កងរាជអាវុធហត្ថលើផ្ទៃប្រទេស ហាមមិនឲ្យទូរទស្សន៍ខ្សែកាប ចាក់ផ្សាយ បាល់ទាត់ពិភពលោក
សេចក្តីជូនដំណឹង ចុះថ្ងៃទី០៤ ខែកក្កដា
ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានព្រមានទៅកាន់អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបទាំងអស់ថា
ករណីមិនព្រមបញ្ឈប់ការផ្សាយ ហើយបន្តរំលោភបំពានទៀតនោះ
អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមច្បាប់។
សេចក្តីជូនដំណឹង លើកឡើងថា
ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប PPCTV និង CCTV នៅទីក្រុងភ្នំពេញ
ព្រមទាំងបណ្តាក្រុមហ៊ុនទូរទស្សន៍ខ្សែកាប តាមបណ្តាខេត្តមួយចំនួន
ដូចជា នៅខេត្តសៀមរាប បាត់បំបង
បានធ្វើការចាប់យករូបភាពនូវការប្រកួតបាល់ទាត់ 2014 FIFA World Cup
ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បរទេស ដូចជា វៀតណាម ( ប៉ុស្តិ៍ VTV3 ) ថៃ (
ប៉ុស្តិ៍លេខ៧ ) និងម៉ាឡេស៊ី ( ប៉ុស្តិ៍ ASTRO ) ជាដើម
ដោយគ្មានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA
ឬស្ថានីយទូរទស្សន៍ CTN និង MY TV ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា។
សេចក្តីជូនដំណឹងរបស់ កងរាជអាវុធហត្ថលើផ្ទៃ
ប្រទេស បានគូសបញ្ជាក់ថា “ទង្វើទាំងអស់នេះ
គឺជាការប្រកួតប្រជែងដោយគ្មានភាពស្មោះត្រង់
ហើយជាការរំលោភបំពានទៅលើកម្មសិទ្ធិបញ្ញារបស់ស្ថានីយទូរទស្សន៍ CTN និង
MY TV ក៏ដូចជា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA
ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា
លើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ
ក្នុងការចូលរួមអនុវត្តន៍ច្បាប់ស្តីពីការគោរព
និងការពារកម្មសិទ្ធិបញ្ញា”៕
ប្រភពពី Free Press Magazine