សមត្ថកិច្ច ចុះបង្ក្រាបនិង ដកហូតឈើ ប្រណីត របស់ឧត្ដមសេនីយ៍ យោធាផ្កាយ២ ហាញ់ ចំរ៉ុង
ភ្នំពេញ ៖ ឈើប្រណីតជិត២០តោនរបស់
ឧត្ដមសេនីយ៍យោធា ផ្កាយ២ហាញ់ ចំរ៉ុង ស្ថិត នៅក្នុងដីឡូតិ៍
មួយកន្លែងខាងលិចវត្ដ សំរោងអណ្ដែត ក្នុងក្រុមទី៥ ភូមិច្រេះ សង្កាត់
ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំង សមត្ថ
កិច្ចនិងខាងរដ្ឋបាលព្រៃឈើរាជធានី
ភ្នំពេញ ដឹកនាំដោយតំណាងអយ្យការ ចុះទៅបង្ក្រាប និងដកហូតកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច
ដែលចូលរួមក្នុងប្រតិបត្ដិការខាងលើនេះបានឱ្យដឹងថា ឈើប្រណីតដែលដកហូតបានជិត
២០តោននៅក្នុងដីឡូតិ៍ របស់ឧត្ដមសេនីយ៍ យោធារូបនេះ ជាប្រភេទបេង នាងនួន កកោះ
និងធ្នង់ជាដើម ។
សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីទទួល
បានព័ត៌មាននៃកន្លែងស្ដុកឈើខាងលើនេះ និងសង្ស័យថា ពុំមានច្បាប់អនុញ្ញាតត្រឹម
ត្រូវនោះ កម្លាំងសមត្ថកិច្ចទាំង នគរបាលនិង អាវុធហត្ថ
ព្រមទាំងកម្លាំងរដ្ឋបាលព្រៃឈើដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ធ
នាយរងសង្កាត់រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ជាច្រើននាក់ បានចុះទៅ
ឡោមព័ទ្ធនិងចូល ទៅឆែកឆេរ ដោយរកឃើញឈើប្រណីតជា ច្រើននៅទីនោះ ។
យ៉ាងណាក៏ដោយ នៅក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចមិនទាន់បានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះឡើយ ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news