ស្ត្រីមួយក្រុមព្រួតគ្នា វាយនិងស្រាតខោអាវ ស្រីម្នាក់នៅកណ្តាលហ្វូងមនុស្ស
ចិន៖ នៅកន្លែងសាធារណៈមួយក្នុងទីក្រុង យូលីន ប្រទេសចិន
ដែលមានមនុស្សជិតជុំ គេបានប្រទះឃើញ ស្ត្រីវ័យ ក្មេងមួយក្រុម បានព្រួតគ្នាវាយ
ស្រីម្នាក់ទៀត ហើយស្រាតខោអាវ ចេញអស់ដោយគ្មាន នរណាចូលមក ហាមឃាត់សោះ។
ហេតុការណ៍វាយសម្រាតខោអាវស្រីម្នាក់ យ៉ាងអនាធិបតេយ្យនេះ ត្រូវបានគេសង្ស័យថា មកពីភ្លើងប្រច័ណ្ឌ ដោយចោទថា ស្រីម្នាក់នោះ ជាប្រពន្ធចុង របស់ប្តីខ្លួន ទើបពួកស្ត្រីវ័យក្មេង មួយក្រុមនោះ នាំគ្នាព្រួតវាយដំ គ្មានត្រាប្រណីហើយ សម្រាតខោអាវស្រី ម្នាក់នោះតាមអំពើចិត្ត ស្របពេលដែលប៉ូលីស និងមនុស្សម្នាជា ច្រើននៅឈរមើល មិនហ៊ានចូលជួយ ទោះបីជាស្រីម្នាក់នោះ ស្រែកយំអង្វរឲ្យជួយយ៉ាងណាក៏ដោយ។
មានមតិរិះគន់ជាច្រើនចំពោះហេតុការណ៍នេះ អ្នកវិភាគបាននិយាយថា សាធារណៈរដ្ឋប្រជាមានិតចិន ហាក់បីដូចជាបណ្តោយឲ្យ ជនបង្កចលាចលដល់សង្គម ធ្វើព្យុះធ្វើភ្លៀងតាមចិត្តពេកហើយ។ អ្នកវិភាគបានបន្តថា បើទោះជាស្រីម្នាក់នោះ ខុសដណ្តើមយកប្តីគេ ក៏គួរតែដាក់ទោសទណ្ឌ ដល់ភាគីខាងប្រុសផង មិនមែនដាក់ទោស តែខាងស្រីដូច្នេះទេ៕