះ ។
សពជនរងគ្រោះ ស្ដ្រីជាម្ដាយឈ្មោះរ៉ា ដារី អាយុ៣០ឆ្នាំ និងកូនស្រី ឈ្មោះគឹម ដាវិចដា អាយុ៦ឆ្នាំ ដែលរស់នៅផ្ទះលេខ ២០ ផ្លូវលេខ២៦៧ សង្កាត់ទឹកល្អក់ ខណ្ឌ ទួលគោក ត្រូវបានអ្នកកាប់អុសនៅក្នុងព្រៃ ប្រទះឃើញស្លាប់ដោយធុំក្លិនស្អុយនៅថង់បា្ល ស្ទិច រុំបិទជិតកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង នៅពេលនោះធ្វើឱ្យមានការតាមដាន យ៉ាងយកចិត្ដ ទុកដាក់ជាទីបំផុត និងមានការ បញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍អគ្គស្នងការ នគរបាលជាតិ បញ្ជាឱ្យនគរបាលជំនាញពាក់ ព័ន្ធចុះធ្វើការស៊ើបអង្កេតយ៉ាងយកចិត្ដទុក ដាក់ ដើម្បីតាមចាប់ជនដៃដល់ ។
ប៉ុន្ដែនៅ ពេលនោះ ពុំទាន់មានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជននោះឡើយ ពោលគ្រាន់ តែលាន់មាត់និងអាណិត អាសូរដល់ស្ដ្រីរង គ្រោះ និងកូនស្រីតែប៉ុណ្ណោះ មិនគួរណា ឃាតកសម្លាប់ដ៏សាហាវព្រៃផ្សៃបែបនេះ ឡើយ ។ ក្រោយពីការចាប់ខ្លួនជនពាក់ព័ន្ធ ក្នុងអំពើឃាតកម្មនិង ក្រោយពីដឹងថា អ្នក ដែលសម្លាប់ស្ដ្រីរង គ្រោះនិងកូនស្រី គឺជាប្ដី និងឪពុកបង្កើត ហើយមានបុណ្យស័ក្ដិជា យោធាពាក់ផ្កាយពីរ ព្រមទាំងមានងារជា ឧកញ៉ា ប្រធានក្រុមហ៊ុនដឹកជញ្ជូនឯកជន ផងនោះ  បានធ្វើសំណុំរឿងឃាតកម្មមួយនេះ កាន់តែពុះ កញ្ជ្រោលខ្លាំង និងតាមដាន គ្រប់ៗគ្នា ជាពិសេសកំពុងតាមមើលការ ប្រមាញ់តាមចាប់ខ្លួនមន្ដ្រី យោធារូបនេះ រួមជាមួយកូនប្រុស ដែលជាអ្នកប្រព្រឹត្ដ ផ្ទាល់និងកំពុងរត់គេចខ្លួននោះ ។
ក្រោយពីឃាត់ខ្លួនកូនប្រសារបស់ជនដៃ ដល់ឈ្មោះជា សុខសំណាង អាយុជាង៣០ឆ្នាំ រួចមក កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកកែវ សុជាតិ បាននាំជនសង្ស័យទៅ ឆែកឆេរទីតាំងក្រុម ហ៊ុនដឹកជញ្ជូន GST ស្ថិតនៅផ្ទះលេខ១៣E1 ផ្លូវលេខ១៤២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ប៉ុន្ដែប្រតិ បត្ដិការចុះទៅឆែកឆេរទីតាំង ក្រុមហ៊ុនខាង លើនេះ មិនមានលទ្ធផលអ្វីធំ ដុំនោះឡើយ ពោលគ្រាន់តែទៅបង្ហាញទីកន្លែង ដែល យោធាផ្កាយពីរគឹម ម៉ារិន បាននាំប្រពន្ធចុង និងកូនស្រីបង្កើតយកទៅសម្លាប់នៅទីនោះ រួមជាមួយកូនប្រុសរបស់ខ្លួន មុនពេលដែល បញ្ជាឱ្យកូនប្រសា និងអង្គរក្សម្នាក់ទៀត យកសពជនរងគ្រោះ ទាំងពីរនាក់ ដែលច្រក ចូលទៅក្នុងថង់បា្លស្ទិច ហើយដាក់ក្នុងធុង ក្លាស្សេទឹក ដឹកតាមរថយន្ដលុច្សស៊ីស ៤៧០ យកទៅទម្លាក់ចោលនៅព្រៃនៃ ជ្រោះពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពី អំឡុងខែមីនា ឆ្នាំ២០១៤។
