iPhone 6 អាចនៅតែប្រើ Chip Dual Core ដូច iPhone 5S
ទន្ទឹមនឹងមានអេក្រង់ធំ iPhone 6
ត្រូវបានគេសង្ឃឹមថា នឹងមានបំពាក់នូវ Feature ថ្មីៗជាច្រើន រួម ជាមួយនឹង
Hardware ដ៏ខ្លាំង។ យោងតាមគេហទំព័រ GforGames, CPU A8 ដែលនឹងត្រូវបាន
បំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គឺ chip Dual Core។

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress
រូបភាព Concept មួយរបស់ iPhone 6
ប្រភពព័ត៌មានបានឲ្យដឹងថា CPU A8 ថ្មីនឹងមានល្បឿន 2.0 GHz
ឬខ្ពស់ជាងនេះ គឺកើនពីល្បឿន 1,3 GHz ដែលមាននៅលើ iPhone 5S ឬ 1,4 GHz នៅលើ
iPad Air ដែលប្រើ chip A7។ CPU A8 នៅតែបន្តផ្គត់ផ្គង់ 64-bit, Dual-Core
ដូចទៅនឹង chip A7 ដែរ ប៉ុន្តែផលិតលើដំណើរការ 20 nm ជំនួសឲ្យ 28 nm។ TSMC
និង Samsung ត្រូវបានគេដឹងថា ជាក្រុមហ៊ុនដែលផលិត chip A8
ឲ្យបណ្តាឧបករណ៍ប្រើ iOS ដែលជិតបង្ហាញខ្លួន។
ក្នុងពេលដែលបណ្តាឧបករណ៍ Mobile
កំពុងតែប្រជែងគ្នាពីលក្ខណៈសម្បត្តិជាមួយនឹងបណ្តា ផលិតផលប្រើ chip Quad Core
ឬ 8 Core ក្រុមហ៊ុន Apple នៅតែសម្រេចចិត្តប្រើ Chip Dual Core
នៅលើបណ្តាឧបករណ៍ថ្មីៗរបស់ខ្លួនដដែល៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress