ជំនាញម្ហូបអាហារគួរចុះ ពិនិត្យការផលិតសាច់ ប្រហិតត្រីសមុទ្រនៅ តំបន់ទំនប់រលកផង
ពលរដ្ឋនៅទីនោះបានខ្សឹបប្រាប់ថា
ការផលិតសាច់ប្រហិតរបស់អ្នកស្រីជាផល្លានោះ ពិតជាយ៉ាប់ណាស់ហើយ
សព្វថ្ងៃគាត់ទិញយកត្រីណាដែលមាន
តម្លៃថោកបំផុតយកមកឱ្យកម្មករដើរ
ជាន់ពីលើនិងដងទឹកសមុទ្រស្អុយក្រោម ផែមកលាងសម្អាត
ហើយកិនតែម្ដង ប៉ុន្ដែអ្វីដែលគួរឱ្យសង្ស័យបំផុតនោះ
គឺត្រង់កម្មករយកត្រីទៅកិនចេញជា
សាច់ប្រហិតដោយមានលាយម្សៅអ្វី
ម្យ៉ាងដែលធ្វើឱ្យសាច់ត្រីនៅស្រស់មិនស្អុយមិនហើមរហូតទោះទុក
យូរប៉ុនណាក៏ដោយ ។
ពាក់ពន្ធ័នឹងករណីមិនប្រក្រតីនេះ
នគរវត្ដមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអ្នកស្រី ជា ផល្លា
ម្ចាស់សិប្បកម្មនោះបានទេ
ដោយគាត់ចេះតែព្យាយាមគេចវេះពីអ្នកកាសែត ។
ទោះជាយ៉ាងនេះក្ដីពលរដ្ឋនៅទីនោះសូម
អំពាវនាវដល់ស្ថាប័ន និងអង្គភាព
ពាក់ពន្ធ័មេត្ដាចុះពិនិត្យមើលសិប្បកម្ម
នោះផងដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕
-ប្រភពពីនគរវត្ត