នាយករដ្ឋមន្ដ្រី ឯកភាព ឱ្យគណបក្ស ប្រឆាំងបង្កើត ទូរទស្សន៍ ក្រោមរូបភាព ក្រុមហ៊ុនឯកជន

6/10/2014 0 Comments A+ a-



hunsen
កំពត  ៖ ឆ្លើយតបទៅនឹងការលើក ឡើងរបស់មេដឹក នាំគណបក្សប្រឆាំង ដែល ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា រាជរដ្ឋាភិបាល បដិសេធឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយ ទូរទស្សន៍នោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ ត្រឡប់ទៅវិញថា រាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យគណបក្សប្រឆាំងបង្កើតស្ថានីយទូរទស្សន៍ ក្រោមរូបភាពការស្នើសុំពីក្រុមហ៊ុនឯកជនណាមួយ ។
សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ នៅស្រុកឈូកខេត្ដកំពត នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ថា បញ្ហានេះ សម្ដេចបានយល់ព្រមនិងឯកភាព តាំងពីមានការជួបគ្នារវាងមេដឹកនាំជាន់ខ្ពស់ ទាំងពីរគណបក្ស ក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៣កន្លងទៅ ប៉ុន្ដែមេដឹកនាំគណបក្សប្រឆាំង បានបំបាត់លទ្ធផលបែបនេះ បែរជាលើកឡើងថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យបង្កើតស្ថានីយទូរទស្សន៍ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំឯកភាព ត្រូវតែមានក្រុមហ៊ុនឯកជន មកស្នើសុំពីក្រសួងព័ត៌មាន” ។
ត្រង់ចំណុចនេះ សម្ដេចតេជោ ក៏ធ្លាប់ បានប្រាប់ទៅរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ឱ្យយកប្រេហ្គង់ ពីស្ថានីយទូរទស្សន៍ជាតិមួយប៉ុស្ដិ៍ មកឱ្យស្ថានីយរបស់គណបក្សប្រឆាំង ដែលស្នើបង្កើតនេះ ។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រាប់ទៅ អ្នកគាទ្រគណបក្សប្រឆាំងថា រាជរដ្ឋាភិបាល មិនបានបដិសេធឱ្យគណបក្សប្រឆាំង បង្កើត ស្ថានីយទូរទស្សន៍នោះទេ ប៉ុន្ដែតាមរយៈក្រុមហ៊ុនឯកជន ហើយបើបក្សនយោបាយ ស្នើសុំបង្កើតស្ថានីយទូរទស្សន៍ ដោយខ្លួនឯង នោះបក្សនយោបាយផ្សេងទៀត និងស្នើសុំ ដែរ វាកាន់តែធ្វើឱ្យមានបញ្ហា ។
________________
ផ្តល់សិទ្ទិដោយ៖dap-news.com