ចង់ដេកសណ្ឋាគារថ្លៃ ស្ត្រីវ័យក្មេងម្នាក់ បបួលប្តីឲ្យមកប្លន់ លុយពីជីដូន
ប៉ូលីសនិយាយថា លោកយាយ Aida Matzke
បានរាយការណ៍ប្រាប់ពួកគេ អោយមកកាន់ផ្ទះក្រោយ ពីពេលដែលប្តីប្រពន្ធទាំងពីរ
ចាកចេញទៅដោយ គាត់និយាយថា នាង Brigitte Matzke
និងប្តីបានមករកលុយពីគាត់ដើម្បីយក ទៅដេកសណ្ឋាគារ មួយយប់តម្លៃ $80
ប៉ុន្តែគាត់មិនព្រមឲ្យទើបពួក គេច្រានគាត់ ចេញដោយប្រតាយប្រតប់គ្នា
រហូតដល់រហែកអាវក្នុង ក្រោយមកប្តីប្រពន្ធទាំងពី រនេះបានរើកកាយយកគ្រឿងអលង្ការ
ទូរស័ព្ទ និងប្រាក់របស់លោកយាយចំនួន $1900 ហើយក៏ចេញទៅបាត់។
មិនបានប៉ុន្មានថ្ងៃក្រោយ ប៉ូលីសក៏ចាប់បាននាង
Brigitte Matzke និងប្តីតាមពាក្យបណ្តឹង ពីស្ត្រីជាជីដូនហើយបញ្ជូន
ពួកគេទៅឲ្យ តុលាការធ្វើការកាត់ទោស ក្រោមការចោទប្រកាន់
ពីបទប្លន់និងប្រើប្រាស់ ថ្នាំញៀនផងដែរ៕