ប្រទះឃើញ រថយន្ដតួរីស គេយកទៅផ្លុង ចោល នៅសង្កាត់ ទួលស្វាយព្រៃទី២

7/29/2014 0 Comments A+ a-

ភ្នំពេញ ៖ រថយន្ដតួរីសមួយគ្រឿង ពណ៌ ខៀវចាស់ ពាក់ស្លាកលេខ កណ្ដាល 2A-0876 ត្រូវបានគេ ប្រទះឃើញមានជនមិន ស្គាល់មុខយកមកផ្លុងចោល នៅមុខហាង កាហ្វេលេខ១១៧E0 តាមបណ្ដោយ ផ្លូវលេខ ៣២៨ កែង ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយ ព្រៃទី២ ខណ្ឌចំការមន បង្កឱ្យមានការសង្ស័យ និងភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យមើល និងស្វែងរកអត្ដសញ្ញាណ ម្ចាស់រថយន្ដព្រមទាំងមូលហេតុនៃការផ្លុងចោលរថយន្ដនេះ ។
ការភ្ញាក់ផ្អើល នៃការប្រទះឃើញរថយន្ដ តួរីសបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នេះ ។
ម្ចាស់ហាងកាហ្វេខាងលើ បានឱ្យនិយាយ ថា រថយន្ដមួយគ្រឿងនេះ ត្រូវបានគេយកមកចតចោល នៅមុខហាង តាំងពីល្ងាចថ្ងៃសៅរ៍ ចុងសបា្ដហ៍ រហូតមកដល់ពេលនេះ ពុំទាន់ឃើញម្ចាស់រថយន្ដ មកយកនោះឡើយ ទើបម្ចាស់ហាងរាយការណ៍ ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះទៅសួរនាំពីករណីនេះ។



___________________
ផ្តល់សិទ្ទិដោយ៖dap-news