លួច​កាំភ្លើង​AKមក ​ពី​ខេត្ដតាកែវ​ដើរ​ស្ពាយ ​ពេញ​ភ្នំពេញ​ត្រូវ​ នគរបាល​ឃាត់ខ្លួន​

8/18/2014 0 Comments A+ a-

img-20140818-wa0005ភ្នំពេញ ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បឹង​រាំង​ខណ្ឌដូនពេញ​ធ្វើ​ ការ​ឃាត់ខ្លួន​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ស្ពាយ​កាំភ្លើង​អាកា​មួយ​ដើម​ ដើរ​ពេញ​ ក្រុងភ្នំពេញ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​រាយការណ៍​ ជូន​សមត្ថកិច្ច​ឱ្យ​ត្រួតពិនិត្យ​មើល​ពេល​ ធ្វើការ​ត្រួតពិនិត្យ​បុរស​នោះ​គ្មាន​លិខិត​ កាន​ន់​កាប់​អាវុធ​នោះ​ទេ​ ក៏​ឃាត់ខ្លួន​យក​ មក​សាកសួរ​តែ​ម្ដង​ ។​
​ករណី​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ​បាន​ ប្រព្រឹត្ដ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​ ២០១៤​ នៅ​ចំណុច​ផ្លូវ​លេខ​១៥៤​ កែង​ផ្លូវ​លេខ​៨១​ ភូមិ​ទី​១០​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា​ បុរស​ដែល​ ស្ពាយ​កាំភ្លើង​អាកា​ដើរ​ពេញ​ក្រុងភ្នំពេញ​ឈ្មោះ​ខៀវ​ រ៉ា​យូ​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ចក​ ឃុំ​ ត្រ​ញំ​ង​សាប​ ស្រុក​បាទី​ ខេត្ដតាកែវ​ ។​
​សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា​ បើ​តាម​ ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​នេះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​ បាន​លួច​កាំភ្លើង​អាកា​មួយ​ដើម​លេខ​ A5798​ បង់​មួយ​មាន​គ្រាប់​២៩​គ្រាប់​ នៅ​ម្ដុំ​លក់​ឈើ​ ក្បែរ​ផ្សារ​សំរោង​យ៉ោ​ង​ ខេត្ដតាកែវ​ ហើយ​ខ្លួន​បាន​ច្រក​បាវ​ស្ពាយ​ ដើរ​រហូត​មក​ដល់​ភ្នំពេញ​ខ្លួន​បាន​ស្ពាយ​កាំភ្លើង​អាកា​ដើរ​ពេញ​ក្រុង​ដូច​ ជា​មិន​ មានរឿង​អ្វី​កើតឡើង​សោះ​។​ ពេល​បុរស​ រូប​នោះ​បាន​ស្ពាយ​កាំភ្លើង​ដើរ​ពេញ​ក្រុង​ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​បានឃើញ​ក៏​រាយ​ ការណ៍​ជូន​សមត្ថកិច្ច​ហើយ​ត្រូវ​កម្លាំង​ នគរបាល​ប៉ុស្ដិ៍​បឹង​រាំង​បាន​ទៅ​អន្ដរាគមន៍​ និង​ឃាត់​បុរស​រូប​នោះ​ដកហូត​យក​ កាំភ្លើង​អាកា​មួយ​ដើម​យក​មក​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​សួរនាំ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​ករណី​ នេះ​ផង​ដែរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ និយាយ​ថា​ ជនសង្ស័យ​ជា​មនុស្ស​សរសៃ​ ប្រសាទ​ឬ​ក៏​ជា​មនុស្ស​យ៉ាងណា​នោះ​ទេ​ បានជា​លួច​កាំភ្លើង​បាន​ហើយ​ដើរ​ស្ពាយ​ ពេញទី​ក្រុងភ្នំពេញ​ឱ្យ​គេ​ឃើញ​បែប​នេះ​ ៕
ប្រភពពី នគរវត្ត