បុរសម្នាក់សន្លប់ធំនិង ម្នាក់ទៀតរង របួសស្រាល ខណៈម៉ូតូស្មាសមួយ គ្រឿងបុកជាមួយនិងរថយន្តនីសាន់
ភ្នំពេញ ៖ ម៉ូតូស្មាសមួយគ្រឿងបុ កជាមួយនិងរថយន្តម៉ាកនីសាន់មួយគ្រឿងទៀត យ៉ាងពេញទំហឹងបណ្តាលអោយបុរសម្នាក់សន្លប់
ធំនិងម្នាក់ទៀតរង របួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង
៩និង៣៥នាទីយប់ ថ្ងៃទី២៨ កក្កដា ២០១៤
នៅត្រង់ចំណុចក្រោយសាលាបឋមសិក្សាព្រះនរោត្ថម ផ្លូវ១៤៤
កែងនិងផ្លូវ១៩ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល បានឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ស្មាស ពណ៌ខ្មៅ ខៀវ មួយគ្រឿង ពាក់ស្លាកលេខកណ្តាល1H-3088 ជិះគ្នា២នាក់ ដោយធ្វើដំណើរតាមផ្លូវ១៤៤ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏បានទៅបុកនិងរថយន្តនីសាន់ មួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ 2S -1348 បើកដោយបុរសម្នាក់យ៉ាងលឿន តាមផ្លូវ១៩ ក្នុងទិសដៅពីជើងទៅត្បូងបណ្តាល ឱ្យបុរសអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកអ្នកជិះពីក្រោយរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ចំណែកបុរសម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទីមួយដើម្បីដោះស្រាយ៕