បុរសម្នាក់ចាប់រំលោភស្ត្រីមាន ផ្ទៃពោះ៨ខែពេលនាងសុំផ្ទះដេក
លោក ខៀវ ប៉ារ៉ាឌី នាយផ្នែកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្ត បានអោយដឹងថា បុរសសង្ស័យ ឈ្មោះ ហុំ ស្មាន់ អាយុ៥៨ឆ្នាំ មានភូមិកំពង់ឆ្នាំង១ ឃុំស្រុកបវេល ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ ជ.ភ.ដ អាយុ២៥ឆ្នាំ មានផ្ទៃពោះ៨ខែ មានទីលំនៅភូមិស្រះកំប៉ោក ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។
ស្ត្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេត ខ្លួនបានមកដល់ភូមិកើតហេតុថ្ងៃទី០៤ ខែមិថុនា សុំខ្ទមគេ(មិនស្គាល់ឈ្មោះ)នៅលើខ្នងទំនប់ស្នាក់នៅបាន២យប់ ក្រោយមកមិនចង់អោយក្រុមគ្រួសារម្ចាស់ខ្ទមឈ្លោះគ្នាដោយសារខ្លួន ក៏ចេញទៅសុំផ្ទះឈ្មោះ ហុំ ស្មាន់ ស្នាក់នៅ ។ ពេលស្នាក់នៅកំពុងដេកក្នុងមុងប្រហែលម៉ោង១១យប់ ថ្ងៃទី០៦ ខែមិថុនា ឈ្មោះ ហុំ ស្មាន់ បានបើកមុងចូលអោបថើបបបោសអង្អែលនា ។ ពេលនោះខ្លួនថា កុំធ្វើអ៊ីព្រោះខ្លួនមានផ្ទៃពោះ តែឈ្មោះ ហុំ ស្មាន់ មិនស្តាប់ដោយបានចាប់រំលោភរហូតសម្រេច ធ្វើឲ្យខ្លួនឈឺពោះខ្លាំងពេកទ្រាំមិនបានក៏ទៅមណ្ឌលសុខភាពទាំង យប់ ។ ពេលទៅដល់ អ្នកគ្រូពេទ្យប្រាប់ថា មិនទាន់ដល់ថ្ងៃកើតអោយត្រឡប់មកវិញ ។ ប៉ុន្តែដោយឈឺពោះមិនបាត់ ក៏ប្តឹងសមត្ថកិច្ចតែម្តង ។
ជនសង្ស័យ ហុំស្មាន់ បានសារភាពថា ខ្លួនពិតជាបានរំលោភនាងមែន ព្រោះរស់នៅម្នាក់ឯងជូរម៉ត់យូរហើយ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងពីបទរំលោភសេពសន្ថ វៈបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី ៕
_______________
ប្រភពពីនគរវត្ត