តុលាការ សម្រេច ដោះលែង ជនជាប់ចោទ វាយសម្លាប់ យុវជន វៀតណាម ឲ្យមានសេរីភាពវិញ

6/10/2014 0 Comments A+ a-


hit vn
ភ្នំពេញ៖ បុរជាប់ចោទវ័យ៥១ឆ្នាំ ម្នាក់ដែលជា ត្រូវបានចាប់ខ្លួន កាលពីពាក់ កណ្តាលខែ កុម្ភៈ ឆ្នាំ២០១៤ ជាប់ពាក់ព័ន្ធនឹង ករណី ព្រួតគ្នាវាយយុវជន វៀតណាមម្នាក់ វ័យ២៨ឆ្នាំ បណ្តាលឲ្យ ស្លាប់ ដោយរឿង គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញនោះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ ត្រូវបានចៅក្រម នៃ សាលាដំបូង រាជធានីភ្នំពេញ ប្រកាសសាលក្រម សម្រេចលើក ការចោទប្រកាន់ និង ដោះលែងរូបគាត់ ឲ្យមានសេរីភាពវិញ។
លោក កោ វណ្ឌី ប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ រូបនេះមាន ឈ្មោះ ប៊ុន ចាន់វុត្ថា ភេទបុ្រស អាយុ៥១ឆ្នាំ ត្រូវបានតុលាការ លើកការចោទប្រកាន់  ពីបទហិង្សា មានស្ថាន ទម្ងន់ទោស ដោយសារតែមរណភាព របស់ជនរងគ្រោះ និងដោះលែង រូបគាត់ឲ្យមានសេរីភាពវិញ ចាប់ពីពេល ប្រកាន់សាលក្រមនេះតទៅ ។
លោកចៅក្រម កោ វណ្ឌី បានបន្ថែមថា ឈ្មោះ ប៊ុន ចាន់វុត្ថា ត្រូវបានចាប់ខ្លួន ដោយកម្លាំង នគរបាល កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីជនរងគ្រោះ ឈ្មោះ ង្វៀង វ៉ាន់ ជាន ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកម្មករ សំណង់ ត្រូវបានគេវាយសម្លាប់ ដូចទីតាំងខាងលើ ។
  នៅក្នុង សំណុំរឿងនេះ លោកចៅក្រមក៏បាន ប្រកាសបើកសិទ្ធិ ឲ្យភាគីដើម បណ្តឹង ប្តឹងជំទាស់ នូវសេចក្តី សម្រេចនេះ ទៅសាលាឧទ្ទរណ៍ទៀត ប្រសិនបើមិនអាច ទទួលយក បាននូវសេចក្តីសម្រេច របស់តុលាការនេះ ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news.com