សុខា ឌីសាណូ ទើបប្តូរ​រថយន្តថ្មី​ សង្ស័យ​ប្រុសស្នេហ៍​ ផ្គាប់ចិត្ត

8/18/2014 0 Comments A+ a-

ភ្នំពេញ៖ អស់រយៈពេល ជាងពីរឆ្នាំមកហើយ ដែលតារាចម្រៀងកញ្ញា សុខាឌី សាណូ បានចូលច្រៀង ក្នុងពិភពសិល្បៈ តែនាងមិនបានបង្ហាញ ឱ្យឃើញភាពឡូយឆាយ ដោយលេងខ្លួនហ៊ឺហារ ឬប្រើរថយន្តទំនើបទេ ពោលគឺ នាងជិៈតែរថយន្តទីកូតែប៉ុណ្ណោះ។ ប៉ុន្តែចូលដល់ពាក់កណ្តាល ឆ្នាំនេះ សាណូ ហាក់លេងខ្លួន ឡូយឆាយ និង ឡើងកាលីប ជាងមុន ខណៈថ្មីៗ នាងទើបតែទិញ រថយន្តថ្មីតម្លៃខ្ទង់ម៉ឺនដុល្លារ។
ការប្តូររថយន្តស៊េរីថ្មីពី ម៉ាកទីកូមកយក Lexus 330 ពីសំណាក់ តារាចម្រៀង ស្រីកញ្ញា សុខាឌី សាណូ ពេលនេះស្របគ្នានឹង ដំណឹងស្នេហ៍ របស់នាង កំពុងតែមានភាព រំជើបរំជួល ព្រោះមានការនិយាយ ខ្សឹបខ្សៀវចេញមកថា សាណូ ត្រូវបានបុរសមាន មុខមាត់ក្នុងសង្គមម្នាក់ ព្យាយាមតាម ទាក់ទងសុំស្នេហ៍ ហើយឲ្យតែនាងព្រមស្រលាញ់បុរសម្នាក់នោះ នឹងហ៊ានប្រគល់អ្វីៗគ្រប់យ៉ាងដើម្បីបំពេញតាមចិត្ត។
ទន្ទឹមគ្នានេះដែរថ្មីៗនេះ តារាចម្រៀងកញ្ញា សុខាឌី សាណូ ក៏បានថតរូប ចំនួន ៣-៤ ស្លឹកដែលគេបាន ឃើញនាងឈរក្បែរ រថយន្តថ្មីយក ទៅបង្ហោះបង្អួត Friend ក្នុងហ្វេសប៊ុក និង មហាជនអ្នកគាំទ្រ។ ប៉ុន្តែគេពុំបានដឹងទេថា តើរថយន្តថ្មីនេះ ជារបស់នាងទិញ ដោយផ្ទាល់ខ្លួន ឬ មួយបានការឧបត្ថម្ភ ជ្រោមជ្រែង ពីខាងណាមួយ នោះឡើយ។
ទោះបីជាយ៉ាងណាក្តីក្រោយពី មានការផ្តាស់ប្តូរកម្រិតជីវភាព របស់តារាច្រៀងកញ្ញា សុខាឌី សាណូ ក្នុងពេល នេះបានកំពុងតែក្លាយ ទៅជាចម្ងល់ និង មានមន្ទិល សង្ស័យថា អាចជាថ្នូរនៃការបញ្ជាក់ក្តីស្រលាញ់ របស់បុរសមានលុយរូបនោះ ទើបចំណាយលុយ ទិញកាដូឡាន Lexus 330 ជូន សាណូ ជិះកំសាន្តត្រជាក់ចិត្ត។
នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៤ នេះគេហទំព័រ Looking TODAY មិនអាចទាក់ទង ដើម្បីសំការ បកស្រាយពីកញ្ញា សុខាឌី សាណូ បានទេ ព្រោះលេខទូរស័ព្ទ របស់នាងត្រូវបានបិទ៕
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត