WhatsApp មិនសប្បាយចិត្តជាមួយនឹង iMessage
លោកអ្នកប្រហែលជាដឹងច្បាស់ពីសមត្ថភាពរបស់កម្មវិធី WhatsApp ដោយថ្មីៗនេះ
វាអាចផ្ញើសារជាសំឡេង និងវីដេអូបានយ៉ាងងាយស្រួល ប៉ុន្តែនៅពេលនេះ
គូប្រជែងធំរបស់ WhatsApp បានមកដល់។
ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iMessage ជាមួយនឹង iOS 8 រួមនឹងសមត្ថភាពយ៉ាងច្រើនសម្បូរបែប លើសពីអ្វីដែល WhatsApp មានទៅទៀត។ ក្រោយពី Apple បង្ហាញលក្ខណៈពិសេសរបស់ iMessage បានធ្វើឲ្យ លោក Jan Koum ស្ថាបនិក WhatsApp និងជានាយកប្រតិបត្តិ មិនសប្បាយចិត្ត ដោយបាននិយាយថា iMessage ខ្ចីលក្ខណៈសម្បត្តិពី WhatsApp។
ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ក៏គេនៅជឿជាក់ថា iMessage មិនអាចយកឈ្នះ WhatsApp នោះទេ ព្រោះថា iMessage ប្រើបានតែជាមួយ iOS ប៉ុណ្ណោះ ចំណែក WhatsApp អាចប្រើបានច្រើនគ្រប់ប្រព័ន្ធដំណើរការ iOS, Android, Windows Phone រួមនឹង BlackBerry៕