អគ្គិភ័យកំពុងឆេះ ផ្ទះប្រជាពលរដ្ឋ នៅ ក្រុងសិរីសោភ័ណ្ឌ

8/18/2014 0 Comments A+ a-

 អគិ្គភ័យបានឆាបឆេះផ្ទះ ១ ខ្នង មានទំហំ ៤x១៥ ធ្វើអំពីថ្មប្រក់សង្ក័សី ខូចខាតទាំងស្រុង ហេតុការណ៍នេះកើតឡើងម៉ោង ២៖០០រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិ២ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ភ្លាមៗរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត និងប្រជាពលរដ្ឋរស់នៅជិតខាង ទៅជួយអន្តរាគមន៍ និងបាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ដោយប្រើរយៈពេលតែ ៣០នាទី និងមិនបានឆេះរាលដាល ដល់ផ្ទះប្រជាជនជិតខាងឡើយ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ រ៉ាន់ បូរ ជាអ្នកលក់ឆ្នាំងចាន និងគ្រឿងជ័រ ដោយមិនបាននៅផ្ទះ ចាក់សោចោល លុះត្រឡប់មកផ្ទះវិញឃើញឆេះអស់។ មូលហេតុមកពីទុស្សេខ្សែភ្លើង ដែលមានលក្ខណៈចាស់រលួយ៕Photo==>   

_________________
ផ្តល់សិទ្ទិដោយ៖looking today.