ហួសថ្លែង!បឋមសិក្សា មួយកន្លែងនៅបាត់ដំបង បានកែកុនពីជង្រុកដាក់ពោត
ប្រៀបធៀបនឹងកុមារមួយចំនួន ដែលមានឱកាសអង្គុយរៀន ក្នុងបន្ទប់សិក្សាធំទូលាយបំពាក់
ដោយឧបករណ៍សិក្សាគ្រប់គ្រាន់ និងខ្លះទៀតអាចរៀន
ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
កុមារមួយក្រុមនេះហាក់ដូចមានវាសនាខុសគ្នាហៅមិនឮឡើយ
ព្រោះថា ទីកន្លែងសិក្សាដ៏សាកសមបំផុតរបស់ពួកគេពេលនេះ
គឺគ្មានអ្វីក្រៅ ពីរោងឈើទ្រុឌទ្រោម ទំហំ ៥ ម៉ែត្រគុណ
៨ម៉ែត្រ ដំបូលប្រក់សង្កសី
គ្មានជញ្ជាំងបិទបាំងត្រឹមត្រូវ ខណៈទីនេះពីដំបូង
គឺជាជង្រុកដាក់គ្រាប់ពោតរបស់ប្រជាកសិករ។
មានសិស្ស ចំនួន១២៨ នាក់ និងចែកជាបីថ្នាក់ រៀនពីរវេន សាលាបឋមសិក្សាអូរជ្រៃ មានទីតាំងស្ថិតនៅដាច់ស្រាយាល ភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កំពុងប្រឈម នឹងកង្វះខាតអគារ និងសម្ភារៈសិក្សាយ៉ាងធ្ងន់ធ្ងរ។
លោក
ពត សារឿន នាយកសាលាបឋមសិក្សាអូរជ្រៃបានរៀបរាប់ថា
សាលារៀននេះបានបង្កើតឡើងនៅឆ្នាំ២០០៨
មានគ្រូក្របខណ្ឌម្នាក់ និងគ្រូជាប់កិច្ចសន្យាម្នាក់
កំពុងបង្រៀន ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣។
“ការពិតសាលាអូរជ្រៃ គឺបានកែកុនពីរោងដាក់ពោត
បន្ទាប់មកខ្ញុំបានតសំយាបខាងក្រោយទំហំបីម៉ែត្របន្ថែមទៀត។
សាលាបឋមសិក្សាអូរជ្រៃក៏ជាសម្ពន្ធ របស់សាលាប៊ូទូកផងដែរ។
សាលាប៊ូទូក សិស្សទាំងអស់នាំគ្នារៀននៅក្រោមផ្ទះអ្នកស្រុក
សរុបចំនួន ១៧៥ នាក់”។
បើតាមលោក ពត សារឿន បច្ចុប្បន្ន ទាំងសិស្ស និងគ្រូមានការលំបាកជាខ្លាំង ដោយសារសាលាមានសភាពទ្រុឌទ្រោម។ ពេលភ្លៀងធ្លាក់ម្តងៗ សិស្ស និងគ្រូ ត្រូវខករៀន និងបង្រៀន ព្រោះគ្មានជញ្ជាំងបិទបាំង និងដំបូងធ្លុះធ្លាយដោយអន្លើ។ ប៉ុន្តែទោះជាយ៉ាងណា ដើម្បីកុមារតូចៗ លោកនៅតែតស៊ូជម្នះការលំបាក បង្ហាត់បង្រៀនឲ្យពួកគេមានចំណេះដឹង។ “កន្លងមកខ្ញុំធ្លាប់បានស្នើសុំទៅសប្បុរសជនឲ្យជួយសាងសង់អគារ សិក្សាដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបនៅឡើយ។ ចំណែកខាងមន្ទីរអប់រំបានឲ្យខ្ញុំធ្វើលិខិតផ្លូវការជាលើកទី ២ ដាក់ទៅក្រសួងអប់រំ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយសាងសង់សាលាអូរជ្រៃនេះផង”។
