សុខ ពិសី សង្ស័យស្ថិតក្នុង កណ្តាប់ដៃឧកញ៉ាម្នាក់
តារាចម្រៀងសាច់សម៉ដ្ឋខៃ ប្រៀបដូចសំឡី នាង សុខ ពិសី។ សេត គឹមសឿន
ជាថ្មីម្តងទៀតនៅពេលនេះ
មានប្រភពមួយបានបញ្ជាក់ឲ្យដឹងថា ភាពហ៊ឺហាមានទ្រព្យ
និងប្រាក់ចាយសប្បាយហូរហៀររបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាង
សុខ ពិសី
គឺមានពាក់ព័ន្ធនឹងការឈរជើងនៅពីក្រោយរបស់លោកឧកញ៉ាជើងចាស់
ដុះស្នឹមម្នាក់។
កាលពីរយៈពេលប្រមាណមួយឆ្នាំមុន នៅក្នុងប្រភពព័ត៌មានបានពុលទៅដោយការផ្ទុះឡើងនូវចំហាយរឿងស្នេហ៍
របស់តារាចម្រៀងឈរតំណែងកំពូលនាង សុខ ពិសី
រហូតដល់មានការលើកឡើងយ៉ាងច្បាស់ៗថា តារាចម្រៀងរបស់ផលិតកម្មសាន់ដេ
រូបនោះ មានផ្ទៃពោះ ហើយបានភៀសខ្លួនទៅប្រទេសសិង្ហបុរី
មួយរយៈទៀតផង។ ប៉ុន្តែយ៉ាងណា
តារាចម្រៀងស្រីសម្តីស្រទន់រូបនេះបញ្ជាក់យ៉ាងច្បាស់នៅក្រោយពេល
វិលត្រឡប់ថា រឿងរ៉ាវនៃការលើកឡើងខាងលើមិនមែនជាការពិតនោះទេ។
ទោះបីយ៉ាងណាក្នុងនាមជាតារាល្បី សុខ ពិសី
នៅតែស្ថិតក្នុងក្រសែភ្នែករបស់ទស្សនិកជន
ហើយពួកគេម្នាក់ៗតែងតែព្យាយាមតាមដានទាំងរឿងជីវិតសិល្បៈនិងជីវិត
ឯកជនរបស់តារារូបនេះ។ ដោយសារតែការចង់ដឹងចង់ឮនោះហើយ
ទើបកាលពីពេលថ្មីៗនេះមានប្រភពមួយបានទម្លាយចេញស្ទើរតែច្បាស់១០០
ភាគរយថា តារាចម្រៀងស្រីដែលល្បីសាច់សម៉ដ្ឋខៃនាង សុខ ពិសី
កំពុងមានស្នេហាដ៏មានសេចក្តីសុខនៅលើគំនរមាសប្រាក់ជាមួយនឹងកំពូល
អ្នកមានទ្រព្យម្នាក់។
តាមប្រភពដដែលនោះបានឲ្យដឹងផងដែរថា
ការរស់នៅដោយមានខ្នងបង្អែកនោះហើយដែលបានធ្វើឲ្យជីវភាពរស់នៅរបស់
តារាចម្រៀងស្រីនាង សុខ ពិសី កាន់តែមានភាពហ៊ឺហា
ប្រើប្រាស់របស់របរទំនើបស៊េរីចុងក្រោយផ្លាស់ប្តូរគ្រប់ម៉ាកនោះ។
បុរសដែលមានសំណាងបានសេចក្តីស្នេហា
ពីតារាល្បីនាង សុខ ពិសី
មកគ្រងក្នុងបេះដូងរូបនេះ ត្រូវបានប្រភពនោះទម្លាយឲ្យដឹងថា
គាត់ជាកំពូលអ្នកមានទ្រព្យ និងមានអំណាចម្នាក់នោះមានងារជាឧកញ៉ា
ហើយជាឧកញ៉ាជើងចាស់មានទ្រព្យដុះស្លែកាន់ស្នឹមយ៉ាងក្រាស់ទៀតផង។
ជាមួយគ្នានោះមានការបញ្ជាក់បន្ថែមផ្សេងមួយទៀតស្រដៀងគ្នានោះដែរ
ថា បុរសម្នាក់នោះមានវ័យច្រើនណាស់ទៅហើយ
ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺគេបានដឹងថា ម្ចាស់បេះដូងរបស់
សុខ ពិសី
ម្នាក់នោះជាកំពូលឧកញ៉ាសម្បូរទ្រព្យម្នាក់នៅក្នុងចំណោមកំពូលឧកញ៉ា
ទាំង១០រូបនៅប្រទេសកម្ពុជា។
ទោះបីជាមានការបញ្ជាក់ស្ទើរតែច្បាស់ការណ៍
យ៉ាងណា នៅពេលភ្នំពេញ ប៉ុស្តិ៍
លើកយកការលើកឡើងរបស់ប្រភពទាំងនោះមកចោទសួរ
បែរជាតារាចម្រៀងសំនៀងបែបយុវវ័យនាង សុខ ពិសី
បានសម្តែងការភ្ញាក់ផ្អើលលាយឡំជាមួយសំណើចថា
នាងមិនមានការពាក់ព័ន្ធនឹងចំណងស្នេហាណាមួយជាមួយនឹងបុរសណា
ម្នាក់នោះឡើយ កុំថាឡើយឧកញ៉ានោះ។
សុខ ពិសី បាននិយាយ(សើច) ថា៖«មានឯណាបង
ខ្ញុំគ្មានស្នេហាជាមួយនឹងឧកញ៉ាណានោះទេ
នោះជាពាក្យដែលគេគ្រាន់តែនិយាយពីមាត់មួយទៅមាត់មួយគ្មានការពិត
នោះទេ»។
ជាមួយនឹងការប្រកែកភ្លាមៗនោះ ភ្នំពេញ
ប៉ុស្តិ៍ បានចោទសួរថា ប្រសិនបើមានមនុស្សណាម្នាក់ចេញមុខអះអាងថា
ជាការពិតនោះ តើ សុខ ពិសី នឹងធ្វើយ៉ាងណា?
