ចរិយា ពេជ្រ មានគេបង្ហើបថា ជះលុយរាប់ពាន់ដុល្លារ កែខ្ទង់ច្រមុះ និងបបូរមាត់
ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ចរិយា ពេជ្រ
ក្រោយពីដាក់ខ្លួន ចូលប្រឡូក នៅក្នុងវិស័យ លិស្បៈរយៈពេល ជាងពីរឆ្នាំមកនេះ
ត្រូវបានគេមើល ឃើញថា នាងហាក់កំពុងតែ លេចមុខលេចមាត់ ច្រើនគួរសម
នៅក្នុងអាជីពសិល្បៈ តាមរយៈការឡើង បង្ហាញមុខ ក្នុងកម្មវិធីប្រគំតន្រ្តី
នៃស្ថានីយ ទូរទស្សន៍ និងការសម្តែង គ្រងតំណែង តួឯកជាដើម។
ខណៈដែលកេរិ៍្តឈ្មោះ កំពុងតែបោះជំហាន ទៅមុខតាមរយៈសមត្ថភាព តួសម្តែងបូករួម និងរូបសម្រស់របស់នាងនេះដែរ ក៏ស្រាប់តែមាន ដំណឹង មកថា តារាសម្តែងនាង ចរិយា ពេជ្រ ថ្មីៗនេះ បានចំណាយលុយ រាប់ពាន់ដុល្លារចេញទៅ កែសម្ផស្សធ្វើខ្ទង់ច្រមុះ និងកែបបូមាត់នៅប្រទេសថៃ ដើម្បីបន្ថែមសម្រស់ពី ធម្មជាតិ។
ផ្អែកតាមប្រភពពីរង្វង់ អ្នកសិល្បៈបាននិយាយថា តារាសម្តែងកញ្ញា ចរិយា ពេជ្រ មុននេះបានចំណាយលុយ មិនតិចពាន់ដុល្លារនោះទេ ដើម្បីកែខៃ រូបសម្រស់ ធ្វើខ្ទង់ច្រមុះ និងកែបបូរមាត់នៅ ប្រទេសថៃឱ្យកាន់តែ មានភាពស្រស់ស្អាត បន្ថែមទៀត។ ប៉ុន្តែដំណឹងនេះ ត្រូវបានកញ្ញា ចរិយា ពេជ្រ លាក់បាំងពុំឲ្យ មាននរណាម្នាក់ បានដឹងនោះឡើយ ទើបតែបែកធ្លាយ ក្នុងពេលនេះ ។
ប្រភពបាននិយាយទៀតថា ចរិយា ពេជ្រ ក្រោយពីកែច្រមុះ និងធ្វើបបូរមាត់មកនោះ នាង ហាក់មានយឺអ៊ុន ឡើងខ្ពស់ជាងមុនទាំង អាជីពសម្តែង សិល្បៈ និងរឿងរ៉ាវស្នេហារផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននាងក៏សម្បូរអ្នកតាមប្រម៉ាញ សុំស្នេហ៍ទៀតផង។ ស្របពេលដំណឹងស្នេហ៍ រវាងនាង ជាមួយបុរសអ្នកជំនួញ ក្នុងស្រុកវ័យកណ្តាលម្នាក់ នៅតែជាមន្ទិលសង្ស័យ នៅឡើយ។
គេនៅចាំបានថា មុននេះបន្តិច ក៏ធ្លាប់មានព័ត៌មានថា កញ្ញា ចរិយា ពេជ្រ បានសំងំលួចមាន ទំនាក់ ទំនងស្នេហា ជាមួយបុរសអ្នកជំនួញ ក្នុងស្រុកមានទ្រព្យស្តុកស្ដម្ភម្នាក់។ បុរសម្នាក់នេះ ក៏មានបំណងជួយផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃ របស់នាងទៀតផង។ ជុំវិញព័ត៌មាន លេចឮ ខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺ ពី កញ្ញា ចរិយា ពេជ្រ បាននៅឡើយទេ កាលពីល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤នេះ។ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែង រកការបំភ្លឺពី ចរិយា ពេជ្រ នៅពេលក្រោយ៕