ក្នុងនាមអនុប្រធានការិយាល័យ លោកបានស្នើទៅផ្នែកពាក់ព័ន្ធ សប្បុរសជនជាតិ និងអន្តរជាតិ មេត្តាជួយសាងសង់សាលារៀនទាំងបីខាងលើផង៕
មានសិស្ស ចំនួន១២៨ នាក់ និងចែកជាបីថ្នាក់ រៀនពីរវេន សាលាបឋមសិក្សាអូរជ្រៃ មានទីតាំងស្ថិតនៅដាច់ស្រាយាល ភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កំពុងប្រឈម នឹងកង្វះខាតអគារ និងសម្ភារៈសិក្សាយ៉ាងធ្ងន់ធ្ងរ។
បើតាមលោក ពត សារឿន បច្ចុប្បន្ន ទាំងសិស្ស និងគ្រូមានការលំបាកជាខ្លាំង ដោយសារសាលាមានសភាពទ្រុឌទ្រោម។ ពេលភ្លៀងធ្លាក់ម្តងៗ សិស្ស និងគ្រូ ត្រូវខករៀន និងបង្រៀន ព្រោះគ្មានជញ្ជាំងបិទបាំង និងដំបូងធ្លុះធ្លាយដោយអន្លើ។ ប៉ុន្តែទោះជាយ៉ាងណា ដើម្បីកុមារតូចៗ លោកនៅតែតស៊ូជម្នះការលំបាក បង្ហាត់បង្រៀនឲ្យពួកគេមានចំណេះដឹង។ “កន្លងមកខ្ញុំធ្លាប់បានស្នើសុំទៅសប្បុរសជនឲ្យជួយសាងសង់អគារ សិក្សាដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបនៅឡើយ។ ចំណែកខាងមន្ទីរអប់រំបានឲ្យខ្ញុំធ្វើលិខិតផ្លូវការជាលើកទី ២ ដាក់ទៅក្រសួងអប់រំ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយសាងសង់សាលាអូរជ្រៃនេះផង”។
លោក
ពត សារឿន បានបន្ថែមទៀតថា
សាលាមានដីបម្រុងសម្រាប់សាងសង់រួចហើយ ក្នុងទំហំ ៤០
ម៉ែត្រគុណ និង១២០ ម៉ែត្រ ដែលដីនេះបានមកពីការរ៉ៃលុយគ្នា
ក្នុងសហគមន៍ និងការផ្ដល់ជូនដីពីសប្បុរសជនម្នាក់។
ទន្ទឹមគ្នាដែរ លោក ពៅ ទីន អនុប្រធានការិយាល័យអប់រំស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានប្រាប់ Sabay ថា នៅស្រុកភ្នំព្រឹកទាំងមូលមាន
សាលាបឋមសិក្សាចំនួន ២៨។ សាលាបឋមសិក្សាអូរជ្រៃ ជាសាលាមួយ
ក្នុងចំណោមសាលាបីទៀត នៅក្នុងស្រុកនេះ ដែលមានសភាពយ៉ាប់យ៉ឺន
និងកណ្ដោចកណ្ដែងបំផុត។ “មានសាលាបឋមសិក្សាអូរជ្រៃ
សាលាគ្រោះក្រហម និងសាលាបឋមសិក្សាអន្លង់មាន។
នៅរដូវវស្សាអញ្ចឹងសាលាខ្លះ យើងមិនអាចធ្វើដំណើរទៅបានទេ
ដោយសារផ្លូវលំបាកពេក។
ប៉ុន្តែយ៉ាងណាយើងនៅតែផ្ដល់ក្តីសង្ឃឹមសម្រាប់ពួកគេ”។ ក្នុងនាមអនុប្រធានការិយាល័យ លោកបានស្នើទៅផ្នែកពាក់ព័ន្ធ សប្បុរសជនជាតិ និងអន្តរជាតិ មេត្តាជួយសាងសង់សាលារៀនទាំងបីខាងលើផង៕
មានអ្នកណាចង់ចូលរួមជួយទេ!!!!
អត្ថបទ៖មៃ សុខលីម