គ្រោះថ្នាក់ចរាចរណ៍ថ្ងៃ៥ កក្កដា មានមនុស្សស្លាប់ ៦នាក់ និង របួសធ្ងន់ស្រាល ១៣នាក់
ភ្នំពេញ៖ថ្ងៃទី៥
ខែកក្កដា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅទូទាំងប្រទេស ១៣លើក
(យប់ ៤លើក), មានមនុស្សស្លាប់ ៦នាក់ (ប្រុស) និង មានមនុស្ស របួសធ្ងន់ ១២នាក់
និងរបួសស្រាល ១នាក់ ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ
បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើក បានបង្កឲ្យខូចខាត
យានយន្តសរុប ១៩គ្រឿង ក្នុងនោះម៉ូតូ ១៣គ្រឿង , រថយន្តធុនតូច ៣គ្រឿង, រថយន្តធុនធំ ៣គ្រឿង និងថ្មើរជើង ២នាក់ ។
ប្រភពខាងលើឲ្យដឹងបន្តទៀតថា មូលហេតុ
ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ មកពីល្បឿន១លើក,មិនគោរពសិទ្ធិ ១លើក,
មិនប្រកាន់ស្តាំ ៤លើក, ប្រជែងគ្រោះថ្នាក់ ១លើក, បត់គ្រោះថ្នាក់ ១លើក,
ស្រវឹង ១លើក, កត្តាយានយន្ត ១លើក, ចតគ្មានសញ្ញាសំគាល់ ២លើក,
មនុស្សដើរឆ្លងផ្លូវ ១លើក ក្នុងនោះជិះម៉ូតូ និងអ្នករួមដុះណើរ គ្រោះថ្នាក់
មិនពាក់មួក ១២នាក់ (យប់ ០៦ នាក់) ។
រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី៥ ខែកក្កដា សរុបចំនួន
៣៩៦គ្រឿង ក្នុងនោះមានរថយន្ត ទេសចរណ៍គ្រួសារ ១៨គ្រឿង
រថយន្តដឹកអ្នកដំណើរធុនតូច ១៥១គ្រឿង រថយន្តដឹកទំនិញធុនតូច ៥៤គ្រឿង
រថយន្តដឹកទំនិញធុនធំ ១៧៣គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់
ពិន័យរួចនៅអធិការដ្ឋាន នគរបាលស្រុក ៥គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត
៣៦៥គ្រឿង និងនាយកដ្ឋានសណ្ដាប់ធ្នាប់ ៣៥គ្រឿង ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news.com