តារាចម្រៀងដែលកាន់តែមានសម្រស់ស្រស់ផូរផង់ នាង សុខ ពិសី
បានឆ្លើយតបវិញភ្លាមថា បើសិនជាមានអ្នកណាម្នាក់ហ៊ានអះអាងនោះ
នាងនឹងចេញមុខតទល់នឹងរឿងនេះភ្លាម មិនរារែកនោះទេ។
តារាចម្រៀងដែលហាក់ដូចជាមានភាពលាក់បាំង
នឹងរឿងចំណងស្នេហាក្រៅឆាកនាង ពិសី
និយាយយ៉ាងមធ្យ័តថា៖«ខ្ញុំសុំអះអាងថា
ខ្ញុំគ្មានទំនាក់ទំនងស្នេហាជាមួយនឹងឧកញ៉ាណានោះទេ
តែបើអ្នកណាគេនៅតែច្បាស់នោះ ខ្ញុំសុំប្រកាសថា ឲ្យម្នាក់ដែលដឹង
ហើយហ៊ាននិយាយនោះចេញមុខមក ដើម្បីប្រឈមមុខជាមួយនឹងខ្ញុំ»។
ជាមួយគ្នានោះនាងបានបញ្ជាក់ថា៖«នៅពេល
កន្លងមក គេតែងនិយាយថា ខ្ញុំមានអង្គរក្សការពារ
តែខ្ញុំអត់ដែលមានអង្គរក្សស្អីនោះទេ។ ប្រហែលជាគេយល់ច្រឡំ
ព្រោះអ្នកដែលដើរតាមខ្ញុំកន្លងមកមានតែឪពុករបស់ខ្ញុំប៉ុណ្ណោះ
គ្មានអ្នកណាក្រៅពីឪពុករបស់ខ្ញុំទេ»។
ជាថ្មីម្តងទៀតពាក់ព័ន្ធនឹងចំណងស្នេហាដែល
អ្នកណាៗក៏បានដាក់ការសង្ស័យថានាងមានស្នេហាតែព្យាយាមលាក់បាំង
នោះ តារាស្រីសម្តីស្រទន់មានមន្តស្នេហ៍ នាង សុខ ពិសី
បានបញ្ជាក់បន្ថែមឲ្យកាន់តែច្បាស់នៅពេលនេះថា មកទល់នឹងពេលនេះ
បេះដូងរបស់នាងនៅមានភាពស្អាតស្អំមិនមានជាប់ជំពាក់វាក់វិននឹង
បុរសណាម្នាក់នោះទេ។ តារារូបនេះបានអះអាងថា
មិនទាន់ដល់ពេលដែលនាងត្រូវគិតនោះទេអ្វីដែលនាងត្រូវគិតនៅពេល
នេះ គឺការងារដ៏មមាញឹក។
នាងថា៖«ខ្ញុំរវល់នឹងការងារសិល្បៈស្ទើរ
គ្មានពេលសម្រាក ដូច្នេះគ្មានពេលឯណាទៅគិតរឿងស្នេហានោះទេ។
រឿងនេះចាំគិតនៅពេលក្រោយចុះ»។
ដោយឡែកក្រៅពីរឿងស្នេហា គេសង្កេតឃើញថា សុខ
ពិសី
កំពុងមមាញឹកជាមួយនឹងការថតភាពយន្តខ្នាតធំរបស់ផលិតកម្មសាន់ដេ
និងការថតចម្រៀងត្រៀមទុក
នៅក្នុងខណៈពេលដែលនាងនឹងត្រូវចេញទៅសហរដ្ឋអាមេរិកនៅពេលដ៏ខ្លីខាង
មុខ។
ពិសី
បញ្ជាក់ថា៖«ខ្ញុំនឹងត្រូវចេញទៅអាមេរិក
ដូច្នេះមានការងារច្រើនត្រូវធ្វើ ហើយខ្ញុំសុំបញ្ជាក់ម្តងទៀតថា
បើខ្ញុំមានឧកញ៉ាណាម្នាក់ចិញ្ចឹមមែននោះ
ខ្ញុំមិនអាចទៅអាមេរិកបានទេ ហើយក៏ច្បាស់ណាស់ថា
ខ្ញុំមិនចាំបាច់ទៅរកប្រាក់នៅលើទឹកដីអាមេរិកនោះដែរ»៕
_________________
ប្រភពពីភ្នំពេញប៉ុស្តិ