ស្នេហ៍វ័យក្មេង១គូ ណាត់ទៅគេងផ្ទះ សំណាក់ រួមរក្សរហូតខាង ស្រីក្ស័យជីវិត
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលា
ម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤
នៅផ្ទះសំណាក់អង្គរមានឫទ្ធិ ស្ថិតក្នុងភូមិ-សង្កាតស្លក្រាម
ក្រុង-ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា
យុវជនដែលជាគូកំណាន់ចិត្តស្គាល់គ្នាតាមទូរស័ព្ទជាមួយនារីរង
គ្រោះមានឈ្មោះ ម៉ាន់ គឹមហួង អាយុ២១ឆ្នាំ
មានទីលំនៅភូមិរកាកោង ឃុំល្វេរ ស្រុកកោះសូទិន
ខេត្តកំពង់ចាម
រូបគេមានមុខរបរជាជាងផ្សាដែកនៅរាជធានីភ្នំពេញ។
ដោយឡែកនារីរងគ្រោះមានឈ្មោះ ឡួយ ឡាយអឹម ហៅហ៊ឹម
អាយុ២០ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម
ក្រុង-ខេត្តសៀមរាម។នារីរងគ្រោះមានមុខរបរជាបុគ្គលិកបម្រើ
ការងារហាងកូរ៉េនៅជិតមន្ទីគន្ឌបុប្ផាផ្លូវទៅកាន់អង្គរវត្ត។
សមត្ថកិច្ចបានបន្តថា
បើកតាមការបញ្ជាក់ឲ្យដឹងពីភាគីខាងប្រុសរូបគេទាំង២នាក់បាន
ស្គាល់គ្នាតាមរយៈទូរស័ព្ទមកទល់នឹងពេលនេះមានរយៈពេល១ឆ្នាំទៅ
ហើយ។
ជាញឹកញាប់ការសន្ទនាតាមទូរស័ព្ទគេទាំង២តែងតែបានសន្យាគ្នាចាប់
ដៃជាគូអនាគត បង្កើតជាក្រុមគ្រួសារមួយដ៏មានសុភមង្គល
ហើយក៏បានណាត់គ្នាមកជួបនៅក្រុងសៀមរាបដែលភាគីខាងប្រុស
សម្រេចជិះរថយន្តក្រុងមកស្កាត់ជួបគូស្នេហ៍រួចក៏ណាត់គ្នាទៅ
ក្រេបទឹឃ្មុំនៅផ្ទះសំណាក់អង្គរមានឫទ្ធិ។
សមត្ថកិច្ចបានបន្តថា
ភាគីខាងប្រុសបានសារភាពថា
ពេលគេងនៅជាមួយគ្នាមិនទាន់នឹងដល់គោលដៅផង
បែរជាខាងស្រីចេះតែហូរឈាមយ៉ាងច្រើនមិនដាច់
ហើយខ្លួនក៏ភ័យដឹកនារីរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្ត
ប៉ុន្តែដោយស្ថានភាពឈាមហូរខ្លាំងពេក
ក្រុមគ្រូពេទ្យបានប្រាប់ថា នារីរងគ្រោះបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នភាគីខាងប្រុសត្រូវបានសមត្ថ
កិច្ចឃាត់ខ្លួនធ្វើការសាកសួរដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូង
ខេត្ត បន្ទាប់ពីក្រុមគ្រួសារនារីរងគ្រោះបានប្តឹង
ហើយសមត្ថកិច្ចផ្នែកកោសល្យវិច័យក៏បានពិនិត្យទៅលើសាកសព
បញ្ជាក់ថា ប្រដាប់ភេទនារីរងគ្រោះត្រូវបានដាច់ស្រទាប់ស្បូន
ទើបបណ្តាលឲ្យមានឈាមហូរមិនដាច់ ដែលគេសង្ស័យថា
មការរួមភេទនេះភាគីខាងប្រុសអាចប្រើឧបករណ៍រឹងណាមួយទើបធ្វើ
ឲ្យមានហេតុការណ៍ហេតុនេះកើតឡើង។
តំណាងអយ្យការកំពុងតែយកចិត្តទុកដាក់ជំរុញ
ឲ្យមន្ត្រីនគរបាលយុត្តិធម៌នៃការិយាល័យនគរបាលកម្រិតធ្ងន់ស្នង
ការដ្ឋានគរបាលខេត្តសៀមរាបចាត់ការស៊ើបអង្កេតក្នុងរឿងនេះ
ដើម្បីឈានដល់ការចោទប្រកាន់ភាគីខាងប្រុស
ឬម្ចាស់ផ្ទះសំណាក់អង្គរមានឫទ្ធិអាចផ្សំគំនិតណាមួយនោះ៕
ប្រភពពី Free Press Magazine ·