ជុំវិញអំពើឃាតកម្មខាងលើនេះ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកកែវ សុជាតិ បានថ្លែងបញ្ជាក់ថា មន្ដ្រី យោធា ដែលជាអគ្គនាយក ក្រុមហ៊ុនរូបនេះ និងកូនប្រុសពិតជាជន ដៃដល់សម្លាប់ស្ដ្រីម្នាក់ និងកូនរបស់នាង ដែលត្រូវជាកូនបង្កើត របស់ជនដៃដល់ពិតប្រាកដមែន ។
លោកកែវ សុជាតិ មិនទាន់អាចបញ្ជាក់ ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យជនដៃដល់ សម្លាប់ស្ដ្រីនិង កូនបង្កើតរបស់ខ្លួននោះឡើយ ដោយស្ថិតក្រោម ការសួរនាំបន្ដទៀត ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ ដែលកាន់សំណុំរឿងដ៏សាហាវព្រៃ ផ្សៃមួយនេះ បានបញ្ជាក់ថា “ខ្ញុំគ្រាន់តែដឹង ថា រវាងគាត់ (ជនដៃដល់) និងស្ដ្រីហ្នឹង មាន កូនស្រីម្នាក់ ដែលស្លាប់ជាមួយគ្នា ប្រពន្ធ ឬប្រពន្ធចុង ខ្ញុំមិនដឹងទេ ប៉ុន្ដែកូនស្រីហ្នឹង ជា កូនបង្កើតរបស់គាត់ជា មួយស្ដ្រីដែលស្លាប់ នោះ” ។
លោកកែវ សុជាតិ បានបញ្ជាក់ទៀតថា  ជនសង្ស័យដែលត្រូវជាកូនប្រសាររបស់ជន ដៃដល់នោះ មិនមែនជាអ្នកប្រព្រឹត្ដផ្ទាល់ នោះឡើយ ពោលគ្រាន់តែជា អ្នកយកសព ជនរងគ្រោះទៅបោះចោល តាមការបញ្ជា របស់ឪពុកក្មេក ។ ដោយឡែកមូលហេតុ ដែលនាំឱ្យយោធាផ្កាយពីរគឹម ម៉ារិន សម្លាប់ ប្រពន្ធនិងកូនស្រីបង្កើតនេះ ក៏មិនត្រូវបាន លោកកែវ សុជាតិ បញ្ជាក់ពីមូលហេតុនោះ ឡើយ ប៉ុន្ដែកម្លាំងនគរបាលកំពុងតាមចាប់ ខ្លួនពួកគេទាំងពីរនាក់ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃមួយរូបបានលួចបង្ហើបថា យោធាផ្កាយពីរ គឹម ម៉ារិន គឺមានឈ្មោះ នៅក្រសួងការពារជាតិ ប៉ុន្ដែដោយស្និទ្ធជា មួយថ្នាក់ដឹកនាំ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀននោះ នោះទើបរូបគេបានទៅ បម្រើការងារនៅទីនោះ ហើយមានមុខរបរ ជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនដ៏ធំផងដែរ។
រហូតមកដល់ពេលនេះ យោធាផ្កាយពីរ គឹម ម៉ារិន និងកូនប្រុសបង្កើតជាអ្នករួមគំនិត សម្លាប់ប្រពន្ធនិង កូនស្រីរបស់ខ្លួននោះ បាន នឹងកំពុងរត់គេចខ្លួន មិនដឹងទៅដល់ទីណា នោះឡើយ ខណៈដែលកម្លាំង សមត្ថកិច្ចបាន នឹងកំពុងតាមប្រមាញ់បន្ដទៀត។
សូមបញ្ជាក់ថា ស្ដ្រីរងគ្រោះនិងកូនស្រី មុនពេលកើតហេតុ បានទៅស្រុកកំណើត នៅឯខេត្ដកំពង់ចាម ជាមួយជនដៃដល់ជាប្ដី និងឪពុក លុះពេលត្រឡប់ មកភ្នំពេញវិញ ស្ដ្រីរងគ្រោះនិងកូនស្រី បានចេញពីផ្ទះ នៅ ខណ្ឌទួលគោកថាទៅផ្សារសូរិយា ដើម្បីរក ទិញវ៉ែនតា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៤ជាបាត់ខ្លួន តាំងពីពេលនោះមករហូត មកពេលប្រទះឃើញសពតែម្ដង ។
បើទោះ បីពុំមានការបញ្ជាក់ពីមន្ដ្រីនគរបាល និងមន្ដ្រី តុលាការ ដែលនាំឱ្យមន្ដ្រីយោធាសម្លាប់ ប្រពន្ធចុងនិងកូននោះ ប៉ុន្ដែប្រភពព័ត៌មាន ខ្លះបានលើកឡើងថា បណ្ដាលមកពីរឿង ប្រច័ណ្ឌ ព្រោះតែស្ដ្រីរងគ្រោះចង់លែងលះ ព្រោះតែមានប្រុសក្មេង ៕