វៀតណាមកំពុង ពិនិត្យជនជាតិ នីហ្សេរីយ៉ាពីរនាក់ ក្រែង មានផ្ទុកEbola

8/21/2014 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ យោងតាមសារព័ត៌មានសិង្ហបុរី មួយបានចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែសីហា នេះថា ក្រុម​​  វេជ្ជបណ្ឌិត  វៀតណាម  កំពុងធ្វើការពិនិត្យ យ៉ាងយកចិត្តទុកដាក់   បំផុតលើជនជាតិ នីហ្សេរីយ៉ា ២នាក់ បន្ទាប់ពីពួកគេធ្វើដំណើរ    ទៅ ដល់ទីក្រុង  ហូជីមិញ ដោយពាំនាំមកជាមួយ នូវ អាការៈ គ្រុនក្តៅ ដូចករណីបុរសសង្ស័យ  នៅ មីយ៉ាន់ម៉ាដែរនោះ, នេះបើតាមការដកស្រង់ ប្រភពពី ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃអង្គារ។

ជនជាតិនីហ្សេរីយ៉ា ២ នាក់    ខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យទីក្រុងហូជីមិញ ធ្វើការពិនិត្យ បឋម រួចរាល់ ដោយមិនបានបង្ហាញសញ្ញាអ្វីផ្សេងក្រៅពីគ្រុនក្តៅនោះទេ  ប៉ុន្តែ ពួកគេត្រូវ បាន បញ្ជូនបន្ត ទៅកាន់មន្ទីរពិនិត្យ និង   ព្យាបាល រោគឆ្លង ស្ថិតនៅភាគខាងត្បូងទីក្រុង ហូជីមិញ បន្ថែមទៀត ដើ ម្បី តាមដានមើលការវិវឌ្ឍនៃជំងឺថាវាអាចជាវីរុស Ebola មែនឬអត់នោះ។

គួរបញ្ជាក់ផងដែរថា ជើងហោះហើរដឹកអ្នកដំណើរ  ដែលសង្ស័យខាងលើនេះ បានធ្វើដំណើរ មកពី ប្រទេសនីហ្សេរីយ៉ា ដោយឆ្លងកាន់តាមប្រទេសកាតា ហើយឥឡូវនេះអ្នកដំណើរទាំង អស់ត្រូវ បាន អាជ្ញាធរវៀតណាម អំពាវនាវ ឲ្យ ទៅធ្វើការត្រួត ពិនិត្យសុខភាព​ ។  ក្រៅពីនេះ វៀតណាម បាន  ប្រ កាស ឲ្យ តាមដានយ៉ាងដិតដល់ជុំវិញ និង ក្នុងព្រលានយន្តហោះធំៗ ចំនួនពីរ នៅ ហូជីមិញ ដើម្បី ការពារការកើតមាននៃវីរុស Ebola។

រហូតមកដល់ពេលនេះ Ebola បានសម្លាប់មនុស្ស កើន​​ឡើងដល់​  ១.២២៩ នាក់ ហើយ ដែល ភាគ​ច្រើននៃអ្នកស្លាប់ គឺស្ថិតនៅប្រទេស លីបេរីយ៉ា, ហ្គីណេ, និង សៀរ៉ាលេអូន៕
ប្រភព ៖ ដើមអម្ពិល អាស៊ីវ័ន channelnewsasia