ពៅ លីដា ទម្លាក់ចោលរឿង ស្នេហាផ្ទាល់ខ្លួន

7/12/2014 0 Comments A+ a-

ភ្នំពេញ៖ តារាសម្តែងសម្បុរខ្មៅ ស្រអែមស្រស់ កញ្ញា ពៅ លីដា ឈានចូលដល់ ពាក់កណ្តាល ឆ្នាំ២០១៤ នេះ នាងហាក់មាន យឺអ៊ុនខ្ពស់តែម្តង ទាំងការងារសិល្បៈ ក៏ដូចជាជីវិតស្នេហា។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ នាងក៏ទើបនឹងរៀបចំ ពិធីឡើងគេហដ្ឋានថ្មី នៅក្នុងបុរីពិភពថ្មី យ៉ាងសង្ហាមិនឲ្យ ចាញ់អ្នកសិល្បៈ ឯទៀតនោះទេ។ ទន្ទឹងនឹងការទ្បើងកូដ ចំណាយលុយ រាប់សិបម៉ឺនដុល្លារទិញវីទ្បាថ្មីនេះ ក៏មានការសង្ស័យថា លីដា បានលួចមាន ទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយបុរសអាណិកជន រស់នៅក្រៅស្រុកម្នាក់។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤នេះ កញ្ញា ពៅ លីដា បាននិយាយថា សម្រាប់អាជីពសិល្បៈ បច្ចុប្បន្ននេះ គឺមានការមមាញឹកច្រើន ជាពិសេសការសម្តែងរឿង។ ជាក់ស្ដែងនាង ក៏កំពុងតែថតរឿង ឲ្យផលិតកម្មក្នុងស្រុកចំនួន២ ក្នុងពេល តែមួយ។ ចំណែករឿងជីវិតស្នេហា ផ្ទាល់ខ្លួនខាងក្រៅ ត្រូវបាន ពៅ លីដា បញ្ជាក់ជាថ្មីថា ពុំទាន់គិតនោះទេ។
តារាសម្តែងត្រូវបាន គេសង្ស័យថា ធ្លាប់មានប្រវត្តិស្នេហ៍ ជាមួយលោក យូ ឌីស្កូ កញ្ញា ពៅ លីដា បានប្រាប់ថា "ខ្ញុំសុំបិទត្រឹមប៉ុណ្ណឹង ចំពោះរឿងរ៉ាវស្នេហានេះ ព្រោះអីខ្ញុំមិនដែលធ្លាប់ទាក់ទង ឬមានស្នេហាជាមួយ បុរសណាម្នាក់ផង ហើយតែងមាន ព័ត៌មានចុះផ្សាយថា ខ្ញុំទាក់ទងស្នេហា ជាមួយអ្នកនេះ ជាមួយអ្នកនោះ មានទាំងក្នុង និងក្រៅស្រុក ជាញឹកញាប់។ ខ្ញុំចង់បញ្ជាក់ថា វាពុំមែនជារឿងពិតទេ។ ខ្ញុំមិនដែលយក អារម្មណ៍គិត រឿងមានស្នេហាអីនេះទ្បើយ ។ ម្យ៉ាងទៀតក៏មិនទាន់ ចង់មានស្នេហាក្នុងពេលនេះដែរ..!"។
នៅពេសួរថា តើពេណាទើប លីដា គិតគូររឿងស្នេហា ? ពៅ លីដា បាននិយាយ ដោយខ្លីថា "ខ្ញុំក៏មិនទាន់ដឹងដែរ ពេលណាដល់ គឺពេលហ្នឹងហើយ..!"។ គេនៅចាំបានថា កន្លងមកនាងធ្លាប់ មានព័ត៌មានថា មានបុរសជាច្រើនបាន ព្យាយាមតាម យកចិត្ត យកថ្លើម និងធានាចិញ្ចឹម ដើម្បីបានក្លាយជា ម្ចាស់គ្រងបេះដូង កញ្ញា ពៅ លីដា ។ ប៉ុន្តែដំណឹងនេះត្រូវបាន លីដា បដិសេធន៍ជានិច្ច៕