ស្នេហ៍វ័យចំណាស់ ៖ ត្រូវរ៉ូវគ្នានៅក្រោយផ្ទះរួចហើយ ប្អូនស្រីមកទាន់ផ្អើលឈុល
គូស្នេហ៍នេះត្រូវភាគីខាងបុរសអះអាងថា
បានទាក់ទងគ្នាជាយូរមកហើយនិង តែងតែលេងល្បែងស្នេហាជាមួយគ្នាជា
ញឹកញាប់ទៀតផង ។ បុរសជួបស្នេហ៍ អភ័ព្វត្រូវជាប់ខ្នោះឈ្មោះកែវ
មុន្នី អាយុ៥៣ឆ្នាំ រស់នៅភូមិឆ្មាពួន ឃុំជើងកើប
ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មុខរបរ កសិករ
ត្រូវនគរបាលឃាត់ខ្លួននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ ហើយបញ្ជូន
មកស្នងការនគរបាលខេត្ដនៅថ្ងៃទី២ ខែ មិថុនា
ឆ្នាំ២០១៤ដោយចោទប្រកាន់ពី បទរំលោភ ។ ប៉ុន្ដែភាគីខាងបុរសអះអាង
ថាមិនមែនជាការរំលោភអ្វីទេ ផ្ទុយទៅ
វិញគឺជាការត្រូវគ្នាជាយូរណាស់មកហើយ ។
ចំណែកស្ដ្រីជាគូសង្សារឈ្មោះស.រ
អាយុ៤០ឆ្នាំ រស់នៅផ្ទះក្បែរគ្នានិងបុរស
ដែលជាគូសង្សារនោះដែរ ។ គាត់មិន មែនជាម្ចាស់បណ្ដឹងផ្ទាល់នោះទេ
។ មន្ដ្រី នគរបាលដ្ឋានមូលដ្ឋានបានដកស្រង់
សម្ដីបុរសជាគូស្នេហ៍ប្រាប់ថា មុនឈាន
ដល់ការព្រមព្រៀងទៅរកកន្លែង…ដូច
សព្វដងនោះស្ដ្រីជាគូស្នេហ៍បានញាក់
ភ្នែកដាក់ខ្លួនឱ្យទៅខាងក្រោយភូមិ ប្រហែល៥០០ម៉ែត្រ ។ ពេលនោះបុរស
ជាគូស្នេហ៍បានដើរចេញទៅកន្លែងណាត់
ហើយចាប់ផ្ដើមធ្វើសកម្មភាពជាមួយដៃគូតាមទម្លាប់ដូចធម្មតា ។
ក្រោយពេលសម្រេចដល់គោលដៅ
បុរសជាគូស្នេហ៍បានដើរមកភូមិមុន ហើយភាគីស្ដ្រីនៅកំពុងស្លៀកពាក់
ក៏ត្រូវ ប្អូនស្រីបង្កើតឃើញហើយសួរនាំនិងស្រែក
ឆោឡោផ្អើលអ្នកជិតខាងប្ដឹងនគរបាល
ឱ្យចាប់ខ្លួនបុរសជាគូស្នេហ៍នោះតែម្ដង ។
បច្ចុប្បន្នបុរសជាគូស្នេហ៍ត្រូវនគរ បាលខេត្ដសាកសួរដើម្បីកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងចាត់ការ តាមច្បាប់ ។
គេរំពឹងថា បុរសជាគូស្នេហ៍អាចនឹង ត្រូវដោះលែងឆាប់ៗ បើសិនជាស្ដ្រីរង គ្រោះមិនបានដាក់ពាក្យប្ដឹង ហើយមក អះអាងប្រាប់សមត្ថកិច្ចថា ការរួមភេទ នេះគឺជាការព្រមព្រៀងគ្នាដោយពិត ប្រាកដ ។
គេរំពឹងថា បុរសជាគូស្នេហ៍អាចនឹង ត្រូវដោះលែងឆាប់ៗ បើសិនជាស្ដ្រីរង គ្រោះមិនបានដាក់ពាក្យប្ដឹង ហើយមក អះអាងប្រាប់សមត្ថកិច្ចថា ការរួមភេទ នេះគឺជាការព្រមព្រៀងគ្នាដោយពិត ប្រាកដ ។
គួរបញ្ជាក់ថា បុរសជាគូស្នេហ៍មានប្រពន្ធកូនហើយប្រពន្ធចេញទៅធ្វើការ នៅខេត្ដឆ្ងាយ ។
បច្ចុប្បន្នបុរសជាគូស្នេហ៍ត្រូវបានបញ្ជូនទៅតុលាការហើយ ។ នៅឯអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បុរស វ័យចំណាស់នេះត្រូវបាននគរបាលដាក់ខ្នោះដៃទៅក្រោយ ហាក់ដូចជាមានទោសធ្ងន់ខ្លាំងណាស់ ៕
__________________________បច្ចុប្បន្នបុរសជាគូស្នេហ៍ត្រូវបានបញ្ជូនទៅតុលាការហើយ ។ នៅឯអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បុរស វ័យចំណាស់នេះត្រូវបាននគរបាលដាក់ខ្នោះដៃទៅក្រោយ ហាក់ដូចជាមានទោសធ្ងន់ខ្លាំងណាស់ ៕
ប្រភពព័ត៌មានពី៖ នគវត្ត