ប៉ូលិសបញ្ជូនបុរស ដែលវាយបងស្រី បង្កើតដែលមានផ្ទៃពោះ អោយរងរបួស ទៅតុលាការ
តាកែវ: យុវជន
ម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។ យុវជននោះ បានប្រើអំពើហឹង្សាកាប់
និងវាយទៅលើបងស្រីបង្កើត ដែលមានផ្ទៃពោះ បណ្ដាលអោយរងរបួសជាទម្ងន់
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ នៅភូមិព្រៃឈើទាលក្រោម
ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៉ូលិស បានចាប់ខ្លួនជននោះ
តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជាបងស្រីបង្កើត។
មន្ត្រីប៉ូលិសរដ្ឋបាលឃុំអង្គតាសោម បានអោយដឹងថា យុវជនជាប់ចោទឈ្មោះ ផុន សាន់ អាយុ១៧ឆ្នាំ។ ចំណែកបងស្រីរងគ្រោះឈ្មោះ ផុន ធី អាយុ ២៣ ឆ្នាំ។
ស្ត្រីរងគ្រោះ បាននិយាយរៀបរាប់ថា មុនពេលកើតហេតុ គាត់បានទៅទារអង្រឹង ដែលប្អូនប្រុសខ្ចី កាលពីថ្ងៃមុន តែប្អូនប្រុសមិនអោយ ហើយបានតោងយកកៅអីជ័រ មកវាយចំក្បាលពោះគាត់ចំនួន ៣ កៅអី បន្ទាប់មក បានទៅយកកាំបិតមកកាប់ចំថ្ពាល់ផ្នែកខាងឆ្វេងចំនួន ១ កាំបិត បណ្ដាលអោយរងរបួសហូរឈាមទៀត។
យុវជនជាប់ចោទបានសារភាពថា រូបគេពិតជាបានយកកៅអីវាយ និងយកកាំបិតកាប់ទៅលើបងស្រីប្រាកដមែន ព្រោះតែខឹងបងស្រី ទៅទារអង្រឹង ខណៈពេលរូបគេកំពុងតែដេក៕
-ប្រភពពី CEN